អត្ថបទថ្មីបំផុត
ទំព័រដើម > PR > រ៉ូបូត បូមធូលីរបស់ LG មិនត្រឹមតែបូមធូលីប៉ុណ្ណោះទេ វាក៏អាចការពារផ្ទះបានផងដែរ

រ៉ូបូត បូមធូលីរបស់ LG មិនត្រឹមតែបូមធូលីប៉ុណ្ណោះទេ វាក៏អាចការពារផ្ទះបានផងដែរ

លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នកលួចចូលទៅក្នុងផ្ទះរបស់គាត់។ HOM-BOT មានមុខងារពិសេសការពារផ្ទះ ដែលមានកាមេរ៉ាចាប់សកម្មភាព ដែលមិនប្រក្រតីនៅពេលដែលមាននរណាម្នាក់លួចចូលទៅក្នុងផ្ទះ។

HOM-BOT Wi-Fi របស់ LG គឺរ៉ូបូតបូមធូលីដែលមានមុខងារពិសេសបញ្ជាពីចំងាយ និងមុខងារចាប់សកម្មភាពដែលវាដំណើរការជាមួយកម្មវិធី SmartThinQ។ ជាមួយនឹងភាពឆ្លាតវៃរបស់កម្មវិធី DeepThinQ ™ AI រ៉ូបូតបូមធូលីប្រើឧបករណ៍ចាប់សញ្ញាឆ្លាតវៃរបស់ខ្លួនដើម្បីចៀសវាងការប៉ះទង្គិចជាមួយគ្រឿងសង្ហារឹមនិងមើលឃើញក្នុងផ្ទះជាមួយកាមេរ៉ារបស់វាដើម្បីធានាថាវាគ្រប់ដណ្តប់ គ្រប់ជ្រុងនិងរន្ធតូចៗទាំងអស់និងមិនបន្សល់ធូលីនិងកំទេចផ្សេងៗទៀតឡើយ។

មុខងារ Home-View និង Home-Guard គឺជាលក្ខណៈពិសេសនៃសុវត្ថិភាពផ្ទះដែលបានបង្កើតឡើងនៅក្នុង HOM-BOT ដើម្បីតាមដាននិងផ្តល់ការជូនដំណឹងនៅក្នុងហេតុការណ៍នៃការលួចចូលឬការឈ្លានពាន។ មុខងារ Home-View អនុញ្ញាតឱ្យម្ចាស់ផ្ទះប្រើប្រាស់កាមេរ៉ានៅក្នុងម៉ាស៊ីនបូមធូលីដើម្បីមើលផ្ទៃខាងក្នុងផ្ទះរបស់ពួកគេពីចម្ងាយតាមរយៈស្មាតហ្វូនរបស់ពួកគេ។ មុខងារ Home-Guard បំពេញបន្ថែម មុខងារ Home-View ដោយតាមដានសកម្មភាពនៅផ្ទះជានិច្ចតាមរយៈឧបករណ៍ចាប់សញ្ញារបស់ខ្លួននិងបញ្ជូនរូបភាពចំនួនប្រាំបន្តគ្នាទៅកម្មវិធី Smart ThinQ នៅពេលដែលវារកឃើញសកម្មភាពមិនប្រក្រតីណាមួយ។

សុវត្ថិភាពផ្ទះត្រូវបានរីកលូតលាស់នៅក្នុងចំណោមអ្នកប្រើប្រាស់និងហេតុផលដ៏សំខាន់ម្ចាស់ផ្ទះដែលមានចំណាប់អារម្មណ៍ធ្វើឱ្យផ្ទះរបស់ពួកគេឆ្លាតវៃជាងមុន។ ខណៈពេលដែល HOM-BOT របស់ក្រុមហ៊ុន LG អាចគ្រាន់តែជាម៉ាស៊ីនសម្អាតធូលីមួយមានភាពឆ្លាតវៃគ្រប់គ្រាន់ដើម្បីដឹងនៅពេលដែលមានអ្វីមួយកើតឡើងខុសប្រក្រតី។ នៅពេលដែលវាផ្តល់ដំណឹងលោក Ozer បានទូរស័ព្ទទៅប៉ូលីសនិងអ្នកជិតខាងរបស់គាត់។ ចោរគាស់ផ្ទះទំនងជាគេចខ្លួនបន្ទាប់ពី HOM-BOT បានបញ្ចេញពន្លឺរបស់វា។ សំណាងល្អគ្មានរបស់អ្វីដែលនៅក្នុងផ្ទះបាត់បង់ឬខូចខាតសោះឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728