អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​ក្លាយ​ជា​មនុស្ស​​មាន​ប្រយោជន៍​​​ម្នាក់ ​​​​​​អ្នក​គួរ​​ប្រកាន់​យក​ចំណុច​សំខាន់ៗ​ទាំង​​នេះ​​​​​

ចង់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​ក្លាយ​ជា​មនុស្ស​​មាន​ប្រយោជន៍​​​ម្នាក់ ​​​​​​អ្នក​គួរ​​ប្រកាន់​យក​ចំណុច​សំខាន់ៗ​ទាំង​​នេះ​​​​​

ពិត​ណាស់​មនុស្ស​យើង​រស់​នៅ​តែង​តែ​ទាម​ទារ​នៅ​ការ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ការ​អភិវឌ្ឍ​ទាំង​នោះ​ក៏​ចាប់​ផ្តើម​ឡើង​ពី​ទម្លាប់​របស់​អ្នក​ផង​ដែរ។ ហេតុ​នេះ​ហើយ​អត្ថ​បទ​ខាង​ក្រោម​នេះ​​នឹង​បង្ហាញ​ទម្លាប់​ល្អៗ​ដែល​ជួយ​ឲ្យ​អ្នក​មាន​ការ​អភិវឌ្ឍ៖

​​​​១) ក្រោក​​​ពី​ព្រលឹម៖ អ្នក​គួរ​តែ​ចាប់​ផ្តើម​ទម្លាប់​​និង​សាកល្បង​ផ្លាស់​ប្តូរ​ការ​ក្រោក​ពី​ដំណេក​របស់​អ្នក​​មក​​ក្រោក​ពី​ព្រឹក​ព្រលឹម​ដើម្បី​​ទទួល​បាន​​ការ​ចាប់​ផ្តើម​មួយ​ដ៏​សែន​ស្រស់​ស្រាយ។​ការ​ក្រោក​ពី​ព្រឹក​ព្រលឹម​គឺ​ជា​រឿង​មួយ​ដែល​ល្អ​ព្រោះ​​​​ថា​អ្នក​អាច​ចំណាយ​ពេល​ទៅ​លើ​ការ​ហាត់​ប្រាណ​ដែល​វា​ជា​​ពេល​មួយ​ដែល​អ្នក​គួរ​តែ​គិតគូរ​ចំពោះ​សុខ​ភាព​របស់​អ្នក ​ម្យ៉ាង​វិញទៀត​អ្នក​​និង​ចាប់​ផ្តើម​គិត​អំពី​ថ្ងៃ​ថ្មី​នេះ​ថា​តើ​អ្នក​​គួរ​តែ​ធ្វើ​អ្វី​ខ្លះ​ ។

២) ចាប់​ផ្តើម​ជា​រៀង​រាល់​ថ្ងៃ​​​​ជាមួយនឹងគម្រោង៖ ​អ្នក​គួរ​តែ​​ចាប់​ផ្តើម​ជា​មួយ​គំរោង​​នៅ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​មួយ​ថ្ងៃ​ ដើម្បី​ប្រាកដ​ថា​អ្នក​បាន​បំពេញ​កិច្ច​ការ​​​ដែរ​អ្នក​បាន​កំណត់​នោះ​ចប់​រួច​រាល់​​។ពិសេស​នោះ​វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​​មាន​គោល​ដៅ​ច្បាស់​លាស់។

៣) អាន​សៀវភៅ​ជា​រៀង​រាល់​ថ្ងៃ៖​ ជា​​ការ​ពិត​ណាស់​សៀវភៅ​គឺ​ជា​ប្រភព​នៃ​ធន​ធាន​របស់​ឧត្តមគតិ​ ហេតុនេះ​ហើយ​អ្នក​បាន​អាន​​សៀវភៅ​កាន់​តែ​ច្រើន នោះ​​និង​នាំ​ឲ្យ​​អ្នក​មាន​ការ​គិត​វិភាគ​បាន​ល្អ និង​មាន​​គំនិត​ជា​ច្រើន​សម្រាប់​ខ្លួន​របស់​អ្នក។​ប៉ុន្តែ​ដំបូង​ប្រហែល​ជា​មាន​ការ​លំបាក​បន្តិច​ព្រោះ​ថា​ត្រូវ​កែ​ប្រែ​ទម្លាប់​ដែល​អ្នក​​មិន​សូវ​ចូល​ចិត្ត​​​​ការ​អាន​សៀវភៅ​ជា​ប្រចាំ​ថ្ងៃ​បែប​នេះ ហេតុ​នេះ​ហើយ​​​ជា​ដំបូង​អ្នក​​គួរ​តែ​ជ្រើស​រើស​ប្រភេទ​សៀវភៅ​ដែល​អ្នក​ចូល​ចិត្ត​​ហើយ​វា​ប្រាកដ​ណាស់​ដែល​វា​អាច​និង​ផ្តល់​អ្វី​ដែល​អ្នក​ចង់​ដឹង។

៤)​​ រៀន​ភាសា​ផ្សេងៗ៖ ​បន្ទាប់​ពី​ភាសា​​ជាតិ​(ភាសាខ្មែរ)​អ្នក​គួរ​តែ​រៀន​ភាសា​បន្ថែម​ទៀត​​ដូច​ជា​ភាសា​អង់គ្លេស​ ,កូរ៉េ ,ជប៉ុន,ចិន,​បារាំង​ និង​ភាសា​ផ្សែងៗ​ទៀត​ ដែល​វា​អាច​ផ្តល់​អ្នក​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា​អ្នក​មាន​ឱកាស​ច្រើន​សម្រាប់​​សិទ្ធ​អាទិភាព​​នៅ​ពេល​ដែល​អ្នក​មាន​គោល​បំណង​ចង់​បាន​អាហារូបករណ៍​ទៅ​ក្រៅ​ស្រុក​ដើម្បី​បន្ត​ការ​សិក្សា ហើយ​លើស​ពី​នេះ​ទៅ​ទៀត​នៅ​ពេល​ដែល​អ្នក​ចូល​ប្រឡូក​ក្នុង​ទី​ផ្សារ​ការងារ​នោះ​អ្នក​ចេះ​ភាសា​ច្រើន​មាន​ឱកាស​ការងារ​ច្រើន​ថែម​ទាំង​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ផង​ដែរ។

ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930