អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > រឿងកសិករចិន របស់លោក Alan Watts ទស្សនៈវិទូជនជាតិអង់គ្លេស ផ្លាស់ប្ដូរការគិតរបស់អ្នកអំពី «លាភ&គ្រោះ»!

រឿងកសិករចិន របស់លោក Alan Watts ទស្សនៈវិទូជនជាតិអង់គ្លេស ផ្លាស់ប្ដូរការគិតរបស់អ្នកអំពី «លាភ&គ្រោះ»!

farmer

ប្រ​ភព៖​​ ​

កាលពីយូរលង់ណាស់មកហើយ មានបុរសកសិករជនជាតិចិនម្នាក់បានបាត់សេះមួយក្បាល ដោយសេះនោះបានរត់ចូលទៅក្នុងព្រៃ។ នៅល្ងាចថ្ងៃដដែលនោះអ្នកភូមិផងរបងជាមួយក៏បានមកសួរអំពីការបាត់សេះនោះ ហើយពួកគេនិយាយថា៖ វាពិតជារឿងអាក្រក់មែន។ កសិករនោះក៏និយាយថា៖ ប្រហែលហើយមើលទៅ។

ប៉ុន្តែនៅថ្ងៃបន្ទាប់សេះនោះក៏បានត្រលប់មកវិញដោយបាននាំសេះព្រៃ៧ក្បាលដទៃទៀតមកជាមួយផង។ អ្នកភូមិក៏បានមកជួបកសិករនោះហើយនិយាយថា៖ វាពិតជារឿងល្អមែន។ កសិករនោះក៏តបវិញថា៖ ប្រហែលជារឿងល្អហើយមើលទៅ។

នៅថ្ងៃបន្ទាប់ កូនប្រុសរបស់កសិករនោះចង់ជិះសេះ ហើយក៏បានឡើងជិះ ប៉ុន្តែជាអកុសលកូនប្រុសរបស់កសិករនោះក៏បានធ្លាក់ពីលើខ្នងសេះបណ្ដាលឲ្យបាក់ជើងមួយចំហៀង។ នៅល្ងាចដដែលនោះ អ្នកភូមិក៏បានមកសួរសុខទុក្ខបន្ទាប់ពីបានឮថាកូនប្រុសរបស់កសិករនោះរងរបួស ហើយបាននិយាយថា៖ វាពិតជាគ្រោះកាចមែន។ បុរសនោះក៏បានឆ្លើយតបវិញថា ប្រហែលហើយមើលទៅ។

នៅថ្ងៃបន្ទាប់ ក្រុមកងទ័ពក៏បានដើរកេណ្ឌប្រជាជនដើម្បីយកទៅធ្វើទាហាន ប៉ុន្តែវាជារឿងដ៏សំណាង ដោយសារកូនប្រុសរបស់កសិករនោះមានជំងឺ ទើបក្រុមកងទ័ពនោះមិនបានកេណ្ឌយកទៅធ្វើទាហាន។ អ្នកភូមិក៏បាននិយាយទៅកាន់បុរសកសិករនោះថា៖ កូនរបស់អ្នកពិតជាសំណាងមែន។ កសិករនោះក៏បានតបថា៖ ប្រហែលជាសំណាងមែនហើយ។

លោក Alan Watts ទស្សនៈវិទូជនជាតិអង់គ្លេស បានមានប្រសាសន៍ថា៖ «ដំណើរការទាំងមូលនៃធម្មជាតិគឺមានដំណើរការទាក់ទងគ្នាដោយភាពរញ៉េរញៃស្មុគស្មាញ ហើយវាជារឿងដែលពិបាកនឹងប្រាប់ថាវាជារឿងល្អឬអាក្រក់ណាស់ ពីព្រោះតែអ្នកមិនដឹងថាតើអ្វីដែលជាលទ្ធផលនៃគ្រោះ និងអ្វីដែលជាលទ្ធផលនៃលាភនោះឡើយ។ គ្រោះអាចក្លាយជាលាភ លាភអាចក្លាយជាគ្រោះ»៕

ចុចអាន៖ ច្បាប់នៃជីវិតដ៏អស្ចារ្យទាំង ៨របស់ Miyamoto Musashi វីរៈបុរសកាប់ដាវរបស់ជប៉ុន ផ្លាស់ប្ដូរជីវិតអ្នក

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

​អ្នក​ប្រាជ្ញ​ជនជាតិ​ក្រិក​ ​​​លោក​ អារីស្តូត​៖ ​​«​ឫសគល់​នៃ​ការ​អប់រំ​ ​គឺ​​ល្វីង​​ ​ប៉ុន្តែ​​​ផ្លែផ្កា​នៃ​ការ​អប់រំ​វិញ ​គឺ​ផ្អែម​`»

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

​អ្នក​ប្រាជ្ញ​ចិន​ ខុង​ជឺ​៖ ​«​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញ ​នឹង​ល្ងង់​មួយ​ជីវិត​»

អត្ថបទពាណិជ្ជកម្ម​

ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT» សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

NYC Alpha Serum ព្យាបាលមុខមុន ស្នាមជ្រួញ ធ្វើអោយមុខសភ្លឺថ្លាតឹងរលោងក្នុងមួយសប្តាហ៍​

ត្រៀមកូនៗចូលប្រកួតក្នុងពិព័រណ៍កុមារហើយឬនៅ?

មកមើលការបញ្ចុះតម្លៃដ៏អស្ចារ្យលើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦!!!

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031