អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់ទ្រឹស្ដីទាំង ១០ឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅរបស់លោក ទីន លូសឺឃិង (Martin Luther King Jr.)

សម្រង់ទ្រឹស្ដីទាំង ១០ឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅរបស់លោក ទីន លូសឺឃិង (Martin Luther King Jr.)

លោក ម៉ាទីន លូសឺឃិង (Martin Luther King Jr.) កើតនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ១៩២៩ ក្នុងទីក្រុង Atlanta រដ្ឋ Geogia សហរដ្ឋអាមេរិក។ លោក ម៉ាទីន លូសឺឃិង គឺជាមេដឹកនាំដ៏ល្បីល្បាញក្នុងការតស៊ូប្រឆាំងនឹងការរំលោភសិទ្ធសេរីភាពនិងការរើសអើងជាតិសាសន៍ដោយអហឹង្សា រហូតដល់ទទួលបានទានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៦៤។ ខាងក្រោមនេះគឺជាសម្រង់ទ្រឹស្ដីទាំង ១០ឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅ របស់លោក ទីន លូសឺឃិង (Martin Luther King Jr.)៖

១) «តួនាទីនៃការអប់រំគឺបង្រៀនមនុស្សឲ្យចេះគិតបែបត្រិះរិះពិចារណា។ ភាពឆ្លាតវៃបូកជាមួយនឹងអត្តចរិកល្អគឺជាគោលដៅនៃការអប់រំពិត។»

២) «ក្ដីស្រលាញ់គឺជាកម្លាំងដែលជំរុញតែមួយគត់ដែលប្រែក្លាយសត្រូវឲ្យក្លាយជាមិត្ត។»

៣) «ភាពងងឹតមិនអាចបំភ្លឺភាពងងឹតបានទេ ប៉ុន្តែពន្លឺអាចប្រែក្លាយភាពងងឹតឲ្យប្រែក្លាយជាភ្លឺបាន។ ប្រៀបដូចជាសេចក្ដីស្អប់មិនអាចក្លាយជាក្ដីស្រលាញ់បាននោះទេ ប៉ុន្តែមានតែក្ដីស្រលាញ់តែមួយគត់ដែលអាចប្រែក្លាយសេចក្ដីស្អប់ឲ្យក្លាយជាក្ដីស្រលាញ់។»

៤) «នៅលើលោកនេះគ្មានអ្វីដែលគ្រោះថ្នាក់ជាងអវិជ្ជា និងសេចក្ដីល្ងង់ខ្លៅនោះទេ។»

៥) «ជីវិតរបស់អ្នកនឹងឈានចូលដល់ទីបញ្ចប់នៅពេលដែលអ្នកមិនអើពើនឹងបញ្ហា។»

៦) «អ្នកប្រហែលមកពីនាវាផ្សេងគ្នា ប៉ុន្តែពេលនេះអ្នកកំពុងតែជិះទូកជាមួយគ្នា។»

៧) «នាទីបញ្ចប់ អ្វីដែលអ្នកចងចាំមិនភ្លេចនោះគឺមិនមែនពាក្យសម្ដីរបស់សត្រូវរបស់អ្នកនោះទេ តែការមិនអើពើរបស់មិត្តរបស់អ្នក។»

៨) «ភាពអយុត្តិធម៌នៅកន្លែងណាមួយគឺជាការគំរាមកំហែងដល់យុត្តិធម៌គ្រប់ទីកន្លែង។»

៩) «សំនួរដែលអ្នកគួរសួរក្នុងជីវិតរបស់អ្នកនោះគឺ៖ តើអ្នកកំពុងធ្វើអ្វីខ្លះសម្រាប់មនុស្សជាតិទាំងមូល?»

១០) «សេរីភាពមិនដែលទទួលបានមកពីអ្នកជិះជន់អ្នកនោះទេ តែសេរីភាពបានមកពីការទាមទាររបស់អ្នក។»

ចុចអាន៖ ព្រហ្មវិហារធម៍ទាំង ៤ក្នុងព្រះពុទ្ធសាសនា បង្កើតក្ដីស្រលាញ់ពិតដល់មនុស្សជាតិ

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ការណែនាំកម្មវិធីជជែកកម្សាន្ត Viber 10 ការរចនាថ្មី, លាក់លេខទំនាក់ទំនង និងការហៅទូរស័ព្ទជាក្រុម

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728