អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ច្បាប់ទាំង ៧របស់ព្រះសិវៈអាចផ្លាស់ប្ដូរជីវិតរបស់អ្នក

ច្បាប់ទាំង ៧របស់ព្រះសិវៈអាចផ្លាស់ប្ដូរជីវិតរបស់អ្នក

រូបតំណាង

ប្រ​ភព៖​​ pixabay.com

ព្រះសិវៈ ឬឥសូរគឺជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មណ៍សាសនា។ ព្រះឥសូរគឺជាអ្នកបំផ្លាញអំពើអាក្រក់ និងជាអ្នកបង្កើត និងការពារលោក។ ខាងក្រោមនេះគឺជាច្បាប់ទាំង ៧របស់ព្រះសិវៈដែលអាចជួយអ្នកផ្លាស់ប្ដូរជីវិតរបស់អ្នក ដែលដកស្រង់ពី dailypositiveinfo៖

១) សេចក្ដីពិត៖
មនុស្សត្រូវតែរក្សាសេចក្ដីពិតគ្រប់កាលៈទេសៈនៃជីវិត។ ការកុហក់បោកប្រាស់អាចជួយអ្នកបានតែមួយគ្រាប៉ុណ្ណោះ ប៉ុន្តែសេចក្ដីពិតទៀងត្រង់គឺសាយភាយបញ្ច្រាសខ្យល់។ អ្នកត្រូវតែរក្សាសេចក្ដីពិតទៀងត្រង់ទៅកាន់អ្នកដ៏ទៃ ជាពិសេសគឺខ្លួនអ្នកផ្ទាល់តែម្ដង។ ដូចនេះអ្នកអាចរក្សាសន្ដិភាពនៃសេចក្ដីពិតបានយ៉ាងពិតប្រាកដ។

២) ចំណេះដឹងគឺជាព្រះ៖
ចំណេះដឹងគឺជាឫសគល់នៃអ្វីៗគ្រប់យ៉ាង។ ដើម្បីទទួលបានចំណេះដឹង អ្នកត្រូវតែរៀនសូត្រជារៀងរាល់ថ្ងៃ។ ដើម្បីទទួលបានគតិបណ្ឌិត អ្នកត្រូវបោះបង់នូវអ្វីគ្រប់យ៉ាងដែលមិនសំខាន់ជារៀងរាល់ថ្ងៃ។ អ្នកមិនចាំបាច់ត្រូវតែមានចំណេះដឹងពីអ្វីគ្រប់យ៉ាងក្នុងលោកនោះទេ ប៉ុន្តែអ្នកមិនត្រូវឈប់រៀនជាដាច់ខាត។ គ្រាប់ពូជនៃចំណេះដឹងគឺស្ថិតនៅក្នុងខ្លួនរបស់អ្នក អ្នកត្រូវតែធ្វើជាមនុស្សដែលស្រេកឃ្លានចំណេះដឹងឥតឈប់ឈរ។

៣) សេចក្ដីរីករាយនៅក្នុងខ្លួនរបស់អ្នក៖
សេចក្ដីរីករាយពិតប្រាកដមិនមែនស្ថិតនៅលើសម្ភារៈ ឬទ្រព្យសម្បត្តិនោះទេ។ ភាពរីករាយពិតប្រកដគឺនៅក្នុងខ្លួនរបស់អ្នក ដោយមិនមែនស្ថិតលើអ្វីដែលអ្នកមានក្រៅខ្លួននោះទេ។ អ្នកគួរតែរៀនឲ្យតម្លៃអ្វីដែលអ្នកមានក្នុងជីវិតរបស់អ្នក ជាជាងសម្ភារៈក្រៅខ្លួន។

៤) ចែករំលែកភាពរីករាយ៖
ពេលវេលាកំពុងតែផ្លាស់ប្ដូរ មនុស្សកំពុងតែព្រួយបារម្ភពីភាពរីករាយផ្ទាល់ខ្លួន។ ការមានទំនួលខុសត្រូវទៅលើភាពរីករាយរបស់អ្នកគឺជារឿងល្អ ប៉ុន្តែអ្នកគួរតែចងចាំមនុស្សដែលនៅជុំវិញអ្នកផង។ អ្នកត្រូវចេះចែករំលែកភាពរីករាយរបស់អ្នក។ កុំអាត្មានិយមនឹងភាពរីករាយផ្ទាល់ខ្លួនពេក។ អ្នកនឹងមានអារម្មណ៍កាន់តែរីករាយ នៅពេលដែលអ្នកចែករំលែកភាពសប្បាយរីករាយទៅកាន់អ្នកដ៏ទៃ។

៥) ភាពបត់បែន៖
កុំឃុំឃាំងខ្លួនអ្នកក្នុងប្រអប់រហូត។ អ្នកគួរតែអនុញ្ញាតិឲ្យព្រលឹងរបស់អ្នកអាចហោះហើរទៅរកកន្លែងដែលវាចង់ទៅ។ កុំបាត់បង់ភាពអត់ធ្មត់ពេលដែលអ្នកស្ថិតក្នុងស្ថានការណ៍លំបាក ដោយអ្នកត្រូវតែយកជ័យជំនះលើភាពលំបាកនោះឲ្យបាន។

៦) ធ្វើឲ្យខួរក្បាលស្ងប់៖
អ្នកត្រូវធ្វើឲ្យខួរក្បាលរបស់អ្នកធូរស្បើយ ខួរក្បាលរបស់អ្នកត្រូវស្ថិតក្នុងសេរីភាព។ អ្នកត្រូវចាំថាខួរក្បាលរបស់អ្នកគឺជាមជ្ឈមណ្ឌលមួយដែលធ្វើឲ្យអ្នកក្លាយទៅជាអ្វី និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ ធ្វើឲ្យខួរក្បាលរបស់អ្នកស្ងប់ និងប្រើប្រាស់ញាណទាំងអស់របស់អ្នក នោះអ្នកនឹងកាន់តែមានភាពភ្ងាក់រលឹកពីអ្វីដែលកើតឡើងជុំវិញអ្នក។

៧) ភ្ងាក់រលឹក៖
ការត្រាស់ដឹងគឺនៅពេលដែលអ្នកអាចយល់ដឹងពីអ្វីមួយដោយមិនចាំបាច់មាននរណាម្នាក់ណែនាំអ្នក។ ការត្រាស់ដឹងគឺជាដំណាក់កាលចុងក្រោយនៃការភ្ងាក់រលឹក។ នៅពេលដែលអ្នកមានការយល់ដឹង និងចាប់ផ្ដើមដឹងពីអ្វីដែលនៅជុំវិញអ្នកកាន់តែច្រើន គ្មាននរណាម្នាក់អាចរារាំងអ្នកបាននោះទេ៕

ចុចអាន៖ ច្បាប់កម្មផលទាំង ១០ ផ្លាស់ប្ដូរទង្វើនិងការគិតរបស់អ្នក

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728