អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោកស្រី​ ចេន សុភាព៖«អាជីវកម្ម​កីតម្បាញ​ខ្មែរ​ ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​ ​ចាប់​ផ្ដើម​ដំបូង​ត្រឹម​ប្រាក់ ​៣៥០​ដុល្លារ»

លោកស្រី​ ចេន សុភាព៖«អាជីវកម្ម​កីតម្បាញ​ខ្មែរ​ ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ​ ​ចាប់​ផ្ដើម​ដំបូង​ត្រឹម​ប្រាក់ ​៣៥០​ដុល្លារ»

អ្នក​ស្រី ចេន សុភាព

ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​គ្រប់គ្រង​លើ​មុខ​ជំនួញ​ដែល​ខ្លួន​ឯង​ស្រលាញ់​និង​ពេញ​ចិត្ត​គឺ​ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​ភាគ​ច្រើន​ ទន្ទឹម​​នឹង​នោះផង​ដែរ​ ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​ ​ចាំបាច់​ត្រូវ​ការ​​​ដើម​ទុន​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ចាប់​ផ្ដើម​វា​ផង​ដែរ។ ប៉ុន្តែ​សំណួរ ត្រង់​ថា​ តើ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ចាំបាច់​ទាល់​តែ​មាន​ដើម​ទុន​ក្នុង​ដៃ​រាប់​ម៉ឺន​ដុល្លា​រ​ទើប​អាច​ដំណើរ​ការ​បាន​មែន​ឬ​យ៉ាង​ណា?

ស្រប​គ្នា​នេះ​ដែរ​ លោក​ស្រី​ ចេន សុភាព ប្រធាន​សមាគមន៍​កីតម្បាញ​ខ្មែរ​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​របស់​លោក​ស្រី​ គឺ​អាជីវកម្ម​កីតម្បាញ​ខ្មែរ​នេះ ​គឺ​លោក​ស្រី​ចាប់​ផ្ដើម​ចេញ​ពី​ដើម​ទុន​ត្រឹម​តែ​ ៣៥០​ដុល្លា​រ​ប៉ុណ្ណោះ ហើយ​ត្រឹម​រយៈ​ពេល ​៣​ឆ្នាំ​ប៉ុណ្ណោះ​លោក​ស្រី​អាច​ពង្រីក​ដើម​ទុន​រហូត​ដល់​ខ្ទង់​​ម៉ឺន​ដុល្លារ។

បទ​បង្ហាញ​របស់​អ្នក​ស្រី ចេន សុភាព នៅ​សាកលវិទ្យាល័យ​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ

បទ​បង្ហាញ​របស់​អ្នក​ស្រី ចេន សុភាព នៅ​សាកលវិទ្យាល័យ​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ

ប្រធាន​សមាគមន៍​កីតម្បាញ​ខ្មែរ​រូប​នេះ​បាន​មាន​ប្រសាសន៍​មក​កាន់​ក្រុម​ការងារ ​Bizkhmer ថា​ ៖«ការ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្ញុំ​ ​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៥​ ហើយ​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្ញុំ​​ ​ផ្ដោត​ទៅ​លើ​ផលិតផល​សឹង​ខ្មែរ​ ដោយ​ផលិតផល​នេះ​គឺ​វា​មិន​សូវ​មាន​តម្លៃ​ខ្ពស់​ទេ​គឺ​មាន​ចាប់​ពី​ ៦ម៉ឺន​រៀល​ដល់​១២​និង​១៣​ម៉ឺនរៀល​ប៉ុណ្ណោះ ដូច្នេះ​ត្រឹម​ដើម​ទុន​៣៥០​ដុល្លា​រ​នេះ​គឺ​អាច​ទិញ​​ផលិត​ផល​នេះ​​មក​ដំណើរ​ការ​អាជីវកម្មបាន»។

លោក​ស្រី​បាន​លើក​ឡើង​បន្ត​ថា អាជីវកម្ម​របស់​​អ្នក​ស្រី ផ្ដើម​ចេញ​ពី​ដើម​ទុន​តិច​ក៏​ពិត​មែន ​ប៉ុន្តែ​អ្នក​ស្រី មាន​ជំនឿ​ចិត្ត​នៅ​ក្នុង​ការ​ដំណើរ​ការ​អាជីវកម្ម​​របស់​ខ្លួន​ព្រោះ​ថា​ អ្នក​ស្រីមាន​ផែន​ការ​អាជីវកម្ម​ច្បាស់​លាស់​នៅ​ក្នុង​ដៃ​ និង​មួយ​វិញ​ទៀត​​ គឺ​អ្នក​ស្រី​ ​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ច្បាស់​លាស់​ទៅ​លើ​ទីផ្សារ​នៃ​ផលិតផល​នេះ​រួច​ហើយ​ថា ​មិន​មែន​ប្រជា​ជន​មិន​គាំ​ទ្រ​ផលិត​ផល​ខ្មែរ​ទេ​ ប៉ុន្តែ​មក​ពី​យើង​មិន​មាន​ផលិត​ផល​ឲ្យ​គាត់​ប្រើ​ ហើយ​ផលិតផល​យើង​គឺ​មិន​មាន​អ្វី​ប្លែក​និង​ថ្មី ដូច្នេះ​ទើប​ខ្ញុំ​ចាប់​ផ្ដើម​បង្កើត​ជា​ក្រុម​មួយ​ដែល​មាន​គ្នា​ប្រហែល​ជា​១០​គ្រួសារ​និង​ចាប់​ផ្ដើម​ធ្វើ​ទីផ្សារ។

សហគ្រិន​ស្រី្ត​គម្រូ​រូប​នេះ​បន្ត​ទៀត​ថា បើ​ទោះ​បី​ជា​យើង​ចាប់​ផ្ដើម​ពី​តូច​ប៉ុន្តែ​យើង​ព្យាយាម​លក់​ឲ្យ​បាន​ច្រើន​ ព្យាយាម​បង្វិល​ដើម​ទុន​ចូល​វិញ​ឲ្យ​បាន​លឿន​ ដូច្នេះ​បើ​យើង​ឧទាហរណ៍​ប្រាក់​៣៥០​ដុល្លា ស្មើរ​នឹង​១លាន​៤០ម៉ឺន​រៀល​យើង​ចំណេញ​មក​វិញ​១​លាន​៦០​ម៉ឺន​រៀល​ ១លាន​៦០ម៉ឺន​ឡើង​ដល់​១លាន​៨០​ម៉ឺនរៀល ដូច្នេះ​យើង​ព្យាយាម​លក់​ឲ្យ​បាន​លឿន​និង​កុំប៉ះ​ពាល់​លុយ​នឹង​ឲ្យ​សោះ​ ដើម្បី​បង្វិល​សាច់​ប្រាក់​នោះ​ទិញ​ផលិតផល​ចូល​ស្ដុក​។ ដូច្នេះ​នេះ​គឺ​ជា​វិធីសាស្រ្ត​មួយ​ដែរ​ដែល​អាច​ជួយ​ឲ្យ​អាជីវកម្ម​របស់​យើង​មាន​ដើម​ទុន​កើនឡើង។

លោក​ស្រី​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​ស្រី​ពិត​ជា​ស្រណោះ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​កីតម្បាញ​ខ្មែរ​ជា​ច្រើន​ប្រមាណ​ជា​ជាង៩០%ត្រូវ​បាន​គេ​ទុក​ចោល​នៅ​ក្នុង​រដូវ​រស្សារ​ហើយ​ប្រជា​ជន​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ ដូច្នេះ​ដោយ​សារ​តែ​ក្ដីស្រលាញ់​ផលិតផល​ខ្មែរ​និង​ចង់​ជួយ​ប្រជាជន​ លោក​ស្រី​បាន​បង្កើត​សមាគមន៍​នេះ​ឡើង ហើយ​បច្ចុប្បន្ន​តាម​រយៈ​សមាគមន៍​កី​តម្បាញ​ខ្មែរ​នេះ​បាន​ជួយ​ផ្ដល់​ការ​ងារ​ដល់​ស្រី្ត​ខ្មែរ​ប្រមាណ​ជា២០០នាក់​ហើយ។

លោក​ស្រី​ ចេន សុភាព ៖«ខ្ញុំ​មិន​រកស៊ី​ឲ្យ​គេ​ជំពាក់​ទេ ផលិតផល​របស់​ខ្ញុំ​បើ​អ្នក​មិន​ទិញ​អ្នក​នឹង​ស្ដាយ” នេះ​ជា​ភាព​ខ្លាំង​នៃ​អាជីវកម្ម​របស់​ខ្ញុំ»៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31