អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើយុវជនគួរជ្រើសរើសយកការងារដែលខ្លួនពេញចិត្តធ្វើ ឬការងារដែលទីផ្សារត្រូវការ?

តើយុវជនគួរជ្រើសរើសយកការងារដែលខ្លួនពេញចិត្តធ្វើ ឬការងារដែលទីផ្សារត្រូវការ?

ច្ចុប្បន្នយុវជនខ្មែរភាគច្រើនគិតថាការជ្រើសយកការងារដែលខ្លួនពេញចិត្តធ្វើគឺជាជម្រើសដ៏ល្អសម្រាប់ពួកគេ ព្រោះថាការធ្វើការងារដែលស្របនិងក្ដីស្រម៉ៃគឺជាការងារដែលធ្វើឲ្យពួកគេរីករាយព្រម​ទាំង​​អាចអភិវឌ្ឍពួកគេ​ឲ្យ​មាន​ភាពរីក​ចម្រើនបានយ៉ាងឆាប់រហ័ស​ជាង​ការ​ធ្វើ​ការ​ងារ​ដែល​ពួកគេ​មិន​ពេញចិត្ត។ ប៉ុន្តែតើការជ្រើសរើសយកការងារដែលខ្លួនពេញចិត្តធ្វើពិតជាជម្រើសដ៏ល្អជាជាងការជ្រើសយកការងារដែលស្របនឹងតម្រូវការទីផ្សារមែនឬទេ?

នៅក្នុងសិក្ខាសាលាមួយស្ដីអំពីក្ដីសុបិន្តក្រោមប្រធានបទ៖ ៨គន្លឹះដើម្បីសំរេចក្ដីសុបិន កាលពីព្រឹកថ្ងៃទី០១មិថុនានៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ(CKCC) ឆ្លើយតបទៅនឹងសំណួរខាងលើ​នេះ​វាគ្មិនកត្តិយសលោក សោម សម្បត្តិ នាយកគ្រប់គ្រងក្រុមហ៊ុនCAM-PAINTថ្នាំពណ៍ជាតិ បានបកស្រាយថាអ្វីៗគឺផ្ដើមចេញពីការធ្វើឲ្យជីវភាពរបស់ខ្លួនឯងល្អប្រសើរ ប្រសិនបើអ្នកមិនអាចធ្វើឲ្យជីវភាពរបស់ខ្លួនល្អប្រសើរទេចូរកុំសង្ឃឹមថាអ្នកអាចចាប់យកអ្វីដែលខ្លួនឯងចូលចិត្តបាន ដូច្នេះត្រូវរៀនបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលការពឹតគេកុំពុងតែត្រូវការដើម្បីធ្វើឲ្យជីវិតរបស់យើងបានល្អប្រសើរហើយយើងនឹងទៅចាប់យកអ្វីដែលយើងពេញចិត្តតាមក្រោយ។

បន្ថែមពីលើសំណួរខាងលើនេះផងដែរ អ្នកនាង រី ធានី ស្ថាបនិកក្រុមហ៊ុន នរា បានបកស្រាយថា ដូចអ្វីដែលលោក សោម សម្បត្តិ បានលើកឡើងគឺយើងត្រូវចំអែតក្រពះរបស់យើងជាមុនសិនដូច្នេះ​យើង​​ត្រូវរកការងារណាដែលទីផ្សារត្រូវការ ប៉ុន្តែជាការងារដែលមានចំណុចពាក់ព័ន្ធគ្នាទៅនឹងមុខជំនួញ ឬអាជីវកម្មដែលយើងចង់ធ្វើនៅពេលអណាគត៕

ដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930