អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ចំណុច​សំខាន់ៗ ដែល​អ្នក​ត្រូវ​ត្រៀម​​ខ្លួន​ ​មុន​ពេល​ធ្វើ​ជំនួញ​ ​ជៀសវាង​​​ទឹក​ភ្នែក​ថ្ងៃ​ក្រោយ​!​​

​ចំណុច​សំខាន់ៗ ដែល​អ្នក​ត្រូវ​ត្រៀម​​ខ្លួន​ ​មុន​ពេល​ធ្វើ​ជំនួញ​ ​ជៀសវាង​​​ទឹក​ភ្នែក​ថ្ងៃ​ក្រោយ​!​​

តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ អ្នក​ចង់​លា​ឈប់​ពី​ឈ្មោះ​ជា​បុគ្គលិក​? ហើយ​តើ​តើ​អ្នក​មាន​ដែរ​គិត​ទេ​ថា​តើ​អ្នក​គួរ​តែ​ចាប់​ផ្តើម​ពី​ជំហាន​ណា​ខ្លះ​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​កាន់​កាប់​នៃ​មុខ​ជំនួញ​អាជីវកម្ម​ផ្ទាល់​ខ្លួន? អត្ថបទ​ខាង​ក្រោម​នេះ​បង្ហាញ​អ្នក​អំពី​ជំហាន​សំខាន់ៗ​មុខ​ពេល​ដែល​អ្នក​ឈប់​ធ្វើ​ការ​ដើម្បី​ចាប់​ផ្តើម​​ងាក​មក​ចាប់​ផ្តើម​ក្នុង​ការ​ធ្វើ​មុខ​ជំនួញ៖​

ជំហាន​ទី១៖​​ អ្នក​ត្រូវ​រៀប​ចំ​ហិរញ្ញវត្ថុ​
ជា​ការ​ពិត​ណាស់​​ភាគ​ច្រើន​​អ្នក​ដែល​មាន​គំនិត​ចង់​ចាប់​ផ្តើម​ងាក​មក​រក​មុខ​ជំនួញ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ គឺ​បណ្តា​​មក​ពី​​មាន​អារម្មណ៍​ថា​នឿយ​ណាយ​​ ធុញ​ទ្រាន់​នឹង​ភាពជា​បុគ្គលិក​នៃ​បណ្តា​​ក្រុម​ហ៊ុន​ផ្សែងៗ។​​ហេតុ​នេះ​ហើយ​​​ជំហាន​ដំបូង​​ដែល​អ្នក​ត្រូវ​គិត​មុន​អ្នក​​លា​ឈប់​ពី​ការ​ងារ​របស់​អ្នក​នោះ​​គឺ​អ្នក​ត្រូវ​សន្សំ​លុយ​​ពី​ការ​ងារ​របស់​អ្នក​សិន​​ដើម្បី​ទុក​សម្រាប់​​ចាប់​ផ្តើម​អាជីវកម្ម​ដែល​អ្នក​ចង់​បាន។ ​កុំ​ប្រញាប់​​ឈប់​ពី​ការងារ​របស់​អ្នក​អី​ ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​លុយ​គ្រប់​គ្រាន់​។

ជំហាន​ទី២៖ អ្នក​ត្រូវ​កំណត់​ពេល​វេលា​ដើម្បី​ចាប់​ផ្តើម​មុខ​ជំនួញ​របស់​អ្នក
ប្រាកដ​ណាស់​វា​ប្រហែល​ជា​មាន​ការ​លំបាក​បន្តិច​ហើយ​ក្នុង​ការ​បែង​ចែង​ពេល​វេលា​សម្រាប់​គិត​អំពី​គម្រោង​នៃ​ការ​ចាប់​ផ្តើម​មុខ​ជំនួញ​ផ្ទាល់​​របស់​អ្នក​ព្រោះ​ថា​អ្នក​មិន​ទាន់​ឈប់​ពី​ការ​ងារ​របស់​អ្នក​នោះ​ទេ​ ហេតុ​នេះ​ហើយ​ពេល​វេលា​ល្អ​ ដែល​អ្នក​អាច​មាន​សម្រាប់​ការ​គិត​អំពី​មុខ​ជំនួញ​ថា​តើ​គួរ​តែ​ចាប់​ផ្តើម​លើ​មុខ​ជំនួញ​អ្វី​ ហើយ​ត្រូវ​ចាប់​ផ្តើម​វា​​ដោយ​ត្រូវ​ការ​អ្វី​ខ្លះ​នោះ​​ ពេល​ដែល​ល្អ​គឺ​​ពេល​ដែល​មាន​ការ​សម្រាក​ពី​ការ​ងារ​​ ដូច​ជា​ថ្ងៃ​សម្រាក​​ចុង​សប្តាហ៍ និង​ពិធី​បុណ្យ​ផ្សែងៗ។

ជំហាន​ទី៣៖ ចាប់​ផ្តើម​សរសេរ​គម្រោង​ ឬ ផែនការអាជីវកម្ម
នៅ​ត្រង់​ជំហាន​ទី៣​នេះ​​វា​មាន​ភាព​ស្មុគស្មាញ​​បន្តិច​ ប៉ុន្តែ​វា​ក៏​​ជា​ចំណុច​មួយ​ដែល​ចាំ​បាច់​បំផុត​ផង​ដែរ។​ពិតមែន​ណាស់​ការ​សរសេរ​គម្រោង​នៃ​មុខ​ជំនួញ​គឺ ទាម​ទារ​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​​ទៅ​លើ​រឿង​ដែល​វា​ជាប់​ពាក់​ព័ន្ធ​ទៅ​និង​ដំណើរ​ការ​នៃ​ការ​ចាប់​ផ្តើម​នៃ​មុខ​ជំនួញ​របស់​អ្នក។​ ម្យ៉ាង​វិញ​ទៀត​វា​គឺ​ជា​រឿង​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ភាព​ល្អិត​ល្អិន​ ហើយ​អ្នក​ត្រូវ​ចាំ​ថា​​​ប្រសិន​បើ​អ្នក​មិន​អាច​​​​ចាប់​ផ្តើម​មុខ​ជំនួញ​របស់​អ្នក​ឲ្យ​មាន​ដំណើរ​ការ​ល្អ​សូម្បី​តែ​នៅ​ក្នុង​ក្រដាស​សរសេរ​គម្រោង​ផង​នោះ​ អ្នក​​​ក៏​​​មិន​មាន​សង្ឃឹម​ថា​និង​ទទួល​បាន​ភាព​ជោគជ័យ​​​​ក្នុង​ការ​ចាប់​ផ្តើម​មុខ​ជំនួញ​របស់​​អ្នក​​ក្នុង​ស្ថាន​ភាព​ពិត​ប្រាកដ​ដែរ។

ជំហានទី៤៖ ចាប់​ផ្តើម​ប្រតិបត្តិ​ការ​គម្រោង​របស់​អ្នក
ប្រាកដ​ណាស់​បន្ទាប់​ពី​អ្នក​មាន​ការ​រៀប​ចំ​ពេល​វេលា​ គម្រោង​សម្រាប់​មុខ​ជំនួញ​របស់​អ្នក​និង​ប្រាក់​សម្រាប់​ចាប់​ផ្តើម​មុខ​ជំនួញ​មួយ​របស់​អ្នក​យ៉ាង​ច្បាស់​លាស់​ហើយ​នោះ វា​ក៏​ឈាន​ដល់​ជំហាន​មួយ​ដែល​អ្នក​ត្រូវ​គិត​អំពី​​ដំណើរ​ការ​​វា​ផង​ដែរ។ការ​ចាប់​ផ្តើម​ដំណើរ​ការ​នេះ​វា​​និង​ដើរ​តាម​គម្រោង​របស់​អ្នក​​ ហេតុ​នេះ​ហើយ​អ្វី​ដែល​អ្នក​ចាច់​ក្នុង​ការ​ធ្វើ​បន្ទាប់​នោះ​គឺ​ចាំ​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង​ដែល​វា​កើត​ឡើង​ក្នុង​ប្រ​ការ​ណា​មួយ។
សរុប​មក​នៅ​ពេល​ដែល​អ្នក​សម្រេច​​គ្រប់​ជំហាន​ខាង​លើ​នេះ​ហើយ ហើយ​វា​ក៏​មាន​ការ​ដំណើរ​ការ​ទៅ​ដោយ​រលូន​ផង​ដែរ វា​ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​សម្រេច​ចិត្ត​ក្នុង​ការ​លា​ឈប់​ពី​ការ​ងារ​ដើម្បី​​ប្តូរ​មក​ជា​ម្ចាស់​អាជីវកម្ម​វិញ​ម្តង។​

ប្រែសម្រួលដោយ៖ អ៊ុន​ ស្រីនាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930