អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គន្លឹះចំនួន ៤ដែលអ្នកអាចអនុវត្ត ដើម្បីទទួលបានប្រសិទ្ធភាពនៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក

គន្លឹះចំនួន ៤ដែលអ្នកអាចអនុវត្ត ដើម្បីទទួលបានប្រសិទ្ធភាពនៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក

ប្រ​ភព៖​​ pixabay.com

ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​បណ្ដុះ​ទម្លាប់​ល្អៗ​មាន​តួនាទី​សំខាន់​ណាស់។ ក្នុង​សម័យ​បច្ចុប្បន្ន យើង​ងាយ​នឹង​ទទួល​រង​ការ​រំខាន​ពី​កត្តា​ផ្សេងៗ​ជាច្រើន។ ដូច្នេះ​ហើយ​ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ​ចំនួន​៤​ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​ធ្វើ​កិច្ចការ​ប្រកប​ដោយ​ប្រសិទ្ធភាព៖

១) ផ្ចង់​ស្មារតី៖ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​យើង​ឥឡូវ​នេះ យើង​ងាយ​នឹង​ត្រូវ​បាន​រំខាន​ដោយ​ឧបករណ៍​អស់​ទាំងនោះ​ជា​ខ្លាំង។ វា​គឺជា​កត្តា​ដ៏​ចម្បង​មួយ​ដែល​រាំងស្ទះ​អ្នក​មិន​អាច​ឲ្យ​ផ្ចង់​ស្មារតី​បាន​ស៊ប់ ដែល​ជា​ហេតុ​នាំឲ្យ​ដំណើរការ​កិច្ចការ​របស់​អ្នក​ក៏​មិន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ដែរ។ ហេតុនេះ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​សំខាន់​ណាមួយ អ្នក​គួរ​ដាក់​ចិត្ត​របស់​អ្នក​ផ្ចង់​ស្មារតី​ទៅលើ​កិច្ចការ​របស់​អ្នក​តែ​ម្យ៉ាង ហើយ​បិទ​ចោល​នូវ​ឧបករណ៍​អេឡិចត្រូនិក​ទាំងឡាយ​ដែល​នាំ​មក​នូវ​ការ​រំខាន​ដល់​អ្នក។ ចាប់ផ្ដើម​បន្តិច​ម្ដងៗ នោះ​អ្នក​នឹង​អាច​បណ្ដុះ​នូវ​ការ​ផ្ចង់​ស្មារតី​របស់​អ្នក​ឲ្យ​ស៊ប់​ល្អ​មិនខាន។

២) ទុក​ពេល​សម្រាក​បន្តិចៗ​ឲ្យ​បាន​ញឹកញាប់៖ ជា​ជាង​ធ្វើការ​ជា​ច្រើន​ម៉ោង​ត​ជាប់​គ្នា​ហើយ​ចាំ​សម្រាក​សរុប អ្នក​គួរ​ងាក​មក​សម្រាក​បន្តិចៗ​តែ​ឲ្យ​បាន​ញឹកញាប់​វិញ ព្រោះ​បើ​មិន​ដូច្នោះ​វា​អាច​ធ្វើឲ្យ​ដំណើរការ​នៃ​ការ​គិត​របស់​អ្នក​ចុះ​ខ្សោយ​បាន។ មាន​ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ការ​សម្រាក​៥នាទី​រៀងរាល់​១​ម៉ោង​ម្ដង​ដើម្បី​ដើរ អាច​ជួយ​បង្កើន​ថាមពល តម្រង់​ការ​ផ្ចង់​ស្មារតី ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល​ជាង​មុន និង​អាច​កាត់បន្ថយ​អារម្មណ៍​ហត់នឿយ​នៅ​ពេល​រសៀល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) ទុក​ការងារ​ចោល​ពាក់​កណ្ដាល​សិន៖ មាន​ពេល​ខ្លះ​អ្នក​អាច​នឹង​ជួប​ប្រសព្វ​នូវ​ស្ថានការណ៍​មួយ ដែល​នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​របស់​អ្នក អ្នក​មិន​ដឹង​ថា​គួរ​តែ​ចាប់ផ្ដើម​វា​ពី​ណា​ទៅ​មុន​និង​ដោយ​របៀប​ណា​នោះ​ទេ។ បើ​អ្នក​យល់​ថា​អារម្មណ៍​របស់​អ្នក​មិន​ទាន់​ចូល​ស៊ប់​ជាមួយ​ការងារ នោះ​អ្នក​អាច​ទុក​វា​ចោល​ហើយ​ទៅ​ធ្វើ​កិច្ចការ​អ្វី​ផ្សេង​មុន ឬ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ដើម្បី​ស្រូប​ខ្យល់​អាកាស ហើយ​នៅ​ពេល​អ្នក​ត្រឡប់​មក​វិញ អ្នក​នឹង​ទទួល​បាន​គំនិត​ថ្មី​ដើម្បី​ចាប់ផ្ដើម​ការងារ​របស់​អ្នក​បន្ត​ទៀត។

៤) រក​សកម្មភាព​ណា​ដែល​បន្ធូរ​ស្រាល​អារម្មណ៍​អ្នក​ក្រោយ​ពេល​បញ្ចប់​ការងារ៖ នៅ​ពេល​អ្នក​បញ្ចប់​ការងារ​នៅ​ពេល​ល្ងាច ហើយ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ បន្ទាប់មក​សម្រាក​បាន​បន្តិច​រួច​ក៏​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ការងារ​បន្ត​នៅ​ផ្ទះ​ទៀត ដែល​តាម​ទម្លាប់​នេះ​អ្នក​អាច​នឹង​ទទួល​អារម្មណ៍​ថា​ហត់នឿយ​អស់​កម្លាំង។ ដូច្នេះ​ហើយ​មុន​ពេល​អ្នក​ចេញ​ពី​កន្លែង​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ អ្នក​អាច​សរសេរ​នៅ​ក្នុង​កំណត់​ត្រា​អំពី​អ្វី​ដែល​អ្នក​បាន​សម្រេច​នៅ​ថ្ងៃ​នេះ ហើយ​សរសេរ​ទុក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​សម្រេច​នៅ​ថ្ងៃ​បន្ទាប់។ ម្យ៉ាងទៀត​អ្នក​ក៏​អាច​បង្ហាញ​នូវ​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​មិត្ត​រួម​ការងារ ដែល​បាន​សហការ​គ្នា​សម្រេច​កិច្ចការ​ជោគជ័យ​នៅ​ថ្ងៃ​នេះ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ល្អ​មិនខាន៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទាំងនេះគឺជាមូលហេតុ ៥យ៉ាងដែលនាំឲ្យអ្នកចេះតែអស់កម្លាំងពេញមួយថ្ងៃ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728