អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើសកម្មភាពអ្វីខ្លះដែលបុគ្គលជោគជ័យចៀសវាងធ្វើនៅពេលព្រឹក?

តើសកម្មភាពអ្វីខ្លះដែលបុគ្គលជោគជ័យចៀសវាងធ្វើនៅពេលព្រឹក?

សកម្មភាព​ដែល​អ្នក​ធ្វើ​នៅ​ពេល​ទើប​ភ្ញាក់​ពី​គេង អាច​មាន​ឥទ្ធិពល​ទៅលើ​អ្នក​ពេញ​មួយ​ថ្ងៃ។ ការ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​សកម្មភាព​វិជ្ជមាន​និង​ការ​គិត​វិជ្ជមាន នោះ​វា​នឹង​នាំ​ឲ្យ​អ្នក​រីករាយ​និង​ធ្វើ​កិច្ចការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​គ្នា​ផង​ដែរ។ តើ​បុគ្គល​ជោគជ័យ​ចៀសវាង​ធ្វើ​អ្វីខ្លះ​នៅ​ពេល​ព្រឹក ? ខាងក្រោម​នេះ​គឺជា​សកម្មភាព​៥​យ៉ាង​ដែល​ពួកគេ​តែង​ចៀសវាង​ធ្វើ​នៅ​ពេល​ព្រឹក៖

១) ដាក់​ម៉ោង​រោទ៍​ច្រើន៖ អ្នក​អាច​នឹង​កំពុងតែ​រស់នៅ​ជាមួយ​ទម្លាប់​បែប​នេះ ឬ​ក៏​ជា​មនុស្ស​ដែល​អ្នក​ស្គាល់ ដែល​ប្រើ​នាឡិកា​ឬ​ទូរស័ព្ទ​ដើម្បី​រោទ៍​ដាស់​ភ្ញាក់​នៅ​ពេល​ព្រឹក ហើយ​ដាក់​ម៉ោង​រោទ៍​ច្រើន​ដោយ​ទុក​ចន្លោះ​ពី​គ្នា​៥នាទី​ឬ​១០នាទី​ជាដើម។ ការ​ដាក់​ម៉ោង​រោទ៍​ច្រើន​បែប​នេះ អាច​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​បណ្ដុះ​ភាព​ខ្ជិល​ច្រអូស ចរិត​ពន្យារពេល និង​ការ​មិន​គោរព​ពេលវេលា​របស់​អ្នក​ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើង។ ហេតុនេះ ជា​ជាង​ដាក់​ម៉ោង​រោទ៍​ច្រើន​សម្រាប់​ដាស់​អ្នក អ្នក​គួរតែ​ដាក់​ការ​រោទ៍​កំណត់​នៅ​ពេលវេលា​ជាក់លាក់​ណាមួយ ហើយ​ប្ដេជ្ញា​ចិត្ត​គោរព​តាម​ពេលវេលា​នោះ​ទៅ។

២) មើល​ទូរទស្សន៍៖ មិន​ថា​ទូរទស្សន៍ ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ដទៃ​ទៀត​នោះ​ទេ ពួក​វា​សុទ្ធតែ​ជា​ឧបករណ៍​ដែល​អូសទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ទៅលើ​ព្រឹត្តិការណ៍​អ្វីមួយ។ វា​គឺជា​ការ​រំខាន​មួយ​ដល់​អ្នក​បើ​សិន​ជា​អ្នក​ចង់​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ប្រកប​ដោយ​ភាព​ស្រស់ស្រាយ​និង​ធ្វើ​កិច្ចការ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ហេតុនេះ អ្នក​គួរ​ចៀសវាង​សកម្មភាព​ទាំងនោះ​ដើម្បី​ឲ្យ​ការ​ផ្ចង់​ស្មារតី​របស់​អ្នក​ទៅលើ​ការងារ​បាន​មូល​ល្អ។

៣) រវល់​ជាមួយ​ការ​សម្រេច​ចិត្ត​តូចតាច៖ គិត​រំពៃ​ថា​ត្រូវ​ស្លៀកពាក់​អ្វី ទទួលទាន​អាហារ​អ្វី​ជា​រៀងរាល់​ព្រឹក អាច​ខ្ជះខ្ជាយ​ថាមពល​អ្នក​សម្រេច​យក​ទៅ​គិតគូរ​បញ្ហា​សំខាន់ៗ​ដទៃ​ទៀត។ ភាព​សាមញ្ញ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ដែល​អ្នក​គួរតែ​អនុវត្ត​តាម​ដើម្បី​ប្រសិទ្ធភាព​ការងារ​របស់​អ្នក។

៤) រំលង​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក៖ ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជាមួយ​នឹង​អាហារ​ដែល​មាន​សុខភាព​ល្អ នោះ​សារធាតុ​បំប៉ន​នៅ​ក្នុង​អាហារ​នឹង​ជួយ​ផ្ដល់​ថាមពល​ដល់​ខួរក្បាល​និង​រាងកាយ​របស់​អ្នក។ ម្យ៉ាងទៀត ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​អាច​ជួយ​រក្សា​ថាមពល​របស់​អ្នក​ឲ្យ​នឹងន បើ​ប្រៀប​ទៅ​នឹង​កាល​ដែល​មិន​ទទួលទាន​នៅ​ពេល​ព្រឹក​ជា​ហេតុ​នាំឲ្យ​ទទួលទាន​ច្រើន​នៅ​ពេល​ថ្ងៃ ហើយ​ក៏​ធ្វើឲ្យ​អ្នក​ឆាប់​អស់​កម្លាំង​ងងុយគេង​ដែរ។

៥) រអ៊ូរទាំ​ពី​ការ​ទៅ​ធ្វើការ៖ គំនិត​វិជ្ជមាន​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​រស់នៅ​របស់​មនុស្ស។ បើ​អ្នក​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជាមួយ​គំនិត​អវិជ្ជមាន​ដូចជា​ការ​រអ៊ូរទាំ​បែប​នេះ នោះ​ពេញ​មួយ​ថ្ងៃ​របស់​អ្នក​ក៏​ទៅ​ជា​ដូច​អ្វី​ដែល​អ្នក​បាន​គិត​ទុក​ដូច្នោះ​ដែរ។ ការ​ចាប់ផ្ដើម​ការងារ​ជាមួយ​នឹង​គំនិត​វិជ្ជមាន នោះ​វា​នឹង​ផ្ដល់​នូវ​ថាមពល​កម្លាំង​ចិត្ត​ដល់​អ្នក​សម្រាប់​ធ្វើ​កិច្ចការ​បាន​ដោយ​ជោគជ័យ៕

ដោយ៖ ស្រីពៅ

សូមអាន៖ គន្លឹះចំនួន ៤ដែលអ្នកអាចអនុវត្ត ដើម្បីទទួលបានប្រសិទ្ធភាពនៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930