អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > FTB ទទួលបានលិខិតអនុញ្ញាតពីធនាគារ​ជាតិ​ដើម្បី​សហការជាមួយ អម្រឹត ​ផ្តល់សេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស

FTB ទទួលបានលិខិតអនុញ្ញាតពីធនាគារ​ជាតិ​ដើម្បី​សហការជាមួយ អម្រឹត ​ផ្តល់សេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស

ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៨ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា (លេខ ធ៧.០១៨.២៩៣ ឆត) ដើម្បីធ្វើជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេស ទៅដល់អតិថិជនទាំងអស់របស់ អម្រឹត។ សេវានេះនឹងផ្តល់លទ្ធភាពដល់អតិថិជនទាំងអស់ ក្នុងការផ្ញើ និងទទួលប្រាក់នៅទូទាំងពិភពលោក ពីគ្រួសារ សាច់ញាតិ ឬដៃគូរបស់ពួកគាត់។

ភាពជាដៃគូក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេសនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងឡាយ ដែលទទួលប្រាក់ជាប្រចាំពីមិត្តភ័ក្រ/សាច់ញាតិរបស់ពួកគាត់ ដូចជាភាពងាយស្រួល ឆាប់រហ័ស ភាពបត់បែន តម្លៃសមរម្យ និងសុវត្ថិភាពខ្ពស់។ វាក៏អាចជួយសម្រួលអ្នកទទួល និងអ្នកផ្ញើ ដើម្បីទទួលបានសេវានេះតាមរយៈសាខារបស់ អម្រឹត ដែលមាននៅទូទាំងប្រទេសជាមួយនឹងបុគ្គលិកប្រកបទៅដោយវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម ហ្គី អានវ៉ានិថ ដែលជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ អម្រឹត ដែលអម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ដែលគិតអំពីចំនួនទ្រព្យសកម្ម បណ្តាញសាខា និងចំនួនអតិថិជន។ តាមរយៈបណ្តាញសាខាចែកចាយដ៏ទូលំទូលាយរបស់ អម្រឹត អតិថិជននឹងមានភាពរីករាយក្នុងការទទួលបានការផ្ទេរប្រាក់ប្រកបដោយប្រសិទ្ធភាព។

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានមានប្រសាសន៍ផងដែរថា ៖«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការអនុញ្ញាតនេះ។ ឥឡូវនេះយើងអាចបង្កើនសេវាកម្មហិរញ្ញវត្ថុបន្ថែមទៀតដល់សាធារណជន។ វាកាន់តែមានតម្លៃសម្រាប់ទីផ្សារផ្ទេរប្រាក់ក្រៅប្រទេសមួយនេះ ដោយយើងអាចពង្រីកលទ្ធភាពផ្ញើប្រាក់ក្រៅប្រទេសដល់អតិថិជនរបស់យើងនៅទូទាំងប្រទេស។ កូនរបស់អតិថិជនដែលធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េ ឥឡូវនេះពួកគាត់អាចផ្ញើប្រាក់ទៅផ្ទះ/ឪពុកម្តាយរបស់ពួកគាត់ដែលរស់នៅតាមទីជនបទបាន តាមរយៈសេវាដែលមានភាពរហ័ស និងមានតម្លៃសមរម្យ។ យើងជឿជាក់ថា សេវាហិរញ្ញវត្ថុនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ប្រកបទៅដោយនិរន្តរភាព»

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031