អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់សម្ដីប្រកបដោយគតិបណ្ឌិតចំនួន ៥របស់លោក Jiddu Krishnamurti

សម្រង់សម្ដីប្រកបដោយគតិបណ្ឌិតចំនួន ៥របស់លោក Jiddu Krishnamurti

ប្រ​ភព៖​​ http://www.espande.info

Jiddu Krishnamurti បាន​កើត​នៅ​ថ្ងៃ​១១ ឧសភា ឆ្នាំ​១៨៩៥ នៅ​ក្នុង Madanapalle ដែល​ជា​ទីក្រុង​តូច​មួយ​នៅ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា និង​ស្លាប់​នៅ​ថ្ងៃ​១៧ កុម្ភៈ ឆ្នាំ​១៩៨៦។ ជិត​៦០​ឆ្នាំ​នៃ​ជីវិត​របស់​គាត់​បាន​ចំណាយ​ទៅលើ​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​និយាយ​ជាមួយ​ក្រុម​មនុស្ស​ដ៏​ច្រើន​អំពី​ភាព​ចាំបាច់​សម្រាប់​មនុស្សជាតិ​ម្នាក់ៗ​ក្នុង​ការ​បដិវត្ត​ខ្លួនឯង ហើយ​គាត់​ត្រូវ​បាន​មនុស្ស​ទូទាំង​សកលលោក​ចាត់​ទុក​ថា​ជា​គ្រូ​ដ៏​អស្ចារ្យ​បំផុត​មួយ​រូប។ ខាងក្រោម​នេះ​គឺជា​សម្រង់​គតិ​ចំនួន​៥​របស់​គាត់៖

១) «ទំនាក់ទំនង​រវាង​មនុស្ស​មាន​មូលដ្ឋាន​ទៅលើ​រូបភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​យន្តការ​នៃ​ការ​ការពារ​ខ្លួន។ នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួក​យើង ពួក​យើង​ម្នាក់ៗ​បាន​បង្កើត​រូបភាព​មួយ​អំពី​អ្នកដទៃ ហើយ​រូបភាព​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា មិនមែន​ជា​មនុស្ស​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​នោះ​ទេ»។

២) «សមាធិ​មិនមែន​ជា​ការ​ខិតខំ​ប្រឹងប្រែង​រក​ការ​កម្សាន្ត​រីករាយ និង​ការ​ស្វែងរក​សេចក្ដី​សុខ​នោះ​ទេ។ ផ្ទុយទៅវិញ សមាធិ​គឺជា​សភាព​នៃ​ចិត្ត​ដែល​ពុំ​មាន​ទស្សន​គំនិត​ឬ​រូបមន្ត ដូច្នេះ​ហើយ​គឺជា​សេរីភាព​ពេញលេញ។ មាន​តែ​ចិត្ត​បែប​នេះ​ប៉ុណ្ណោះ​ដែល​បរមសុខ​មក​ដោយ​មិន​បាន​ស្វែងរក​និង​មិន​បាន​អញ្ជើញ។ នៅ​ពេល​ណា​ដែល​វា​នៅ​ទីនោះ​ហើយ បើ​ទោះ​ជា​អ្នក​រស់នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​សំឡេង​រំខាន​របស់​វា​ទាំងអស់​ក៏​ដោយ ការ​កម្សាន្ត​រីករាយ​និង​ភាព​ឃោរឃៅ​ព្រៃផ្សៃ ក៏​ពួក​វា​មិន​អាច​ប៉ះ​ត្រូវ​ចិត្ត​នោះ​ដែរ»។

៣) «ការ​អះអាង​ជាប់​ជានិច្ច​អំពី​ការ​ជឿ​បែប​ណាមួយ គឺជា​ការ​គូស​បញ្ជាក់​អំពី​សេចក្ដី​ភ័យខ្លាច»។

៤) «ភាព​ទទេ​សុទ្ធសាធ គឺជា​ការ​នៅ​ហួស​រំលង​ផុត​ពី​ការ​វាយតម្លៃ»។

៥) «ពួកយើង​ចង់​ល្បីល្បាញ​ក្នុង​នាម​ជា​អ្នក​និពន្ធ​មួយ​រូប អ្នក​តែង​កំណាព្យ អ្នក​គូរ​រូប អ្នក​នយោបាយ អ្នក​ចម្រៀង ឬ​អ្វី​ក៏​ដោយ​ដែល​អ្នក​ចង់។ ហេតុអ្វី ? ពី​ព្រោះ​តែ​ពួក​យើង​ពិត​ជា​មិន​បាន​ស្រឡាញ់​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ​ទេ។ បើ​អ្នក​ពិត​ជា​ស្រឡាញ់​ការ​ច្រៀង ឬ​គូរ​រូប ឬ​សរសេរ​កំណាព្យ បើ​អ្នក​ពិត​ជា​ស្រឡាញ់​វា​មែន អ្នក​មិន​ខ្វល់​នោះ​ទេ​ថា​តើ​អ្នក​ល្បីល្បាញ​ឬ​អត់»។

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930