អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > បុរសទុគ៌តក្រីក្រម្នាក់ សួរព្រះសម្មាសម្ពុទ្ធ ពីសេចក្ដីក្រ ចុះ​ព្រះ​អង្គ​មាន​ពុទ្ធដីការ​យ៉ាងណា?

បុរសទុគ៌តក្រីក្រម្នាក់ សួរព្រះសម្មាសម្ពុទ្ធ ពីសេចក្ដីក្រ ចុះ​ព្រះ​អង្គ​មាន​ពុទ្ធដីការ​យ៉ាងណា?

រូបតំណាង

ប្រ​ភព៖​​ pixabay.com

កាលពីថ្ងៃមួយ មានបុរសទុគ៌ត ក្រីក្រម្នាក់បានសួរទៅកាន់ព្រះសម្មាសម្ពុទ្ធថា៖ តើមូលហេតុអ្វីបានជាខ្ញុំព្រះករុណានៅតែក្រ? ព្រះសមណគោតម ទ្រង់ត្រាស់ឆ្លើយតបទៅវិញថា៖ មូលហេតុដែលអ្នកឯងនៅតែក្រគឺដោយសារតែអ្នកមិនចេះចែករំលែក និងមិនដឹងពីរបៀបចែករំលែក។ បុរសទុគ៌តបានតបទៅវិញថា៖ ខ្ញុំព្រះករុណាក្រណាស់គ្មានអ្វីចែករំលែកទៅកាន់អ្នកដទៃនោះទេ។

ព្រះសាស្ដា ព្រះអង្គត្រាស់តបវិញថា ៖ «អ្នកមានអ្វីៗជាច្រើនសម្រាប់ចែករំលែកទៅកាន់អ្នកដទៃ។ អ្នកឯងមានមុខមាត់ អ្នកអាចញញឹម ផ្ដល់ស្នាមញញឹមទៅកាន់អ្នកដទៃ ធ្វើឲ្យអ្នកដទៃសប្បាយរីករាយ។ អ្នកឯងមានមាត់ អ្នកឯងអាចប្រើមាត់របស់អ្នកនិយាយពាក្យពិរោះៗ និយាយលើកទឹកចិត្តអ្នកដទៃ បំផុសគំនិត ផ្ដល់សំណើចដល់មនុស្សជាច្រើន។ អ្នកឯងមានបេះដូង អ្នកគួរតែរៀនបើកចិត្ត បើកបេះដូងចំពោះអ្នកដទៃប្រកបដោយភាពបរិសុទ្ធ ស្មោះត្រង់ សេចក្ដីពិត ដោយចិត្តមេត្តាធម៌។ អ្នុកឯងមានភ្នែកមួយគូ អ្នកអាចក្រលែកមើលទៅអ្នកដទៃដោយចិត្តប្រណី សេចក្ដីអាណិតអាសូរ។ អ្នកមានរាងកាយ អ្នកអាចប្រើប្រាស់កម្លាំងកាយរបស់អ្នកជួយអ្នកដទៃពេលគេជួបទុក្ខលំបាក មានអាសន្នអន់ក្រ។ អ្នកគិតទៅមើល អ្នកមិនមែនជាអ្នកក្រទៀតឯណា។ «ក្រចិត្តទើបជាសេចក្ដីក្រពិតប្រាកដ»៕

ចុចអាន៖ ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់ត្រាស់សម្ដែងអំពីមូលហេតុនៃសេចក្ដីខឹងក្រោធ

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930