អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់ត្រាស់សម្ដែងអំពីមូលហេតុនៃសេចក្ដីខឹងក្រោធ

ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់ត្រាស់សម្ដែងអំពីមូលហេតុនៃសេចក្ដីខឹងក្រោធ

កាលថ្ងៃមួយ ព្រះសម្មាសម្ពុទ្ធ ទ្រង់បាននិមន្តចូលក្នុងភូមិមួយ។ ពេលនោះមានបុរសម្នាក់ដែលកំពុងតែមានកំហឹងបានចូលមកជិតព្រះអង្គហើយបានជេរប្រមាទព្រះអង្គសព្វបែបយ៉ាង។ បុរសនោះបានស្រែកទៅកាន់ព្រះសម្មាសម្ពុទ្ធថា ៖ «អ្នកឯងគ្មានសិទ្ធិអ្វីមកបង្រៀនព្រានប្រដៅមនុស្សនោះទេ អ្នកឯង គឺជាមនុស្សឆ្កួត អ្នកឯងគ្មានអ្វីនោះទេ អ្នកឯងជាមនុស្សបោកប្រាស់»។

ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់មិនមានអារម្មណ៍តក់ស្លុតទៅនឹងការជេរប្រមាទដោយពាក្យសម្ដីអសុរសរបស់បុរសនោះទេ។ ប៉ុន្តែ ព្រះអង្គក៏បានត្រាស់សួរទៅកាន់បុរសនោះវិញថា៖ «ចូលអ្នកប្រាប់តថាគតមកមើល! ប្រសិនបើអ្នកបានទិញ​អំណោយ​អ្វី​មួយជូននរណាម្នាក់ ប៉ុន្តែមនុស្សម្នាក់នោះបែរជាបដិសេធមិនព្រមទទួលយក​​របស់​​នោះ​ តើ​អំណោយ​នោះជារបស់នរណា?»

បុរសម្នាក់នោះ មានការភ្ងាក់ផ្អើលនឹងសំណួរនោះ ហើយបានឆ្លើយតបវិញថា ៖ «វាជារបស់ខ្ញុំពីព្រោះខ្ញុំបានទិញវា»។

ព្រះសាស្ដា ព្រះអង្គទ្រង់បានញញឹមហើយទ្រង់ត្រាស់តបវិញថា៖ «ត្រឹមត្រូវហើយអ្នក។ វាប្រៀបដូចជាភាពខឹងក្រោធរបស់អ្នកអ៊ីចឹង។ ប្រសិនបើអ្នកមានកំហឹងខឹងក្រោធចំពោះតថាគត ហើយតថាគតមិនខឹងក្រោធត្រលប់ទៅវិញ សេចក្ដីខឹងក្រោធនោះនឹងធ្លាក់ទៅលើអ្នកវិញជាមិនខាន។ អ្នកគឺជាអ្នកដែលធ្វើឲ្យខ្លួនអ្នកមិនសប្បាយចិត្ត មិនមែនតថាគត ឬអ្នកដទៃនោះទេ»។

ព្រះបរមសាស្ដាទ្រង់ត្រាស់បន្តទៀតថា ៖ «ប្រសិនបើអ្នកមិនចង់ឲ្យខ្លួនអ្នកពោរពេញដោយភ្លើងកំហឹង អ្នកត្រូវតែយកឈ្នះភាពខឹងក្រោធរបស់អ្នកឲ្យបានដោយបំពេញមកវិញដោយសេចក្ដីស្រលាញ់។ នៅពេលអ្នកខឹងស្អប់នរណាម្នាក់ អ្នកខ្លួនឯងនឹងមានចិត្តមិនស្ងប់ មានចិត្តមិនសប្បាយរីករាយ ក្នុងខ្លួនពោរពេញទៅដោយភ្លើងកំហឹង»៕

ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031