អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Mi 8 ចេញ​ផ្លូវការ​អេក្រង់​ ៦,២១អ៊ីញ​កាមេរ៉ា​ភ្លោះ​​បញ្ឈរ Dual GPS លឿន​ជាង​មុន ៣-៥ដង និង​ 3D Face Scanner តម្លៃ​​ពី $៤២០ ទេ!

Mi 8 ចេញ​ផ្លូវការ​អេក្រង់​ ៦,២១អ៊ីញ​កាមេរ៉ា​ភ្លោះ​​បញ្ឈរ Dual GPS លឿន​ជាង​មុន ៣-៥ដង និង​ 3D Face Scanner តម្លៃ​​ពី $៤២០ ទេ!

​ទីបំផុត Mi 8 ស្មាតហ្វូន​ខ្លាំង​មួយ​ម៉ូដែល​ទៀត​របស់ Xiaomi ចេញ​ផ្លូវការ​ហើយ។ Mi 8 ជា​ស្មាតហ្វូន​ទំនើប​មាន​រចនាបថ​ឌីហ្សាញ​ទាន់សម័យ គែម​ស្ដើង និង​មាន​ក្បាល​ឆក​ដំបូង​របស់​ក្រុមហ៊ុន​ចិន​នេះ។ វា​ទើប​ត្រូវ​បាន​សម្ពោធ​ចេញ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ឯ​ទីក្រុង Shenzhen ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថ្មីៗ​នេះ។ រចនាបថ​ឌីហ្សាញ​របស់ Xiaomi Mi 8 ពិត​ជា​ស្រដៀង​ទៅ​នឹង iPhone X ​តែ​ក៏​មាន​ចំណុច​ខ្លះ​ខុស​គ្នា​ដែរ ជាក់ស្ដែង​ផ្នែក​ខាង​ក្រោម​នៅ​សល់​គែម​ច្រើន​បន្តិច ​បើ​ធៀប​នឹង​ទូរស័ព្ទ Apple។

Mi 8 ​បំពាក់​អេក្រង់ AMOLED ​ជាមួយ​កម្រិត​ពន្លឺ 600 nits ទំហំ ៦,២១អ៊ីញ resolution 2248x1080px (សមាមាត្រ​អេក្រង់ ៨៨,៥% ធៀប​នឹង​តួ​ទូរស័ព្ទ)។ ចំណុច​ដែល​ជា​បេះដូង​សំខាន់​របស់​វា គឺ​ប្រើ​ឈីប​ស៊េរី​ខ្ពស់ Snapdragon 845 ​អម​ជាមួយ RAM 6GB ​និង​ជម្រើស​អង្គ​ចងចាំ 64GB, 128GB ឬ 256GB។

​ទន្ទឹម​នោះ ក្រុមហ៊ុន Xiaomi ក៏​បាន​ប្រកាស​មួយ​ម៉ូដែល​ទៀត​ដែល​ជា Mi 8 Explorer Edition ដែល​មាន​មុខងារ​ស្កេន​ក្រយៅដៃ​បង្កប់​ក្រោម​អេក្រង់ in-display fingerprint sensor, មុខងារ​សម្គាល់​ផ្ទៃ​មុខ 3D face recognition, ហើយ​ក្រាល​ដោយ​សន្ទះ​ថ្លា transparent back panel និង​មាន RAM ដល់ 8GB។

​នៅ​ខ្នង​ទូរស័ព្ទ អ្នក​នឹង​ឃើញ​ការ​រៀបចំ​កាមេរ៉ា​ភ្លោះ​មាន​ទម្រង់​បញ្ឈរ ជាមួយ​ទំហំ 12MP ​ទាំង​ពីរ​គ្រាប់។ Xiaomi អះអាង​ថា កាមេរ៉ា​របស់​ខ្លួន​បាន​ទ្រាប់​ជាមួយ​បច្ចេកវិទ្យា AI ផង​ដែរ នោះ​នឹង​ផ្ដល់​គុណភាព​ល្អ​បំផុត​ក្នុង​ការ​ផលិត​រូប​ជាមួយ​ពិន្ទុ​ដល់ ១០៥ នៅ​លើ​ការ​ធ្វើតេស្ត Photo benchmark របស់ DxOMark។ ចំណែក​កាមេរ៉ា​មុខ​របស់​វា​ទំហំ 20MP ​ជាមួយ​កម្រិត aperture f/2.0 ​អម​ជាមួយ​បច្ចេកវិទ្យា AI ផង​ដែរ។

​Xiaomi បាន​បញ្ជាក់ និង​អះអាង​ថា Mi 8 ​គឺ​ជា​ទូរស័ព្ទ​ដំបូង​គេ​ដែល​ប្រើ​ប្រព័ន្ធ dual-frequency GPS គឺ​ដំណើរការ​ទាំង L1 និង L5 bands ដែល​អាច​បំពេញ​មុខងារ​ស្វែងរក​ទីតាំង​បាន​យ៉ាង​ត្រឹមត្រូវ និង​មាន​ល្បឿន​លឿន​ជាង GPS ធម្មតា​ពី ៣ ទៅ ៥ ដង។

​ស្មាតហ្វូន Xiaomi Mi 8 ​នឹង​មាន​តម្លៃ​ចាប់ពី ២៦៩៩យន់ (ប្រហែល $420) ​សម្រាប់​ម៉ូដែល 6GB + 64GB ​ខណៈ​ដែល Xiaomi Mi 8 Explorer Edition ​តម្លៃ​ចាប់ពី ៣៦៩៩យន់ (ប្រហែល $577)។ ស្មាតហ្វូន​ទំនើប​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ខាង​មុខ៕

សូម​អាន៖ Black Shark ទូរស័ព្ទ​ Gaming ទើប​​ចាប់​កំណើត​​អម​ដោយ​ RAM និង CPU ដូច​ OnePlus 5/5T តែ​ថ្ម​ខ្លាំង…

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031