អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិដ៏ខ្ពង់ខ្ពស់ចំនួន៥របស់ Zhuang Zi ជាទស្សនវិទូដ៏សំខាន់បំផុតមួយរបស់បុរាណចិន

គតិដ៏ខ្ពង់ខ្ពស់ចំនួន៥របស់ Zhuang Zi ជាទស្សនវិទូដ៏សំខាន់បំផុតមួយរបស់បុរាណចិន

ប្រ​ភព៖​​ mosspoint.deviantart.com

កើត​នៅ​ក្នុង​ឆ្នាំ​៣៦៩​ មុន​គ.ស និង​ស្លាប់​ទៅវិញ​ក្នុង​ឆ្នាំ​២៨៦​មុន​គ.ស Zhuangzi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទស្សនវិទូ​ដ៏​សំខាន់​បំផុត​មួយ​របស់​បុរាណ​ចិន ហើយ​ក៏​ជា​គ្រូ​បង្រៀន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​លទ្ធិ​តៅ ដែល​មាន​លោកគ្រូ ឡៅជឺ ជា​ស្ថាបនិក។ ខាងក្រោម​នេះ​គឺជា​គតិ​ដ៏​ខ្ពង់ខ្ពស់​ចំនួន​៥​ឃ្លា​របស់​លោកគ្រូ Zhuang Zi ដែល​អ្នក​គួរ​ចងចាំ​ទុក៖

១) «ពួក​យើង​តោង​ស្អិត​ជាមួយ​នឹង​ទស្សន​យល់​ឃើញ​របស់​ខ្លួន បី​ដូចជា​អ្វីៗ​ត្រូវ​អាស្រ័យ​ទៅ​លើ​វា​យ៉ាង​ដូច្នោះ។ ប៉ុន្តែ​ការ​យល់​ឃើញ​របស់​យើង​មិន​មាន​ភាព​អចិន្ត្រៃយ៍​នោះ​ទេ បី​ដូចជា​រដូវ​ស្លឹក​ឈើ​ជ្រុះ​និង​សិសិររដូវ​ដូច្នោះ​ដែរ គឺ​ពួក​វា​តែង​រសាត់​បាត់​ទៅ​បន្តិច​ម្ដងៗ»។

២) «សេចក្ដី​សុខ​គឺជា​អវត្តមាន​នៃ​ការ​ស្វះស្វែង​រក​សេចក្ដី​សុខ»។

៣) «ជន​ណា​ដែល​ស្គាល់​នូវ​ភាព​ល្ងីល្ងើ​របស់​ខ្លួន​ពុំ​មែន​ជា​ជន​ល្ងីល្ងើ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ»។

៤) «ជន​ជា​បណ្ឌិត​ដឹង​ថា​ការ​អង្គុយ​នៅ​លើ​មាត់​ជ្រោះ​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ប្រសើរ​ជា​ជាង​ការ​ធ្វើ​ជា​អធិរាជ​គ្រប់គ្រង​ពិភពលោក​ទាំងមូល»។

៥) «ដើម្បី​ក្លាយ​ជា​ជន​ដ៏​ល្ងង់ខ្លៅ​ពិត​ប្រាកដ ចូរ​ត្រេកត្រអាល​ជាមួយ​នឹង​ចំណេះដឹង​របស់​ខ្លួន​ចុះ»៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31