អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់​ពី​ពន្ធ​កាត់​ទុក!

ស្វែងយល់​ពី​ពន្ធ​កាត់​ទុក!

 

នៅ​ពេល​កន្លង​ទៅ​ Bizkhmer បាន​​ចេញផ្សាយ​រួច​ហើយ​នូវ​អត្ថបទ​ស្តី​ពី​ពន្ធ​ប៉ាតង់។ នៅ​ថ្ងៃ​នេះ យើង​សូម​ប្រិយមិត្ត​មក​ចាប់​អារម្មណ៍​លើ​ពន្ធ​កាត់​ទុក​វិញ​ម្តង ថា​តើ​វា​មាន​លក្ខណៈ​ខុស​គ្នា​ពី​ពន្ធ​ផ្សេងៗ​អ្វី​ខ្លះ?

១.តើពន្ធកាត់ទុកគឺជាអ្វី?
ពន្ធកាត់ទុក សំដៅលើពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន។

២.អ្នកជាប់ពន្ធនិវាសនជនជាអ្នកណា?
អ្នកជាប់ពន្ធនិវាសនជនគឺជា៖
ក.រូបវន្តបុគ្គល៖ ដែលស្នាក់នៅ ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ ថ្ងៃនៅក្នុងឆ្នាំប្រតិទិន។
ខ.នីតិបុគ្គល ឬ ក្រុមអាជីវកម្ម៖ ដែលត្រូវបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ ត្រូវចាត់ទុកជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជា។

៣.តើនរណាខ្លះ ត្រូវបានប្រមូលពីពន្ធកាត់ទុក?
អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។ ពន្ធកាត់ទុកដែលប្រមូលបានត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។

៤.តើការទូទាត់ប្រភេទណាខ្លះឲ្យទៅនិវាសនជនដែលជាប់ពន្ធកាត់ទុក?
ការទូទាត់ទាំងឡាយខាងក្រោមដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យទៅនិវាសនជនដោយអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ត្រូវជាប់ពន្ធកាត់ទុក។
-សេវាកម្ម៖ ប្រាក់ចំណូលដែលរូបវន្តបុគ្គលទទួលបានពីការបំពេញសេវានានារួមមាន ការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល។ សេវាទាំងនេះរួមមាន សកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ក្រៅតែពីការផលិត និងការលក់ទំនិញ ភតិសន្យាការជួល ឬ ការលក់នូវទ្រព្យសម្បត្តិ និងក្តៅពីសកម្មភាពបម្រើការងារដែលជាប់ពន្ធលើប្រាក់បៀវត្ស។

ប្រាក់ចំណូលនេះមានដូចជា ប្រាក់ចំណូលបានមកពីកម្រៃជើងសា ឬ ជើងសាជំនួញ ប្រាក់ចំណូលពីសកម្មភាពដឹកជញ្ជូន ជួសជុល សាងសង់ គ្រប់គ្រង ឬពិគ្រោះយោបល់ ប្រាក់ចំណូលបានពីសេវាវិទ្យាសាស្ត្របច្ចេកទេស សិល្បៈ ឬការអប់រំ ប្រាក់ចំណូលបានពីសេវាខាងវេជ្ជសាស្ត្រ ទន្តសាស្ត្រ នីតិសាស្ត្រ វិស្វកម្ម ស្ថាបត្យកម្ម ការសិក្សា និងស្រាវជ្រាវគណនេយ្យ។ល។

-សួយសារពីទ្រព្យសកម្មអរូបី៖ សម្រាប់គោលដៅនៃពន្ធកាត់ទុក សួយសារពីទ្រព្យសកម្មអរូបី គឺសំដៅដល់ចំណូលបានមកពីការអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិបោះពុម្ពផ្សាយលក់ស្នាដៃអក្សរសាស្ត្រសិល្បៈវិទ្យាសាស្ត្រ ឬសិទ្ធិប្រហាក់ប្រហែល (ក្នុងនោះមានរាប់បញ្ចូលទាំងសិទ្ធិថតចម្លង និងផ្សាយខ្សែអាត់សម្លេង ឬ វីដេអូ) ចំណេះដឹង ឬ ចំណេះធ្វើ ឬ ព័ត៌មានទាក់ទិននឹងបទពិសោធន៍ផ្សេងៗក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស។ល។ ការផ្ទេរសិទ្ធិលើចំណេះ ឬព័ត៌មានដូចមានរៀបរាប់នៅក្នុងកថាខណ្ឌនេះ ឬ ការផ្តល់យោបល់ ឬការផ្តល់សេវាទាក់ទិននឹងការអនុវត្ត ឬ ការប្រើប្រាស់សិទ្ធិដូចមានរៀបរាប់នៅក្នុងកថាខណ្ឌនេះ។

-សួយសារបានមកពីភាគកម្មក្នុងធនធានរ៉ែ៖ សម្រាប់គោលដៅនៃពន្ធកាត់ទុក សួរសារបានកពីភាគកម្មក្នុងធនធានរ៉ែសំដៅដល់រាល់អត្ថប្រយោជន៍ជាប្រាក់ ឬជាវត្ថុដែលទទួលបានទាក់ទិននឹងភាគកម្មនេះ ក្តៅតែពីប្រាក់ចំណេញបានមកពីអាជីវកម្មលើធនធាននេះ និងភាគលាភដែលត្រូវជាប់ពន្ធតាមបទបញ្ញត្តិដោយឡែក។

-ចំណូលពីការប្រាក់ (ស្ថាប័នមិនមែនធនាគារ ឬ ស្ថាប័នសញ្ជ័យធន)៖ ការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនមិនមែនជាធនាគារ ឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យរូបវន្តបុគ្គល ឬសហគ្រាស។

-ថ្ងៃឈ្នួល៖ សម្រាប់គោលបំណងនៃពន្ធកាត់ទុកថ្លៃឈ្នួលពីការជួលចលនទ្រព្យ ឬ អចលនទ្រព្យគឺសំដៅដល់សាច់ប្រាក់ ឬវត្ថុដែលអ្នកជួលបានបង់សម្រាប់ជាថ្នូរនៃការប្រើប្រាស់ចលនទ្រព្យ (ដូចជាបរិក្ខារឧស្សាហកម្មពាណិជ្ជកម្ម បច្ចេកទេស ឬវិទ្យាសាស្ត្រ) ឬ អចលនទ្រព្យ (ដូចជាដីធ្លី ផ្ទះសម្បែង ឬ សំណង់ផ្សេងៗ) អចលនទ្រព្យត្រូវមានរួមបញ្ចូលលក្ខណៈទាំងអស់របស់ទ្រព្យបន្ទាប់បន្សំនៃអចលនទ្រព្យនោះ ព្រមទាំងសិទ្ធិអនុវត្តទៅតាមច្បាប់ស្តីពីកម្មសិទ្ធិដីធ្លី សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនទ្រព្យ (ក្នុងករណីទ្រព្យនោះមិនមានការខូចខាត ឬបំផ្លិចបំផ្លាញណាមួយ) និងសិទ្ធិនានាដែលបង្កឲ្យមានការទូទាត់តាមចំនួនកំណត់ឬ មិនកំណត់។

-ចំណូលពីការប្រាក់ (ប្រាក់បញ្ញើមានកាលកំណត់)៖ ការប្រាក់ដែលធនាគារ ឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ ទៅឲ្យអ្នកជាប់ពន្ធនិវាសនជន (រូបវន្តបុគ្គល និងនីតិបុគ្គល) ដែលមានគណនីបញ្ញើមានកាលកំណត់។

-ចំណូលពីការប្រាក់ (បញ្ញើសន្សំគ្មានកាលកំណត់)៖ ការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យរូបវន្តបុគ្គលនិវាសនជនដែលមានប្រាក់បញ្ញើនៅក្នុងគណនីសន្សំគ្មានកាលកំណត់៕

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728