អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ចំណុច​​សំខាន់ ​៣​យ៉ាង ​ដែល​​ស្និត​ជាប់​​សន្តាន​របស់​អ្នកដឹកនាំ​ល្អ​​

ចំណុច​​សំខាន់ ​៣​យ៉ាង ​ដែល​​ស្និត​ជាប់​​សន្តាន​របស់​អ្នកដឹកនាំ​ល្អ​​

ពាក្យ​ថា​ «អ្នក​ដឹក​នាំ»​ គឺ​ជា​ពាក្យ​ដែល​មនុស្ស​ស្ទើរ​តែ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​​ និង​ចង់​សម្រេច​ឱ្យ​បាន។​ ​​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​​​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់​បំណង​ប្រាថ្នា​របស់​មនុស្ស​ភាគ​ច្រើន​ទេ​ ប៉ុន្តែ​​ជា​អ្នក​ដឹក​នាំ​ដែល​​មាន​ ការ​ស្រលាញ់​​ ​ ការគោរព​ ការ​ជឿ​ជាក់ និង​ការ​ទទួល​ស្គាល់​ពី​សំណាក់​មនុស្ស​ទូទៅ ​ពោល​គឺ​ជា​​អ្នក​ដឹក​នាំ​ដ៏​ល្អ​មួយ​រូប​ទើប​រឹត​តែ​ប្រសើរ​។ ​ដូច្នេះ​ហើយ ​តើ​អ្នក​ដឹក​នាំ​ដ៏​ល្អ​មួយ​រូប​ត្រូវ​ការអ្វី​​ទៅ? ខាង​​ក្រោម​នេះ​ នឹង​បង្ហាញ​អំពី​​ចរឹត​​​លក្ខណៈ​ដែល​ត្រូវ​ស្វែង​​យល់​ពី​អ្នក​ដឹក​នាំ​ល្អ៖

​​​​​​​​​​​​១) ទទួល​យក​គំនិត​អ្នកដទៃ​​៖​ អ្នក​ដឹក​នាំ​ល្អ​​ត្រូវ​គិត​ថា ​​​មនុស្ស​ម្នាក់​មិន​អាច​​​ដឹង​​គ្រប់​រឿង​ ​​និង ​​មិន​អាច​ដោះស្រាយ​​គ្រប់​បញ្ហា​នោះ​ឡើយ​ ​​ហេតុ​នេះ​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឲ្យ​ទូលាយ ​ទទួល​យក​​​គំនិត​របស់​​អ្នក​ដទៃ​​​។​ មិន​តែ​ប៉ុណ្ណោះ ​មិន​ត្រូវ​គិត​ថា ​ខ្លួន​គេ​ត្រូវ​រហូត​ ហើយ​​សាង​កំហុស​នោះ​​ទេ នេះ​គឺជា​ទង្វើ​ដែល​​មិន​គួរ​កើត​មាន​ឡើង ​ចំពោះ​អ្នក​ដឹក​នាំ​ព្រោះ​ពួក​គេ​គឺជា​គំរូ​នៃ​មនុស្ស​ជាច្រើន។

២) ការ​ចំណាយ​ពេល​វេលា​ទៅ​លើ​បុគ្គលិក៖ វា​មិន​មែន​ជា​ការ​ចំណាយ​ពេល​វេលា​ ​ដើម្បី​គ្រាន់​តែ​ជួប​បុគ្គលិក ឬ​គ្រាន់​តែ​​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ​ឱ្យ​បុគ្គលិក​យល់​នោះ​ឡើយ។​ ប៉ុន្តែ​វា​គឺ​ជា​ការ​ចំណាយ​ពេលវេលា​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ និង​​ការ​ស្វែង​យល់​អំពី​បញ្ហា​របស់​ពួក​គេ​ដែល​អាច​រួម​បញ្ចូល​ទាំង​បញ្ហា​គ្រួសារ និង​បញ្ហា​ផ្ទាល់​ខ្លួ​ន​ខ្លះៗ​ផង​ដែរ​ ព្រោះ​ថា​មនុស្ស​រមែង​ជួប​បញ្ហា​ ហេតុ​នេះ​គួរ​តែ​ជួយ​ដោះស្រាយ ឬក៏​ជួយ​ផ្តល់​កម្លាំង​ចិត្ត ​​និង​ជួយ​​​​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ។ ​ត្រូវ​គិត​ថា​ ពួក​គេ​ក៏​ជា​ផ្នែក​មួយ​ដ៏​​​មាន​​តម្លៃ​ដល់​ការ​អភិវឌ្ឍ​​​មុខ​ជំនួញ និង​ក្រុម​ហ៊ុន​របស់​អ្នក​ផង​ដែរ។ ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ ហើយ​ចំណាយ​ពេល​ដល់​ពួក​គេ​ ពួក​​គេ​នឹង​មាន​អារម្មណ៍​ថា​ កន្លែង​ធ្វើ​ការ​ហាក់​បីដូច​ជា​ផ្ទះ​ដែល​ផ្តល់​ភាព​កក់​ក្តៅ​ មិន​មែន​ជា​កន្លែង​ដែល​ផ្តល់​សម្ពាធ ហេតុ​នេះ​ការងារ​នឹង​មាន​ភាព​ល្អ​ប្រសើរ។

៣) បង្កើន​ចំណេះ​​ដឹង​បន្ថែម​ និង​រៀន​សម្រប​ខ្លួន៖ អ្នក​មិន​អាច​ចេះ​ និង​ដឹង​សព្វ​គ្រប់​អស់​នោះ​ទេ ហេតុនេះ​ហើយ​ទើប​ទាមទារ​ឱ្យ​មាន​ការ​រៀន​បន្ថែម​។​ នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ដែល​មិន​ផ្លាស់​ប្តូរ​នោះ​ទេ​ ប៉ុន្តែ​អ្នក​​ត្រូវ​មាន​​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ទទួល​យក​ការ​ផ្លាស់​ប្តូរ​​ និង​ចេះ​សម្រប​នឹង​​​ការផ្លាស់​ប្តូរ​​តាម​ស្ថាន​ភាព​ជាក់​ស្តែង៕

​ដោយ​៖ អ៊ុន ​ស្រីនាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031