អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ផុត​លេខ​​ទាំង​ ២០​នៅ​ឆ្នាំ​២០៣០​

មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ផុត​លេខ​​ទាំង​ ២០​នៅ​ឆ្នាំ​២០៣០​

មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ផុត​លេខ​​ទាំង​ ២០​នៅ​ឆ្នាំ​២០៣០​

ប្រ​ភព៖​​ www.businessvalve.com

នៅ​ពេល​ ១៥​ឆ្នាំ​ទៀត​នេះ​ សហរដ្ឋ​អាមេរិក​​នឹង​កាន់​តែ​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួន​ ស្រប​ពេល​ដែល​មហា​អំណាច​​សេដ្ឋកិច្ច​ថ្មី​ៗ​ជា​​ច្រើន​ទៀត​​នឹង​លេច​មុខ​ឡើង​ ខណៈ​ដែល​មហា​អំណាច​សេដ្ឋកិច្ច​​ធំ​ៗ​នៅ​អឺរ៉ុប​​នឹង​បាត់​បង់​ឥទ្ធិពល​​នៅ​លើ​ ​ឆាក​អន្តរជាតិ។​ នេះ​បើ​​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ Bloomberg។

​​​​​​​​​​​យោង​តាម​​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ ​​ការ​វាយ​តម្លៃ​ម៉ាក្រូសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​​នៅ​ឆ្នាំ​២០៣០​ ​គឺ​នៅ​តែ​ជា​មហា​សេដ្ឋកិច្ច​ពិភពលោក​ជា​​ដដែល​ ដែល​មាន​​តម្លៃ​ផលិតផល​សរុប​ប្រមាណ​ ២៤,៨​ទ្រីលាន​ដុល្លារ​ប្រចាំ​ឆ្នាំ។

​ងាក​មក​​មើល​​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​វិញ​ គឺ​នឹង​កើន​ឡើង​ធំ​​ជាង​សព្វ​ថ្ងៃ​ពីរ​ដង​ ​ដែល​ធ្វើ​ឱ្យ​ចិន​​មាន​កម្លាំង​សេដ្ឋកិច្ច​ប្រកៀក​ប្រកិត​នឹង​សហរដ្ឋ​អាមេរិក។
​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​ទៀត​ គឺ​ឥណ្ឌា​ នឹង​វ៉ា​ដាច់​​ប្រេស៊ីល​ ​អង់គ្លេស​ ​បារាំង​ ​អាល្លឺម៉ង់​ ​និង​ជប៉ុន​​ដើម្បី​ដណ្ដើម​យក​តំណែង​មហា​សេដ្ឋកិច្ច​ទី​បី​ក្នុង​លោក។ ​តាម​ការ​វាយ​តម្លៃ​របស់​មូលនិធិ​អន្តរជាតិ​ ឥណ្ឌា​នឹង​​មាន​កម្លាំង​ពលកម្ម​ច្រើន​ជាង​​គេ​បំផុត​ក្នុង​លោក​ក្នុង​រយៈ​ពេល​ ១៥​ឆ្នាំ​​ទៀត​​នេះ។

​មហា​អំណាច​​សេដ្ឋកិច្ច​ទាំង​ ២០​នៅ​ឆ្នាំ​២០៣០​ គឺ
១) ​សហរដ្ឋ​អាមេរិក​ ៖ ​២៤,៨​ទ្រីលាន​​ដុល្លារ​
២) ​ចិន​ ៖ ​២២,២​​ទ្រីលាន​ដុល្លារ​
៣) ឥណ្ឌា ៖ ៦,៦​ទ្រីលាន​ដុល្លារ​
៤) ​ជប៉ុន​ ៖ ​៦,៤​ទ្រីលាន​ដុល្លារ​
៥) អាល្លឺម៉ង់ ៖ ៤,៥​ទ្រីលាន​ដុល្លារ
៦)ប្រេស៊ីល ៖ ៤​ទ្រីលាន​ដុល្លារ​
៧) ​អង់គ្លេស ៖ ៣,៦​ទ្រីលាន​ដុល្លារ​
៨) ​បារាំង ៖ ៣,៣​ទ្រីលាន​ដុល្លារ​
៩) ​កាណាដា ៖ ២,៦​ទ្រីលាន​ដុល្លារ​
១០) រុស្ស៊ី ៖ ២,៤​ទ្រីលាន​ដុល្លារ​
​១១) អ៊ីតាលី ៖ ២,៣​ទ្រីលាន​ដុល្លារ​
១២) ម៉ិកស៊ីកូ ៖ ២,៣​ទ្រីលាន​ដុល្លារ
១៣) ឥណ្ឌូណេស៊ី ៖ ២,១​ទ្រីលាន​ដុល្លារ​
១៤) អូស្ត្រាលី ៖ ១,៩​ទ្រីលាន​ដុល្លារ​
១៥) កូរ៉េខាងត្បូង ៖ ១,៩​ទ្រីលាន​ដុល្លារ​
​១៦) អេស្ប៉ាញ ៖ ១,៨​ទ្រីលាន​ដុល្លារ​
១៧) ទួរគី ៖ ១,៦​ទ្រីលាន​ដុល្លារ​
១៨) ​ ​អារ៉ាប៊ីសាអូឌីត ៖ ១,៣​ទ្រីលាន​ដុល្លារ​
១៩) ​នីហ្សេរីយ៉ា ៖​ ១​ទ្រីលាន​ដុល្លារ​
២០) ​ហុឡង់ដ៍ ៖ ១​ទ្រីលាន​ដុល្លារ​

ដោយ៖ រតនៈ​វិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

សិក្ខាសាលាស្តីអំពី៖ HABIT Principle

រកឃើញជើងខ្លាំង២៤ក្រុមប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 រាជធានីភ្នំពេញ

ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!

Digital Cambodia នឹងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031