អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មេរៀនជីវិតទាំង ៩របស់ខុង ជឺ អ្នកប្រាជ្ញចិន ផ្លាស់ប្ដូរជីវិតអ្នក

មេរៀនជីវិតទាំង ៩របស់ខុង ជឺ អ្នកប្រាជ្ញចិន ផ្លាស់ប្ដូរជីវិតអ្នក

ខុង ជឺ គឺជាទស្សនៈវិទូ គ្រូបង្រៀន និងជាអ្នកនយោបាយដ៏អស្ចារ្យ និងល្បីល្បាញម្នាក់ក្នុងប្រទេសចិន។ ការបង្រៀនរបស់លោកផ្ដោតទៅលើការបង្កើតជាគំរូដល់គ្រួសារ និងការបង្កើតនូវស្ដង់ដារនៃការអប់រំ។ ក្រោយពីការស្លាប់របស់លោក លោកខុង ជឺបានក្លាយជាទស្សនៈវិទូនៃចក្រភពចិន ដែលមានឥទ្ធិពលខ្លាំងក្លាកំឡុងរាជកាលហាន ថាង និងសុង។ ថ្ងៃនេះ BizKhmer សូមលើកយកនូវមេរៀនជីវិតទាំង ៩ របស់ខុង ជឺមកចែកជូនមិត្តអ្នកអានដើម្បីយកទៅពិចារណា ដែលដកស្រង់ពី Dailypositive៖

១) រឿងល្អទាមទារពេលវេលា៖
«ងាយស្រួលនឹងស្អប់ ប៉ុន្តែពិបាកនឹងស្រលាញ់។ រឿងល្អពិបាកនឹងសម្រេចបាន ប៉ុន្តែរឿងអាក្រក់ងាយនឹងកើតឡើង។»

កុំព្យាយាមគិតរឿងអវិជ្ជមានពេក។ អ្នកគួរតែរៀនបើកគំនិតពីព្រោះថាប្រសិនអ្នកមានគំនិតវិជ្ជមាន អ្នកនឹងអាចគិតឃើញនូវដំណោះស្រាយនូវរាល់បញ្ហាដែលចាក់ស្រេះទាំងឡាយ។ អ្នកគួរតែរៀនអត់ធ្មត់ក្នុងការរង់ចាំអ្វីមួយកើតឡើង ឬពេលអ្នកព្យាយាមសម្រេចគោលដៅរបស់អ្នក។

២) ជ្រើសរើសមិត្ត៖
«កុំសេពគប់មិត្តដែលមិនប្រសើរជាងអ្នក។»

មនុស្សដែលនៅជុំវិញអ្នកគឺមានសារៈសំខាន់ខ្លាំងណាស់ទៅលើការអភិវឌ្ឍខ្លួនរបស់អ្នក។ មនុស្សទាំងនោះជាអ្នកមានឥទ្ធិពលទៅលើភាពរីករាយ និងជាអ្នកជួយអ្នកក្នុងការធ្វើការសម្រេចចិត្តផងដែរ។ កុំសេពគប់មិត្តដែលមិនស្មោះត្រង់ពីព្រោះពួកគេតែងតែផ្ញើខ្លួនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ អ្នកគួរតែសេពគប់មនុស្សដែលធ្វើឲ្យអ្នកក្លាយជាមនុស្សពូកែ និងជួយលើកទឹកចិត្តអ្នកឲ្យខិតខំប្រឹងប្រែងទើបប្រពៃ។

៣) កុំឆាប់បោះបង់៖
«មិនថាអ្នកដើរយឺតប៉ុណ្ណានោះទេ តែសូមអ្នកកុំឈប់»។

ប្រសិនបើអ្នកហត់ អស់កម្លាំង រៀនសម្រាកលំហែកាយ លំហែអារម្មណ៍ខ្លះទៅ។ ការតស៊ូគឺជាអ្វីដែលអ្នកត្រូវការចាំបាច់បំផុតពេលដែលអ្នកកំពុងតែបន្ដដំណើរដើម្បីសម្រេចគោលដៅ។ អ្នកត្រូវតែបន្តដំណើរទៅមុខ ហើយប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចសុំពីមនុស្សដែលនៅក្បែរអ្នក។ កុំស្ទាក់ស្ទើរក្នុងការសួរមិត្តជិតស្និតរបស់អ្នក គ្រូរបស់អ្នក ឬក៏សមាជិកគ្រួសាររបស់អ្នក ពីព្រោះថាពួកគេអាចនឹងមានគំនិតល្អជាងអ្នក។

៤) អតីតកាលគឺជាអតីតកាល៖
«ការធ្វើខុសគ្មានអ្វីគួរឲ្យខ្លាច ប៉ុន្តែអ្នកត្រូវចងចាំវា។»

មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើខុស ប៉ុន្តែប្រសិនបើអ្នកនៅតែគិតខ្វល់ខ្វាយពីកំហុសទាំងនោះច្រើនពេក នោះអ្នកនឹងមិនអាចមានសេចក្ដីពេញចិត្តនឹងរឿងល្អៗនៅចំពោះមុខអ្នកបាននោះទេ។ ប្រសិនបើអ្នកធ្វើខុស អ្នកត្រូវរៀនទទួលកំហុស ហើយរៀនសូត្រពីកំហុសទាំងនោះ។ កុំខ្វាយខ្វល់ច្រើនពេក។

៥) ធ្វើឲ្យអស់ពីសមត្ថភាព៖
«ពេលអ្នកធ្វើដំណើរ ចូរនាំបេះដូងរបស់អ្នកទៅផង។»

ប្រសិនបើអ្នកធ្វើអ្វីមួយដែលអ្នកមិនពេញចិត្ត និងគ្មានចំណង់ធ្វើវា អ្នកនឹងបញ្ឈប់ហើយទៅដេកជាមិនខាន។ ផ្ដោតគោលដៅរបស់អ្នកទៅលើការងារ ទំនាក់ទំនង ឬការកំសាន្តជាដើម។ អាកប្បកិរិយាខ្ជះខ្ជាយមិនល្អនោះទេ ប្រសិនបើអ្នកចង់សម្រេចកិច្ចការធំ។ អ្នកត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត ហើយធ្វើវាឲ្យអស់ពីបេះដូង អស់ពីសមត្ថភាព។

៦) គ្រប់គ្រងអារម្មណ៍៖
«ប្រសិនបើកំហឹងរបស់អ្នកផ្ទុះឡើង ចូរអ្នកគិតពីលទ្ធផលបន្ទាប់។»

មនុស្សភាគច្រើនចូលចិត្តនិយាយឬធ្វើអ្វីមួយតាមតែកំហឹងមួយឆាវ ហើយក្រោយមកទើបសោកស្ដាយនូវទង្វើរដែលខ្លួនបានប្រព្រឹត្តិ។ ពេលអ្នកមានអារម្មណ៍ខឹងនឹងនរណាម្នាក់ ចូរអ្នកគិតអំពីលទ្ធផលបន្ដិចសិន។ រាល់ជំលោះទាំងអស់នឹងស្ងប់ស្ងាត់ប្រសិនបើអ្នកគិតតែបន្ថិច។

៧) ប្ដូរយុទ្ធសាស្រ្ត៖
«ពេលអ្នកដឹងថាគោលដៅរបស់អ្នកនឹងមិនអាចសម្រេចបានទេ កុំប្ដូរគោលដៅរបស់អ្នកឲ្យសោះ តែប្ដូរយុទ្ធសាស្រ្តរបស់អ្នកវិញ។»

ប្រសិនបើអ្នកមិនអាចស្វែងរកដំណោះស្រាយក្នុងបញ្ហារបស់អ្នកបានទេ អ្នកត្រូវតែព្យាយាមប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដោយធ្វើយ៉ាងណាទាល់តែអ្នកអាចរកដំណោះស្រាយឃើញ។ កុំព្យាយាមប្ដូរគោលដៅរបស់អ្នក តែប្ដូរយុទ្ធសាស្រ្តវិញ។

៨) មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក៖
«ប្រសិនបើខ្ញុំដើរជាមួយមនុស្សពីរនាក់ ពួកគេទាំងពីរគឺជាគ្រូរបស់ខ្ញុំ។ ខ្ញុំនឹងរើសយកចំណុចល្អរបស់គេ ហើយរកចំណុចមិនល្អរបស់គេមកកែប្រែខ្លួនខ្ញុំ។»

អ្នកអាចរៀនពីជីវិតរបស់មនុស្សគ្រប់គ្នាដែលអ្នកជួបក្នុងជីវិតរបស់អ្នក។ បទពិសោធន៍ជីវិត​ ការឈឺចាប់ ភាពជោគជ័យ គឺជាមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដើម្បីរៀនសូត្រ។

៩) រៀបចំខ្លួន៖
«ការរំពឹងទុកក្នុងជីវិតគឺពឹងផ្អែកលើភាពហ្មត់ចត់ ហើយដើម្បីឲ្យការងារមួយឲ្យល្អអ្នកត្រូវតែរៀបគម្រោងរបស់អ្នកសិន។»

អ្នកគួរតែរៀបចំវិធីសាស្រ្តដើម្បីសម្រេចគោលដៅរបស់អ្នក មុននឹងអ្នកចាប់ផ្ដើមធ្វើដំណើរទៅរកវា។ អ្នកត្រូវរៀបគម្រោងឲ្យបានល្អ។ ពេលដែលអ្នករៀបចំរួចរាល់ស្រេចបាច់ហើយ អ្នកនឹងគ្រប់គ្រងរឿងទាំងអស់នោះបានកាន់តែប្រសើរ៕

ចុចអាន៖ គតិបណ្ឌិតទាំង១០របស់អ្នកប្រាជ្ញចិន ខុងជឺ

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930