អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុផល​សំខាន់ៗ​​ ​ដែល​អ្នក​ត្រូវ​ហ៊ាន​​គិត​ធំ ​ស្រមៃ​ធំ​​ក្នុង​ជីវិត​!

ហេតុផល​សំខាន់ៗ​​ ​ដែល​អ្នក​ត្រូវ​ហ៊ាន​​គិត​ធំ ​ស្រមៃ​ធំ​​ក្នុង​ជីវិត​!

ពិត​ណាស់​មនុស្ស​គ្រប់​រូប​តែង​តែ​មាន​​ក្តី​ស្រមៃ​​ ​ ប៉ុន្តែ​ពួកគេ​​និយាយ​ថា​គ្រាន់​តែ​ស្រមៃ​តូច​តាច​ធម្មតា​ទៅ​​បាន​ហើយ ពួក​គេ​​មិន​ហ៊ាន​ស្រមៃ​ឲ្យ​ធំ​នោះ​ទេ​​ព្រោះ​​ ​​​គិត​ថា​កាលណា​​​ស្រមៃ​ធំ​ពេក ​​នឹង​​​​នាំ​ឲ្យ​គេ​​មិន​អាច​សម្រេច​វា​បាន​ទៅ​វិញ។​ ​​បើ​អ្នក​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​តែ​មាន​ការ​គិត​បែប​នេះ​ដែរ​នោះ អត្ថបទ​នេះ​នឹង​​អ្នក​ផ្លាស់​ប្តូរ​ការ​គិត​របស់​អ្នក​ ​​​ឲ្យ​​​ហ៊ាន​សាល​ល្បង​ ​​និង​​ ​ស្រមៃ​ឲ្យ​ធំ​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក៖​
​​​
១) ការ​​តាំង​ចិត្ត​​នឹង​​នាំ​មក​នូវ​ការ​កែ​ប្រែ​៖ ​ប្រសិន​បើ​អ្នក​មាន​ការ​ស្រមៃ​ឲ្យ​កាន់​តែ​ធំ​ ​នោះ​​មាន​ន័យ​ថា​អ្នក​កំពុង​​តែ​មាន​​គោល​ដៅ​មួយ ​​​ដែល​កំពុង​ចង្អុល​បង្ហាញ​​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ​ ហើយ​រាល់​ក្តី​ស្រមៃ​របស់​អ្នក​​​សុទ្ធ​តែ ​​​កើត​ចេញ​ពី​សេចក្តី​ស្រឡាញ់​ ​​នោះ​សេចក្តី​តាំង​ចិត្ត​នឹង​​កើត​មក​ដោយ​ភ្ជាប់​ជា​មួយ​សេចក្តី​តាំង​ចិត្ត​នោះ​ប្រាកដ​ណាស់​ទោះ​ជា​អ្នក​មិន​ទទួល​បាន​​វា​​មួយ​រយ​ភាគ​រយ​ពេញ​​ ក៏​អ្នក​និង​ទទួល​បាន​វា​ពី​៧០​ទៅ​៩០​ភាគរយ​ដែរ។

២)ជីវិត​របស់​អ្នក​ ​នឹង ​​​ផ្លាស់​ប្តូរ​ទៅ​រក​គោល​ដៅ​មួយ​ដ៏​ត្រឹម​ត្រូវ​៖ អ្នក​ចេះ​គ្រប់​គ្រង់​ក្តី​ស្រមៃ​​របស់​អ្នក​​ ឲ្យ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​មួយ​ដែល​អ្នក​គ្រោង​ទុក​ ហើយ​អ្នក​ក៏​ទទួល​បាន​ការងារ​មួយ​ដែល​ជា​ការ​ងារ​ធ្វើ​ឲ្យ​អ្នក​រីក​រាយ​នឹង​​ធ្វើ​វា។ ​ដូច្នេះ​​ហើយ​ ​​អ្នក​​គួរ​តែ​មាន​ក្តី​ស្រមៃ​ឱ្យ​ធំ​ព្រោះ​អ្នក​​នឹង​​សម្រេច​វា​បាន​យ៉ាង​ល្អ។
​​​​​​​​​​​​​​
៣)​នៅ​ពេល​អ្នក​ទទួល​ភាព​បរាជ័យ ​​អ្នក​អាច​កែ​ប្រែ​​វា​បាន​ឡើង​វិញ​យ៉ាង​រហ័ស៖​​ ​ការ​បរាជ័យ​​ ​​គឺ​ជា​រឿង​ពិត​របស់​មនុស្ស​គ្រប់​រូប​តែង​តែ​ជួប​ភាព​បរាជ័យ​ដោយ​ជៀស​មិន​បាន​​​។ ​​​ប៉ុន្តែ​កាលណា​​​យើង​មាន​ក្តី​ស្រមៃ​ធំ​វា​ក៏​មិន​មែន​ជា​​បញ្ហា​មួយ​ដែល​អ្នក​មាន​ភាព​លំបាក​ដែល​នោះ​ទេ​ តែ​វា​គឺ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ជីវិត​របស់​អ្នក​ទៅ​វិញ​នោះ​ទេ​ ហើយ​បន្ទាប់​ពី​ភាព​បរាជ័យ ​​​អ្នក​នឹង​​ស្វែង​រក​ចំណុច​ដែល​នាំ​​ឲ្យ​អ្នកទទួល​​បរាជ័យ​នោះ​អ្នក​ប្រាកដ​ជា​មិន​បោះ​បង់​វា​​ចោល​នោះ​ទេ​ព្រោះ​អ្នក​​បាន​រក​ឃើញ​​ផ្លូវ​ដែល​នាំ​ឲ្យ​អ្នក​ទៅ​រក​ភាព​ជោគ​ជ័យ​តាម​ក្តី​ស្រមៃ​របស់​អ្នក​ផង​ដែរ​​។ ហេតុនេះ​ពួក​គេ​មិន​ងាយ​បោះ​បង់​វា​ដោយ​ងាយ​នោះ​ទេ។

៤)គ្មាន​ទេ​ពាក្យ​ថា​មិន​អាច​ទៅ​រួច៖ អ្នក​ដែល​មាន​ក្តី​ស្រមៃ​ធំ​ អ្នក​នឹង​ជួប​ប្រទះ​​នឹង​ពាក្យ​សម្ដី​​មួយ​ចំនួន​ ​ដែល​អ្នក​ដទៃ​និយាយ​ទៅ​កាន់​អ្នក​នោះ​គឺ​ពាក្យ​ថា ​«ឈប់​ស្រមៃ​ទៀត​ទៅ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​»​​។ ​​ផ្ទុយ​ទៅ​វិញ​អ្នក​នឹង​​​ចាប់​​​ផ្តើម​រើ​​​​បម្រាស់​ខ្លួន​ឲ្យ​ចេញ​ផុត​ពី​ពាក្យ​អស់​ទាំង​នោះ​ក៏​ដូច​ជា រួម​ជា​មួយ​​ការ​​ចាប់​ផ្តើម​​ធ្វើ​​ឲ្យ​វា​ចេញ​ជា​លទ្ធ​ផល​​មិន​ខាន​​​។

៥)​ អ្នក​និង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​​រៀប​ចំ​ពេល​វេលា​​យ៉ាង​​មាន​ប្រសិទ្ធ​ភាព៖ វា​គឺ​ពិត​ជា​មាន​មាន​ភាព​លំបាក​បន្តិច​ក្នុង​ការ​បែង​ចែក​ពេល​វេលា​របស់​​អ្នក​ដើម្បី​ចាប់​ផ្តើម​រៀប​ចំ​ពេល​វេលា​ចេញ​​ពី​ក្តី​ស្រមៃ​មក​អនុវត្ត​ដើម្បី​ឲ្យ​វា​មក​ជា​ការពិត​។ប៉ុន្តែ​វា​និង​នាំ​អ្នក​ឲ្យ​មាន​ការ​ចេះ​បែង​ចែក​ពេល​វេលា​បាន​យ៉ាង​ល្អ៕​​​​​​​​

ដោយ​៖ ​អ៊ុន ​​ស្រីនាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930