អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កម្ពុជា​មាន​ កាតរថយន្តក្រុង សាធារណៈ​ហើយ

កម្ពុជា​មាន​ កាតរថយន្តក្រុង សាធារណៈ​ហើយ

ប្រ​ភព៖​​ Wing

កាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅក្នុង ប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់​ជា​​ផ្លូវការ​​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ កន្លង​ទៅ​ ក្រោមកិច្ចសហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងក្នុង​គោលបំណង​សម្រួល​ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន។

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែលចេញ​​ផ្សាយ​នៅ​លើ​គេហទំព័រ​​របស់​ធនាគារ​ឯកទេស​វីង បាន​ឱ្យ​ដឹង​ថា​ កាតរថយន្តក្រុងសាធារណៈ គឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូង ដែលអនុញ្ញាតឲ្យអតិថិជន​ប្រើប្រាស់​​សេវារថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែថេបកាត។ តាមរយៈកាតរថយន្តក្រុង និងបច្ចេកវិទ្យា របស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះ​រថយន្ត​ក្រុង​សាធារណៈ​ទាំង១៥៥ ដោយពុំចាំបាច់ព្រួយបារម្ភពីរឿងមានសាច់ប្រាក់ក្នុងហោប៉ៅ និង​រីករាយនឹងភាពបត់បែនជាច្រើន ដែលផ្តល់ជូនតាមរយៈសេវាកម្មវីង។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា កិច្ច​សហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នឹងជួយកែប្រែ​មុខមាត់​នៃសេវាកម្មដឹក ជញ្ជូនសាធារណៈ​ នៅរាជធានីភ្នំពេញ ដោយផ្តល់ជូននូវការធ្វើដំណើរដែល​មាន​ភាពរហ័សនិងងាយស្រួល សម្រាប់អ្នករាល់គ្នា និងជំរុញសង្គមកម្ពុជាឱ្យទៅជាសង្គមមួយដែល​ធ្វើការ​ទូទាត់ប្រាក់ ​ដោយពុំចាំបាច់មាន សាច់ប្រាក់។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត​​​ក្រុង ​ មាន​ប្រសាសន៍​ថា “ជាមួយ នឹងការបំពាក់ម៉ាស៊ីនទូរទាត់ តាមប្រព័ន្ធអេឡិកត្រូនិកនេះ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋាករ​នឹង​មានសមត្ថភាពកាន់តែប្រសើរឡើងថែមទៀត ក្នុងការគ្រប់គ្រង​ចំណូល និងទិន្ន័យអតិថិជន និង​សូម​ឱ្យភាគីទាំងពីរបន្តកិច្ចសហការ​​ល្អជាមួយគ្នាឱ្យបានជោគជ័យនាពេលអនាគត។”

កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤០០០រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅ​គ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១០០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីង​គ្រប់ទីកន្លែង។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930