អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > លោក​បណ្ឌិត រ័ត្ន ហុក នាយក​រង IFL៖ តិក​និក ​៣​ ចំណុច​ដើម្បី​​កំណត់​ការងារ​ក្នុង​ក្ដី​សុបិន​របស់​យើង

លោក​បណ្ឌិត រ័ត្ន ហុក នាយក​រង IFL៖ តិក​និក ​៣​ ចំណុច​ដើម្បី​​កំណត់​ការងារ​ក្នុង​ក្ដី​សុបិន​របស់​យើង

មនុស្ស​ភាគ​ច្រើន​​​ប្រាថ្នា​ធ្វើ​ការងារ​ដែល​ស្រប​ទៅ​នឹង​ក្ដី​ស្រម៉ៃ​របស់​ពួក​គេ មាន​មនុស្ស​មួយ​ចំនួន​ដែល​បាន​សម្រេច​តាម​គោល​បំណង​របស់​ខ្លូន​ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ចាប់​យក​ការងារ​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​។ ក្នុង​សិក្ខា​សាលា​ស្ដី​អំ​ពី​ «អាជីព​ក្នុង​ក្ដី​សុបិន​ខ្ញុំ»​ នៅ​ឯ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន(CJCC) លោក​បណ្ឌិត រ័ត្ន ហុក នាយក​រង​វិទ្យាស្ថាន​ភាសា​បរទេស (IFL) នៃ​​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ចែក​រំលែក​ពី​តិកនិក​ក្នុង​ការ​កំណត់​ការ​ងារ​ក្នុង​ក្ដី​សុបិន្ត​ដូច​ខាង​ក្រោម៖

១ កំណត់​នូវ​គុណ​តម្លៃ​របស់​យើង​៖ គុណ​តម្លៃ​ស្នូល​នៅ​ក្នុង​ជីវិត​របស់​យើង​ គឺ​សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​គិត​ថា​វា​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​យើង។​ យើង​ត្រូវ​ដឹង​ថា​ រឿង​នៅ​ក្នុង​ជីវិត​របស់​យើង​មាន​​​ពី​ ៣​ទៅ​៥​ដែល​សំខាន់​សម្រាប់​យើង​ជាង​គេ យើង​មិន​អាច​មាន​ពេលវេលា​ក្នុង​ការ​ធ្វើ​រឿង​រាប់​រយ​រាប់​ពាន់​ក្នុង​ជីវិត​របស់​យើង​ទេក្នុង​ពេល​ទន្ទឹម​គ្នា​ ឬ​ជា​មួយ​គ្នា​បាន​ទាំង​អស់​នោះ​ ​ប៉ុន្តែ​យើង​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​រឿង​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​ជីវិត​របស់​យើង​ ដូច្នេះ​ត្រូវ​ស្វែង​រក​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​របស់​យើង​ និង​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​បំផុត។

២ ចាប់​ផ្តើម​ជា​មួយ​នឹង​សំណួរ “ហេតុអ្វី (Why)”៖ ហេតុ​អ្វី​បាន​ជា​មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ការងារ​នៅ​ក្នុង​ក្ដី​ស្រមៃ​ធ្វើ? ដោយ​សារ​តែ​ពួកគាត់​ចាប់​ផ្ដើម​ជា​មួយ​សំណួរ”អ្វី”? តើ​អ្វី​ទៅ​ជា​ការងារ​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​យើង​? នៅ​ពេល​ណា​ដែល​យើង​សួរ​បែប​នេះ​ គឺ​យើង​នឹង​មិន​ងាយ​រក​ឃើញ​នូវ​ចម្លើយ​នោះ​ឡើយ​ កាល​ណា​យើង​សួរ​ខុស​សំណួរ​ចម្លើយ​ដែល​យើង​ទទួល​បាន​គឺ​ខុស​ហើយ​ ដូច្នេះ​ត្រូវ​ចាប់​ផ្ដើម​សួរ​សំណួរ​ដោយ​ចាប់​ផ្ដើម​ពី “ហេតុអ្វី? អ្វី?​របៀបណា( Why, What, How)”។ ដូច្នេះ​នៅ​ពេល​ដែល​ចង់​ធ្វើ​អ្វីមួយ​យើង​ត្រូវ​សួរ​សំណួរ​ “ហេតុអ្វី” ដើម្បី​ទទួល​បាន​ហេតុ​ផល​។ មួយ​ទៀត​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​យើង​រស់​នៅ​លើ​ពិភព​លោក​នេះ​ដើម្បី​អ្វី? យើង​មក​ទី​នេះ​ដើម្បី​ធ្វើ​អ្វី​មួយ​មិន​មែន​សម្រាប់​ខ្លួន​ឯង​ទេ​គឺ​សម្រាប់​អ្នក​ដទៃ​ បើ​យើង​ធ្វើ​ការងារ​ណា​មួយ​ដើម្បី​តែ​ខ្លួនឯង​ទេ​គឺ​គ្មាន​ក្រុម​ហ៊ុន​ឯកជន​ឬ​ស្ថាប័ណ​ណា​មួយ​គេ​ទទួល​យើង​ទេ​ គេ​ព្រម​ទទួល​យើង​ព្រោះ​គេ​គិត​ថា​យើង​អាច​ចូល​រួម​ចំណែក​ណា​មួយ​ក្នុង​ការ​ជួយ​ស្ថាប័ណ​របស់​គេ។ លោក Frederich Nietzsche បាន​និយាយ​ថា​ អ្នក​ដែល​មាន​ជំនឿ​លើ​សំណួរ​ “ហេតុអ្វី” ទោះ​បី​ជា​ពិបាក​យ៉ាង​ណា​ក៏​អាច​ទ្រាំ​ទ្រ​បាន​ដែរ។

៣ ធ្វើ​លំហាត់​អំពី​ថ្ងៃ​កំណើត​របស់​អ្នក៖ យើង​ស្រមៃ​ថា​ យើង​បាន​រស់​ដល់​អាយុ​ ១០០ឆ្នាំ​ ហើយ​នៅ​ឆ្នាំ​ទី​១០០​ គេ​រៀប​ចំ​ធ្វើ​ពិធី​ចម្រើន​ព្រះជន​ឲ្យ​យើង​ យើង​ស្រមៃ​ថា​មាន​នរណា​ម្នាក់​ដែល​ជិត​ស្និទ​ដែល​ស្រលាញ់​យើង​បំផុត​គេ​ថ្លែង​ពិធី​សន្ទរ​កថា ប៉ុន្តែ​សន្ទរកថា​នោះ​គឺ​យើង​ជា​អ្នក​សរសេរ​ តើ​យើង​សរសេរ​យ៉ាង​ម៉េច​ខ្លះ? យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ យើង​មាន​មរតក​អ្វី​ទុក​ឲ្យ​គេ​ មាន​ឥទ្ធិពល​អ្វី យើង​ស្រលាញ់​នរណា​ខ្លះ​ហើយ​នរណា​ខ្លះ​ស្រលាញ់​យើង?​ តើ​យើង​បាន​បង្កើត​អ្វី ឬ​បាន​បង្រៀន​អ្វី​ដល់​គេ​? ហេតុ​អ្វី​បាន​ជា​គេ​អរគុណ​យើង​នៅ​ពេល​ដែល​គេ​បាន​ស្គាល់​យើង​? ហើយ​ហេតុ​អ្វី​បាន​ជា​គេ​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​គេ​បាន​ស្គាល់​យើង? ទាំង​នេះ ​គឺ​ជា​លំហាត់​សំខាន់​មួយ​ដែល​យើង​គួរ​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ​៕

ដោយ៖ ជួប ស្រីរ័ត្ន​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930