អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គន្លឹះ​សំខាន់ៗ ​​​​ជួយ​​ឲ្យ​អ្នក​​ងាយ​នឹង​​​​​សម្រេច​គោល​ដៅ​​​​​​​ដែល​បាន​កំណត់​​

គន្លឹះ​សំខាន់ៗ ​​​​ជួយ​​ឲ្យ​អ្នក​​ងាយ​នឹង​​​​​សម្រេច​គោល​ដៅ​​​​​​​ដែល​បាន​កំណត់​​

ពិត​ណាស់​​​ដើម្បី​សម្រេច​គោល​ដៅ​ដែល​យើង​បាន​កំណត់​ វា​ពិត​ជា​​មិន​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ព្រោះ​ថា​មនុស្ស​ភាគ​ច្រើន​តែង​តែ​បរាជ័យ​ក្នុង​​ការ​អនុវត្តន៍​រាល់​គោល​ដៅ​ដែល​ពួក​គេ​បាន​សម្រេច​។​ហេតុ​នេះ​ហើយ​អត្ថបទ​ខាង​ក្រោម​​នេះ​និង​បក​ស្រាយ​​អំពី​ចំណុច​​ទាំង៣​​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​គោល​ដៅ​របស់​អ្នក៖​​​

១)​​ ចាប់​ផ្តើម​សរសេរ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ៖ ជា​ការ​ពិត​ណាស់​នៅ​ពេល​ដែល​អ្នក​ចង់​សម្រេច​គោល​ដៅ​របស់​អ្នក​បាន​វា​មិន​មែន​គ្រាន់​តែ​មាន​ការ​គិត​ថា​អ្នក​​​និង​ត្រូវ​​តែ​សម្រេច​នោះ​ទេ​ព្រោះ​ថា​វា​ហាក់​បីដូច​ជា​​មិន​សូវ​​ជា​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​ព្រោះ​វា​អាច​និយាយ​បាន​ថា​គ្រាន់​តែ​​ជា​ការ​និយាយ​ចោល​ដោយ​មិន​មាន​គម្រោង​អ្វី​ឲ្យ​មាន​ភាព​ប្រាកដ​ប្រ​ជា​សម្រាប់​ការ​អនុវត្តន៍​នោះ​ទេ​ ហេតុ​ដូច​នេះ​ហើយ​​អ្នក​គួរ​តែ​ ចាប់​ផ្តើម​ភ្លាម​​​នៅ​រាល់​​ការ​គិត​របស់​អ្នក​​ដោយ​មាន​ជា​ការ​សរសេរ​រៀប​រាប់​នៅ​អ្វី​ដែល​អ្នក​​ត្រូវ​ធ្វើ​​ ។

២)កំណត់​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​ក្នុង​មួយ​ថ្ងៃ​មិន​ឲ្យ​លើស​ពី​១០​មុខ៖ អ្នក​ដឹង​ទេ​ថា​ការ​ពិត​របស់​​មនុស្ស​យើង​ក្នុង​ការ​សម្រេច​អ្វី​ដែល​យើង​​បាន​កំណត់​ទុក​ថា​ នឹង​ធ្វើ​អ្វី​ខ្លះ​​ក្នុង​មួយ​ថ្ងៃ​ដោយ​ការ​សរសេរ​គម្រោង​ទុក​របស់​អ្នក​ជា​គោល​​ដៅ​​ សម្រាប់​ការ​អនុវត្តន៍​​នោះ​ពិត​ជា​ការ​ជោគ​ជ័យ​​មួយ​ទៅ​ហើយ។ ប៉ុន្តែ​​​ការ​សរសេរ​នៅ​​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​វា​ជា​រឿង​ដែរ​ងាយ​ស្រួល​ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ដែល​មាន​ភាព​លំបាក​នោះ​គឺ​ថា​ តើ​ជាក់​ស្តែង​លទ្ធផល​អ្នក​សម្រេច​វា​​បាន​ដល់​កម្រិត​ណា ហេតុនេះ​ហើយ​ក្នុង​​​​​​​ការ​ចាប់​​​អ្នក​ត្រូវ​សរសេរ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​​លៃ​យ៉ាង​ណា​កុំ​​ឲ្យ​លើស​ពី​១០​មុខ​ ព្រោះ​ថា​បើ​ការ​កំណត់​នៅ​ក្នុង​ក្រដាស​នៃ​ការ​​សរសេរ​របស់​អ្នក​មាន​ច្រើន​​ពេក​វា​ ហើយ​ប្រសិន​បើ​អ្នក​មិន​បាន​សម្រេច​វា​ទាំង​អស់​អ្នក​ និង​មាន​អារម្មណ៍​មួយ​​​ហាក់​បី​ដូច​ជា​​មិន​បាន​វា​និង​បាក់​ទឹក​ចិត្ត​ក្នុង​ការ​​ធ្វើ​វា​ម្តង​ទៀត។​​​​​​​​

​៣)​អ្នក​ត្រូវ​មាន​​ការ​សម្រេច​​​​ចិត្ត​ដោយ​ច្បាស់​ថា​អ្នក​និង​សម្រេច​គោល​ដៅ​អ្វី​ខ្លះ​ក្នុង​មួយ​សប្តាហ៍​ឬ​មួយ​ខែ៖ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​បំពេញ​នៅ​រាល់​អ្វី​ដែល​អ្នក​បាន​កំណត់​ជា​​ប្រចាំ​ថ្ងៃ​រួច​មក​ហើយ​ អ្នក​ក៏​ត្រូវ​មាន​ការ​ឈាន​ទៅ​រក​ដំណាក់​កាល​បន្ទាប់​ទៀត​ផង​ដែរ។​ដំណាក់​កាល​បន្ទាប់​នោះ​គឺ​ថា​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​ចង់​បាន​អ្វី​នៅ​ក្នុង​​រយៈពេល​មួយ​​សប្តាហ៍​ឬ​ក៏​មួយ​ខែ​​ទៀត ព្រោះ​ថា​កាល​ដែល​អ្នក​មាន​គោល​បំណង​ច្បាស់​លាស់​នោះ​ ​អ្នក​ប្រឹង​ជា​រៀង​រាល់​ថ្ងៃ​នោះ​​វា​នឹង​បណ្តាល​ឲ្យ​អ្នក​សម្រេច​វា​បាន​យ៉ាង​រលូន​ ។​​​​​
​​​​​​​

ប្រែ​សម្រួល​ដោយ៖ អ៊ុន​ ស្រីនាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31