អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > បណ្ឌិត គក បូរ៉េន នាយិកានាយកដ្ឋាន​កិច្ច​ការ​ច្បាប់​ធនាគារ ANZ Royal៖ ​«គោល​ការណ៍ ៥ ​ដែល​នាំ​ខ្ញុំ​មក​ដល់​ទីនេះ!»

បណ្ឌិត គក បូរ៉េន នាយិកានាយកដ្ឋាន​កិច្ច​ការ​ច្បាប់​ធនាគារ ANZ Royal៖ ​«គោល​ការណ៍ ៥ ​ដែល​នាំ​ខ្ញុំ​មក​ដល់​ទីនេះ!»

​លោក​ស្រី​បណ្ឌិត គក បូរ៉េន នាយិកានាយកដ្ឋាន​កិច្ច​ការ​ច្បាប់​ធនាគារ​អេអិនហ្សិត​រ៉ូយ៉ាល់ បាន​ចែករំលែក​ពី គោលការណ៍​ ៥​ អំពី​ជីវិត ក៏​ដូច​ជា​បទ​ពិសោធន៍​នៃ​ភាពជោគជ័យ​របស់​​លោក​​ស្រី​ ក្នុង​កម្ម​វិធី​សិក្ខា​សាលា​មួយ​ស្ដី​អំពី​អាជីព​ក្នុង​ក្ដី​សុបិន​របស់​ខ្ញុំ​ (MY DREAM CAREER)​ នៅ​ឯ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន(CJCC)​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨ មិថុនា​កន្លង​ទៅ​នេះ។ 

ទី១​ ការ​រាប់​អាន​មិត្តភកិ្ដ​ជុំវិញ​ខ្លួន ៖យើង​ត្រូវ​រាប់អាន​មិត្តភក្ដិ​ឲ្យ​បាន​ច្រើន​គ្រប់​ប្រភេទ​ប៉ុន្តែ​សេព​គប់​មិត្តភកិ្ដ​ណា​ដែល​នាំ​យើង​ត្រូវ​ ដោយ​យើង​ចេះ​ឲ្យ​យោបល់​គ្នា​ ស្រលាញ់​គ្នា ​និង​ចំណាយ​ពេល​ច្រើន​ជា​មួយ​គ្នា​ និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក សម្រាប់​ខ្ញុំ​ចំពោះ​មិត្តភកិ្ដ​ណា​ដែល​ចូល​ចិត្ត​ចូល​បណ្ណាល័យ​ដូច​ខ្ញុំ​ ខ្ញុំ​ដើរ​ជា​មួយ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រាប់​អាន​មិត្តភិក្ដ​ដទៃ​ទៀត។

ទី២ ស្ដាប់​យោបល់​របស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន៖ ស្ដាប់​យោបល់​របស់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​តែ​ជ្រើស​រើស​យក​យោបល់​ណា​ដែល​ល្អ​ ហើយ​យក​យោបល់​ណា​ដែល​មិន​ល្អ​ដូច​ជា​ការ​ទិតៀន​ ការ​រិះគន់​មក​ធ្វើ​ជា​កម្លាំង​រុញ​យើង​ជា​ទម្រ​ទ្រជើង​យើង​ឡើង​ឲ្យ​ខ្ពស់​។

ទី៣ ការ​តាំង​ចិត្ត​៖ ការ​តាំង​ចិត្ត​ថា​ត្រូវ​ធ្វើ​អ្វី​មួយ​ឲ្យ​ល្អ ទោះ​ការ​ងារ​ទាំង​នោះ​យើង​ចូលចិត្ត​ក៏ដោយ​មិន​ចូលចិត្ត​ក៏ដោយ​ប៉ុន្តែ​ត្រូវ​ធ្វើ​វា​ឲ្យ​ល្អ​បំផុត ដោយ​ប្រើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន។

ទី៤ ឆក់​យក​ឱកាស​រៀន​សូត្រ៖ បើ​សិន​ជា​យើង​នៅ​រៀន​មាន​ឳកាស​ចូល​រួម​ស្ម័គ្រ​ចិត្ត​ធ្វើ​អ្វី​មួយ​ យើ​ង​ត្រូវ​ចេះ​ឆក់​យក​ឳកាស់​ទាំង​នោះ​ ព្រោះ​វា​មិន​មែន​ជា​ការ​ចំណាយ​កម្លាំង​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ​ក៏​ប៉ុន្តែ​ជា​ឳកាស​ដែល​យើង​អាច​រៀន​សូត្របាន​ពី​ការ​ងារ​ទាំង​អស់​នោះ សូម្បី​តែ​នៅ​ក្នុង​ការ​ងារ​សព្វ​ថ្ងៃ​ក៏ដោយ​ទោះ​ខ្ញុំ​មាន​ការ​ងារ​ហើយ​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ឆក់​ឳកាស​ធ្វើ​នេះ​ធ្វើ​នោះ​ដើម្បី​ខ្ញុំ​បាន​រៀន​សូត្រ​ពី​ការងារ​អស់​ទាំង​នោះ។

ទី៥ មាន​ក្រម​សិល​ធម៌​សម្រាប់​ខ្លួនឯង​៖ រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ មិន​មែន​លុយ​គឺ​ជា​អ្វីៗ​សព្វ​បែប​យ៉ាង​នោះ​ទេ ភាព​មាន​បាន​គឺ​ជា​អ្វីៗ​សព្វ​បែប​យ៉ាង​នោះ​ទេ​ ថា​តើ​យើង​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​គុណ​តម្លៃ​នៃ​ជីវិត​របស់​យើង​នៅ​កន្លែង​ណា​ មនុស្ស​យើង​កើត​មក​សុទ្ធ​តែ​មាន​គោល​បំណង​រៀង​ៗ​ខ្លួន​៕

ដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930