អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > កម្ពុជា នឹងមានកំពង់ផែឱ្យនាវា ខ្នាតធំ អាចចូលចតបាន

កម្ពុជា នឹងមានកំពង់ផែឱ្យនាវា ខ្នាតធំ អាចចូលចតបាន

បន្ទាប់ពីសកម្មភាពដឹកជញ្ជូនផ្លូវទឹកកាន់តែមមាញឹកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៩នេះ គ្រោង ចាប់ផ្តើមការសាងសង់កំពង់ផែថ្មីមួយទៀត ដែលអាចឱ្យ​នាវាឆ្លងទ្វីបខា្នតយក្សលំដាប់មធ្យមកំរិខ្ពស់អាចចូលចតបាន។

នាយកទីផ្សារកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកស្រី ជ័យ សុគន្ធ បានឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា នេះថា ដោយសារកម្ពុជា នៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត កំពុងមានលំហូរទំនិញចេញចូលកាន់តែកើនឡើងខ្លាំងជាលំដាប់នោះ គឺបានជម្រុញ​ឱ្យ​កម្ពុជា ត្រូវពង្រីកការសាងសង់កំពង់ផែដែលមានជំរៅទឹកជ្រៅ សម្រាប់​ឱ្យ​នាវាខ្នាតយក្សចូលចតបាន។

លោកស្រី បន្តថា កំពង់ផែថ្មី ដែលគ្រោងនឹងសាងសង់ក្នុងជម្រៅទឹកប្រមាណជាង ១៤.៥ម៉ែត គ្រោងសាងសង់ចាប់ពីឆ្នាំ២០១៩ នឹងបញ្ចប់នៅឆ្នាំ២០២៣ ចំណាយថវិកាកំចីពីប្រទេសជប៉ុនប្រមាណជាង ២០៩លានដុល្លាអាមេរិច ហើយចំណតផែនេះអាចអនុញ្ញាត្តិ​ឱ្យ​នាវាផ្ទុកទំនិញប្រមាណពី៥០០០ទៅ៦០០០TEU អាចចូលចតបាន ។

លោកស្រី ជ័យ សុគន្ធ បន្តថា ស្ថានភាពចំណតផែក្រុងព្រះសីហនុ ដែលកំពុងមានបច្ចុប្បន្ន គឺអាចអនុញ្ញាត្តិ​ឱ្យ​នាវាផ្ទុកទំនិញប្រមាណ១០០០ទៅ២០០០TEU អាចចូលចតបាន។ ហើយនៅពេលដែលសាងសង់កំពង់ផែជម្រៅទឹក១៤.៥ម៉ែតនេះសាងសង់រួចហើយ រំពឹងថា លំហូរទំនិញចេញចូលឆ្លងកាត់កំពង់ផែក្រុងសីហនុ នឹងកើនឡើង ពី ៥សែនTEUនៅពេលបច្ចុប្បន្ន រហូតដល់ ១លាន TEU នៅថ្ងៃអនាគត។

លោកស្រី បញ្ជាក់ថា សម្រាប់កំពង់ផែ ដែលកម្ពុជា មានបច្ចុប្បន្ន គឺអាចអនុញ្ញាត្តិ​ឱ្យ​ នាវាខ្នាតតូច ដែលអាចបើកបរដឹកទំនិញនៅក្នុងតំបន់អាស៊ានអាចចូលចត មិនអាចទទួលការចូលចតនាវាខ្នាតធំលំដាប់ពិភពលោកទេ ហើយបន្ទាប់ពីកំពង់ផែថ្មីនេះសាងសង់រួច រំពឹងថា កម្ពុជា នឹងមានភាពប្រកួតប្រជែងកំពង់ផែទឹកជ្រៅ និងប្រកួតប្រជែងលើផ្នែកសមត្ថភាពផ្ទុកទំនិញចេញចូលឆ្លងកាត់លឿន។

កាលពីចុងខែមិថុនាឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកដំណើរការផ្លូវការចំណតផែពហុបំណង តម្លៃប្រមាណជា ៧៤លានដុល្លារអាមេរិក ដែលកំពង់ផែថ្មីនេះបានសាងសង់ចំណតផែមានប្រវែង ៣៣០ម៉ែត្រ និងជម្រៅទឹក ១៣,៥ម៉ែត្រ មានទីលានស្តុកទំនាញរាយទំហំ ២៨០០០ម៉ែត្រការ៉េ និងទីលានស្តុកធ្យូងថ្មទំហំ ១៣០០០ម៉ែត្រការ៉េ រួមជាមួយទីលានស្តុកទំនិញទូទៅ ១៤០០០ម៉ែត្រការ៉េថែមទៀត៕
អត្ថបទ៖ ចន្ថា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930