អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់ប្រយោគទាំង ១០ឃ្លាជួយអ្នកឲ្យភ្លឺស្វាងឡើងវិញ

សម្រង់ប្រយោគទាំង ១០ឃ្លាជួយអ្នកឲ្យភ្លឺស្វាងឡើងវិញ

អ្នកងាយនឹងវង្វែងផ្លូវក្នុងពិភពលោកដ៏ស្មុគស្មាញមួយនេះណាស់។ មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការអ្នកជួយដាស់តឿន អ្នកលើកទឹកចិត្តដើម្បីឲ្យពួកគេដើរលើផ្លូវត្រឹមត្រូវវិញ។ អ្នកមិនចាំបាច់ត្រូវមានអ្នកបង្វឹកហាត់ដ៏អស្ចារ្យដើម្បីបំផុសគំនិតអ្នកនោះទេ ពាក្យពីរ បីឃ្លាក៏អាចបើកផ្លូវអ្នកនិងជួយអ្នកបានដែរ។ ខាងក្រោមនេះគឺជាសម្រង់ប្រយោគទាំង ១០ឃ្លា ដែលនឹងជួយអ្នកឲ្យភ្លឺស្វាងឡើងវិញ ដែលដកស្រង់ពី Lifehack៖

១) ម្សិលមិញខ្ញុំច្បាស់ណាស់ថាខ្ញុំនឹងអាចផ្លាស់ប្ដូរពិភពលោកបាន ប៉ុន្តែថ្ងៃនេះខ្ញុំយល់ដឹងថាខ្ញុំត្រូវតែផ្លាស់ប្ដូរខ្លួនខ្ញុំជាមុនសិន។

២) អ្នកចង់ធ្វើជាម្ចាស់កម្មសិទ្ធលើជីវិតរបស់អ្នក ឬចង់ឲ្យអ្នកដ៏ទៃកាន់កាប់ជំនួស។

៣) ប្រសិនបើអ្នកសើច ពិភពលោកនឹងសើចជាមួយអ្នក ប៉ុន្តែប្រសិនបើអ្នកយំ អ្នកនឹងយំម្នាក់ឯង។

៤) ផ្លូវមួយដែលនឹងនាំអ្នកទៅកាន់ភាពជោគជ័យគឺប្រាកដជាមានឧបសគ្គជាច្រើនមិនខាន។

៥) វាមិនមែនជាអ្វីដែលអ្នកនិយាយនោះទេ តែបញ្ហាត្រង់អ្នកស្ដាប់។

៦) ជីវិតនឹងចាប់ផ្ដើមរីករាយពេលដែលអ្នកចាកចេញពីភាពដ៏ដែលៗ។

៧) ប្រសិនបើអ្នកមិនធ្វើរឿងឆ្គួតឡប់ពេលអ្នកនៅក្មេងនោះទេ អ្នកនឹងគ្មានអ្វីត្រូវញញឹមឡើយពេលអ្នកចាស់ទៅ។

៨) កុំខ្ជះខ្ជាយពេលវេលាពន្យល់បកស្រាយច្រើនពេក ពីព្រោះមនុស្សខ្លះចង់ស្ដាប់តែអ្វីដែលគេចង់ប៉ុណ្ណោះ។

៩) កុំអប់រំកូនឲ្យក្លាយជាអ្នកមាន អ្នកត្រូវអប់រំពួកគេឲ្យមានភាពរីករាយ ដូចនេះពេលពួកគេធំឡើង ពួកគេនឹងដឹងថាពីតម្លៃនៃវត្ថុទាំងអស់ ជាជាងទ្រព្យសម្បត្តិ។

១០) មនុស្សម្នាក់ៗគិតតែចង់ផ្លាស់ប្ដូរពិភពលោក ប៉ុន្តែគ្មាននរណាម្នាក់គិតចង់ផ្លាស់ប្ដូរខ្លួនពួកគេឡើយ៕

ចុចអាន៖ សម្រង់គំនិតសំខាន់ៗ ១0ឃ្លាជួយលើកទឹកចិត្តឲ្យអ្នកមានភាពក្លាហាន និងក្លាយជាមនុស្សរឹងប៉ឹង​

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031