អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ទម្លាប់ទី១ នៃសៀវភៅ ទម្លាប់ទាំងប្រាំពីរយ៉ាង​សម្រាប់​យុវវ័យ​៖ Proactive vs Reactive

​ទម្លាប់ទី១ នៃសៀវភៅ ទម្លាប់ទាំងប្រាំពីរយ៉ាង​សម្រាប់​យុវវ័យ​៖ Proactive vs Reactive

មនុស្សមួយចំនួនតែងតែឆ្ងល់ថា ហេតុអ្វីបានជាបុគ្គលជោគជ័យមានទម្លាប់ល្អ? តើ​ពួកគាត់​អាចរៀបចំវាឲ្យបានល្អដោយរបៀបណា? ថ្ងៃនេះ BizKhmer បាននាំអត្ថបទសង្ខេបមួយក្នុងចំណោមទម្លាប់ទាំង យ៉ាងមកបកស្រាយ ដែលអត្ថបទដកស្រង់ចេញពីសៀវភៅ ប្រសិទ្ធភាពខ្ពស់នៃទម្លាប់ទាំងប្រាំពីរយ៉ាងសម្រាប់យុវវ័យ (THE 7 HABITS OF HIGHLY EFFECTIVE TEENS) ដែលនិពន្ធដោយ លោក SEAN COVEY៖

ទម្លាប់ទី១ នោះគឺរៀនធ្វើជាមនុស្ស ប្រូអេកធីវ (Proactive)

ជាទូទៅមនុស្ស Proactive ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់បំផុត មិនងាយនឹងទម្លាប់កំហុសទៅនរណាម្នាក់ដោយគ្មានហេតុផលឡើយ ជាពិសេស គេតែងតែចំណាយពេលទៅលើរឿងអ្វីមួយដែលមានប្រយោជន៍ជានិច្ច។ ពួកគេជាមនុស្សដែលចូលចិត្តធ្វើរឿងដែលគេចូលចិត្ត ជាពិសេសពួកគេមិនដែល​ឱ្យ​ឱកាសល្អបាត់បង់ទៅដោយងាយៗឡើយ។ អ្វីដែលពួកគេគិត គឺមានភាពខុសប្លែកពីអ្នកដទៃ ហើយគិតបែបឈ្នះ និងវិជ្ជមានជានិច្ច។ មួយវិញទៀតក្រុមមនុស្ស Proactive ជាមនុស្សដែលមានការសម្រេចចិត្តមួយ​ខ្ពស់ហើយតែងតែមានការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ ដូច្នេះរឿងទាំងឡាយដែលពួកគេធ្វើតែងតែទទួលជោគជ័យ៩០%។ មនុស្ស Proactive មានលក្ខណៈខុសពី មនុស្ស Reactive ខ្លាំងបំផុត៖

១) មនុស្ស Proactive ប្រៀបដូចជាទឹកត្រជាក់៖ ព្យាយាមចាប់ឱកាសជានិច្ច ជាពិសេសនៅពេលពួកគេជួបបញ្ហា គឺពួកគេខិតខំរិះរកដំណោះស្រាយទាល់តែបាន ទោះបីជាបញ្ហាធំក៏ដោយក៏ នៅប្រឈមមុខជានិច្ចមិនព្រមចុះចាញ់ជាដាច់ខាត។ មានន័យថា ជាញឹកញាប់ពួកគេបានប្តូរបញ្ហាទាំងនោះទៅជា​ឱកាសទាំងអស់។

២)​មនុស្ស Reactive ប្រៀបដូចជាទឹកសូដា៖ ជាប្រភេពមនុស្សដែលតែងតែ មានប្រតិកម្មជានិច្ច ចាំមើលតែបញ្ហា គ្មានភាពច្បាស់លាស់ មិនហ៊ាន​ប្រឈមមុខនឹងបញ្ហា ចូលចិត្តកើតទុក្ខ ព្រួយបារម្ភច្រើន គ្មានទំនុកចិត្ត ចាំតែមើល មិន​ប្រឹង​ប្រែង​អនុវត្តន៍​ តែ​​គិតថាខ្លួនឯងទៅមិនរួច។

សរុបមកទម្លាប់ទី១​នេះ មានន័យថា មនុស្សកើតមកត្រូវតែព្យាយាមធ្វើជាមនុស្ស Proactive ​ឱ្យ​បានច្រើនគ្រប់កាលៈទេសៈ​ ដើម្បីសម្រួចខ្លួន​ឱ្យ​ក្លាយជាមនុស្សដែលមានភាពរឹងមាំនិងអស្ចារ្យបំផុត៕

សង្ខេប៖ លឺ សុខហេង 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728