អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិទាំង៨ឃ្លាដែល​ពោរពេញដោយអត្ថន័យសម្រាប់សិក្សានៅក្នុងជីវិត

គតិទាំង៨ឃ្លាដែល​ពោរពេញដោយអត្ថន័យសម្រាប់សិក្សានៅក្នុងជីវិត

១) «នៅ​ពេល​ដែល​ទ្វារ​មួយ​បាន​បិទ ទ្វារ​មួយ​ទៀត​បាន​បើក។ ប៉ុន្តែ​ពួក​យើង​តែង​សម្លឹង​មើល​ជា​យូរ​និង​យ៉ាង​សោកស្ដាយ​ទៅលើ​ទ្វារ​ដែល​បាន​បិទ ដែល​ធ្វើឲ្យ​យើង​មិន​បាន​ឃើញ​ទ្វារ​មួយ​ដែល​បាន​បើក​ចំហ​សម្រាប់​យើង»។ Alexander Graham Bell

២) «អាជ្ញាធរ អំណាច និង​ទ្រព្យសម្បត្តិ​មិន​បាន​ផ្លាស់ប្ដូរ​បុគ្គល​ម្នាក់​នោះ​ទេ ពួក​វា​គ្រាន់តែ​លាត​ត្រដាង​ជន​ម្នាក់​នោះ​តែ​ប៉ុណ្ណោះ»។ Ali ibn Abi Talib

៣) «ជន​ល្ងីល្ងើ​គិត​ថា​ខ្លួនឯង​ជា​បណ្ឌិត ឯ​ជន​ដែល​ជា​បណ្ឌិត​ដឹង​ខ្លួនឯង​ថា​ជា​ជន​ល្ងីល្ងើ»។ William Shakespeare

៤) «អ្នក​នឹង​មិន​ជាន់​ជើង​អ្នកដទៃ​នោះ​ទេ បើ​សិន​ជា​អ្នក​ស្រមៃ​ថា​ខ្លួនឯង​នៅ​ក្នុង​ស្បែកជើង​របស់​គេ»។ Rick Warren

៥) «ជន​ល្ងីល្ងើ​បញ្ជោរ​ខ្លួនឯង ជន​ជា​បណ្ឌិត​បញ្ជោរ​ជន​ល្ងីល្ងើ»។ Edward Bulwer-Lytton

៦) «បើ​អ្នក​មាន​សតិ​ដឹង​ពី​ភាព​ដាក់​ខ្លួន​របស់​អ្នក នោះ​អ្នក​កំពុងតែ​អួត​ក្អេងក្អាង​ហើយ»។ IbnAta Allah

៧) «បើ​យើង​យក​អ្វីមួយ​ថា​ជា​ការ​ពិត ពួក​យើង​ប្រហែល​តោង​ស្អិត​ជាប់​ជាមួយ​នឹង​វា​យ៉ាង​ខ្លាំង​រហូត​ដល់​ពេល​ការ​ពិត​មក​ដល់​ហើយ​គោះ​ទ្វារ​របស់​យើង ក៏​យើង​មិន​អនុញ្ញាត​ឲ្យ​វា​ចូល​មក​ដែរ»។ Thich Nhat Hanh

៨) «ពុំ​មាន​ដើមឈើ​ណាមួយ​ដែល​អាច​លូត​ទៅ​ដល់​ឋានសួគ៌​បាន​ឡើយ ទាល់តែ​ឫស​របស់​វា​ចាក់​ចូល​ជ្រៅ​ទៅ​ដល់​ឋាន​នរក»។ Carl Jung

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930