អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កត្តា ៨​យ៉ាង​ដែលអ្នកគួរជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឲ្យ​កាន់​តែ​ប្រសើរ​ឡើង

កត្តា ៨​យ៉ាង​ដែលអ្នកគួរជៀសវាង ដើម្បីអភិវឌ្ឍខ្លួនឲ្យ​កាន់​តែ​ប្រសើរ​ឡើង

ការអភិវឌ្ឍន៍ខ្លួនឯងឲ្យប្រសើរឡើង គឺជាការប្រាថ្នាចង់បានសម្រាប់មនុស្សគ្រប់គ្នា ព្រោះថា កត្តាទាំងនេះ ពិតជាមានសារៈសំខាន់ និងទាក់ទង​នឹង​ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស មិនថា ជាជីវិតគ្រួសារឬជីវិតការងារឡើយ ប៉ុន្តែហេតុអ្វីបានជាមនុស្សខ្លះអាចទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍន៍ខ្លួនឯងឲ្យប្រសើរឡើង ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​បែរ​ជា​បរាជ័យទៅវិញ។ ដូច្នេះ ៨កត្តាខាងក្រោមនេះដែលអ្នកគួរតែជៀសវាងធ្វើដើម្បីធ្វើឲ្យខ្លួនឯងកាន់តែប្រសើរឡើង​ ដែល​ដក​ស្រង់​ចេញ​ពី​ “សៀវភៅ​កំណត់ត្រា​ក្ដី​សុបិន្ត​ខ្ញុំ” នៅ​ក្នុង​​ ​សិក្ខាសាលា​វិថីសុបិន្ត​ស្តី​អំពី​៨គន្លឺះ​ដើម្បី​សម្រេច​ក្ដី​សុបិន្ត ដែល​រៀប​ចំ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។ 

១. អញនិយម និងទ្រឹស្ដីនិយមៈ បុគ្គលដែលចូលចិត្តគិតថាខ្លួនឯងពូកែនិងអស្ចារ្យជាងអ្នកដទៃឬគំនិតរបស់ខ្លួនតែងតែត្រូវ នឹង​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​ទទួល​ឱកាស​រៀនសូត្រ​ចំណុច​ល្អឬចំណេះដឹងថ្មីៗបន្ថែមពីមនុស្សនិងស្ថានការណ៍ជុំវិញខ្លួន។ ដោយ​ឡែក​បុគ្គល​ដែល​វង្វេង​និង​ទ្រ្តឹស្ដី​ខ្លួន​ឯង​ឬ​ថា​តាម​គេ​តែ​ពុំយល់​ពី​អត្ថន័យ​ច្បាស់​ហើយ​បែ​ជា​មាន​អំនួត​និង​យក​ទៅអនុវត្តខុសនិងមិនចេញជាផ្លែផ្កាឡើយ។
២. គំនិតចង្អៀតចង្អល់ៈ ការមិនបើកចិត្តគំនិតឲ្យទូលាយក្នុងការស្ដាប់ពីចំណុចមិនល្អរបស់ខ្លួន និងមិនព្រមទទួលយកការរិះគន់និងកែរតម្រូវពីអ្នកដទៃគឺជាការខាតបង់មួយដ៏ធំ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃអ្នកនិងបន្តរក្សានូវចំណុចមិនល្អកាន់តែច្រើនឡើង និងបាត់បង់នូវការស្រលាញ់រាប់អានពីមនុស្សនៅជុំវិញខ្លួន។
៣. ផ្នត់គំនិតអវិជ្ជមាន និងកង្វះកម្លាំងជម្រុញចិត្តៈ មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានគឺតែងតែគិតថាខ្លួនឯងអន់ ទន់ខ្សោយ ឬគ្មានគំនិតក្នុងការពុះពារ តស៊ូ ឬ​ឆន្ទៈ​មុះមុត​ឡើយ​ក្នុងការធ្វើអ្វីមួយ ពោលគឺពួកគេមិនចង់ធ្វើការថ្មីៗ លំបាកៗ ឬមានហានិភ័យខ្ពស់ឡើយដូច្នេះហើយទើបគេបាត់បង់ឳកាសក្នុងការរៀនអ្វីដែលថ្មីៗ និងបទពិសោធន៍ល្អៗ។
៤. ការនិយមដោះសា និងបន្ទោសកត្តាក្រៅខ្លួនឬអ្នកដទៃៈ មនុស្សដែលចូលចិត្តដោះសា មិនហ៊ាបប្រឈមមុខនិងការពិត ឬ​តែង​បន្ទោស​កត្តា​ខាងក្រៅ​ខ្លួន​គឺ​ជា​មនុស្ស​ដែល​ខ្វះ​ការ​ទទួលខុសត្រូវនិងចូលចិត្តផ្ដេកផ្ដួលខ្លួនទៅតាមព្រហ្មលិខិត ការដោះសារគឺតែងតែនាំយើងឲ្យខ្វះការយកចិត្តទុកដាក់នូវកំហុសឆ្គងខ្លួនឯង និងពុំបានខិតខំកែលម្អខ្លួនជាប្រចាំ។
៥. ភាពខ្ជិលច្រអូស និងភាពខ្លាចនឿយហត់ៈ មនុស្សខ្ជិលពុំសូវមានការតស៊ូក្នុងការធ្វើកិច្ចការនានា ជាពិសេសគេតែងតែគេចវេសក្នុងការបំពេញកិច្ចការធំៗ និង​លំបាកៗ​ដែល​នាំ​ឲ្យ​បាត់ឱកាសក្នុងការទទួលបានលទ្ធផលធំៗ។
៦. ភាពគ្មានវិន័យៈ មនុស្សដែលមិនគោរពវិន័យខ្លួនឯង និងស្ថាប័នគឺតែងតែធ្វើអ្វីតាមការនឹកឃើញ តាមចិត្តឬតាមអារម្មណ៍ច្រើនជាងតាមគោលការណ៍និងហេតុផលច្បាស់លាស់ ហើយមិនខ្វល់ពីអ្នកដទៃឬក្រុមការងារឡើយ ទោះជាពេលខ្លះមនុស្សបែបនេះច្រើនតែជាមនុស្សដែលឆ្លាត ឬឆ្នៃប្រឌិតក្ដី តែ​មាន​មនុស្ស​តិចតួច​បំផុត​ដែល​ចុងក្រោយ​អាច​បង្ហាញ​ស្នាដៃ​ដែលផ្ទុយទៅវិញភាគច្រើនគឺបាត់ទំនុកចិត្ត ឬការឲ្យតម្លៃពីមនុស្សជុំវិញ។
៧. កង្វះខាតជំហរផ្ទាល់ខ្លួន និងការពុំស្គាល់ពីតម្លៃនៃភាពត្រឹមត្រូវ: មនុស្សដែលគ្មានជំហរខ្លួនឯងច្បាស់លាស់និងពុំស្គាល់តម្លៃពីភាពត្រឹមត្រូវ គេ​នឹង​បណ្ដោយ​ខ្លួន​ឲ្យ​រៀន​ទទួល​យក​គំរូ ឬអនុវត្តតាមចំណុចអាក្រក់ពីមនុស្សនិងបរិយាកាសដែលនៅជុំវិញខ្លួនដោយងាយបំផុត ដូច្នេះ​ពួកគេ​និង​ក្លាយ​ជាជន​រងគ្រោះ​ហើយ​ងាយ​នឹង​បាត់បង់​ឳកាស​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​រីក​ចម្រើពីមួយថ្ងៃទៅមួយថ្ងៃ។
៨. ភាពមិនច្បាស់លាស់ពីគោលដៅនៃជីវិតៈ មនុស្សដែលគ្មានគោលដៅច្បាស់លាស់តែងតែខ្វះនូវកម្លាំងចិត្តនិងឆន្ទៈមុះមុត ជាង​នេះ​ទៅ​ទៀត​គឺ​គេ​មិន​ដឹង​ថា​ត្រូវ​ត្រៀម​ខ្លួន​និង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រេចគោដៅ ហើយពេលខ្លះចេះតែធ្វើនេះធ្វើនោះដោយគ្មានកម្លាំងចិត្ត គ្មានការយកចិត្តទុកដាក់ខ្ពស់និងខ្វះភាពជាម្ចាស់ការនិងកិច្ចការឬកាតព្វកិច្ចរបស់ខ្លួន៕

ដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031