អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Asus បង្ហាញ​គំរូ​កុំព្យូទ័រ​អនាគត​​ដ៏​ទំនើប​បំពាក់​​អេក្រង់​ភ្លោះ និង​បច្ចេកវិទ្យា AI ឆ្លាតវៃ​

Asus បង្ហាញ​គំរូ​កុំព្យូទ័រ​អនាគត​​ដ៏​ទំនើប​បំពាក់​​អេក្រង់​ភ្លោះ និង​បច្ចេកវិទ្យា AI ឆ្លាតវៃ​

​ថ្មីៗ​នេះ​ក្រុមហ៊ុន Asus ​បាន​បង្ហាញ​ចេញ​សមិទ្ធផល​ថ្មី​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ពិព័រណ៍ Computex ដែល​ជា​កុំព្យូទ័រ​មាន​អេក្រង់​ភ្លោះ​ពីរ dual-display PC។ គំរូ​កុំព្យូទ័រ​ទំនើប​នេះ ស្ថិត​ក្នុង​គម្រោង Project Precog ​ហើយ​វា​មាន​រូបរាង​ប្រហាក់ប្រហែល​ទៅ​នឹង Lenovo Yoga Book អីចឹង។ ក្រុមហ៊ុន Asus ​បាន​បញ្ជាក់​ថា ខ្លួន​បាន​សម្រិតសម្រាំង​ឡេបថប​នេះ​ដោយ​បញ្ចូល​មុខងារ​ជាច្រើន​នៃ AI smart ​ដែល​មើល​ទៅ​ផ្ដល់​អារម្មណ៍​ឱ្យ​យើង​ឃើញ​ថា វា​ជា​កុំព្យូទ័រ​អនាគត។

គម្រោង Precog ​ត្រូវ​បាន​ផលិត​ចេញ​សមិទ្ធផល​ជា​ទម្រង់ Laptop mode, book mode, tent mode និង flat mode។ អេក្រង់​ទី២ អាច​ប្រើ​ធ្វើ​ជា keyborad ដូច​ច្រើន​ទៅ​នឹង Yoga Book របស់ Lenovo ប៉ុន្តែ​នៅ​ពេល​វា​បាន​ភ្ជាប់​ជាមួយ keyboard ខាង​ក្រៅ នោះ​អេក្រង់​ទាំង​នឹង​ក្លាយ​ជា​ទម្រង់ portrait mode។

Precog អាច​រៀន​នៅ​ពេល​មាន​ការ​ប្រជុំ ដោយ​កំណត់​បាន​ទីតាំង និង​ធ្វើ​ការ​លៃលក​អាយុកាល​ថ្ម ដូច្នេះ​អ្នក​មិន​ចាំបាច់​បារម្ភ​ពី​ការ​អស់​ថ្ម​ខណៈ​ពេល​កំពុង​ប្រជុំ​ទៀត​ឡើយ។ វា​ថែមទាំង​ដំណើរការ​ជាមួយ​មុខងារ Alexa និង Cortana ​អាច​ឱ្យ​អ្នក រក្សា​កិច្ចការ main task ​ជា full view ខណៈ Virtual Assistants ​ដំណើរការ task ​ដទៃ​នៅ​លើ​អេក្រង់​ទី២។ ​ក្រុមហ៊ុន Asus ​អះអាង​ថា Precog ​គឺ​លើស​ពី concept ​ដែល​ក្រុមហ៊ុន​មាន​គម្រោង​នឹង​បង្ហាញ​ចេញ​ផលិតផល​ពិត​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ៕

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930