អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់សម្ដីទាំង ១០ឃ្លាអំពីអត្ថន័យនៃការអប់រំធ្វើឲ្យអ្នកជ្រួតជ្រាបកាន់តែខ្លាំង

សម្រង់សម្ដីទាំង ១០ឃ្លាអំពីអត្ថន័យនៃការអប់រំធ្វើឲ្យអ្នកជ្រួតជ្រាបកាន់តែខ្លាំង

ប្រ​ភព៖​​

ការអប់រំគឺមានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍមនុស្សឲ្យមានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថល្អ សុជីវធម៌ល្អ អត្តចរិតល្អថ្លៃថ្នូរដើម្បីការជំរុញការអភិវឌ្ឍប្រទេស។ ការអប់រំគឺជាកម្លាំងចលករស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រទេសជាតិមួយរីកចម្រើនទៅបានលុះត្រាតែប្រជាជនប្រទេសនោះមានការអប់រំសិន។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លាអំពីឥទ្ធិពលនៃការអប់រំ៖

១) «គោលបំណងតែមួយគត់នៃការអប់រំគឺប្រែក្លាយកញ្ចក់ឲ្យក្លាយជាបង្អួច។» ―Sydney J. Harris

២) «ការអប់រំគឺជាលិខិតឆ្លងដែនទៅកាន់អនាគត ពីព្រោះថ្ងៃស្អែកគឺជាអ្វីដែលអ្នករៀបចំរួចរាល់ក្នុងថ្ងៃនេះ។» ―Malcolm X

៣) «ចំណេះដឹង គឺជាកំណប់ទ្រព្យដ៏មានតម្លៃមហាសាល ដោយគ្មានចោរណាអាចលួចបានឡើយ។» L. Frank Baum

៤) «ចំណេះដឹងប្រៀបដូចជាខ្យល់ដកដង្ហើមដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន។» Alan Moore

៥) «ការអប់រំគឺជាអាវុធដ៏អស្ចារ្យដែលអ្នកអាចប្រើប្រាស់ដើម្បីផ្លាស់ប្ដូរពិភពលោក។» Nelson Mandela

៦) «ការវិនិយោគក្នុងការអប់រំគឺការវិនិយោគដ៏ល្អបំផុត។» Benjamin Franklin

៧) «ឬសគល់នៃការអប់រំគឺល្វីងជូរចត់ ប៉ុន្តែផ្លែផ្ការបស់វាគឺផ្អែមត្រជាក់។» Aristotle

៨) «មុខងារនៃការអប់រំគឺបង្រៀនមនុស្សឲ្យចេះគិតត្រិះរិះពិចារណា។ ភាពឆ្លាតវៃបូកផ្សំនឹងអត្តចារិតល្អគឺជាគោលដៅនៃការអប់រំ។» Martin Luther King Jr.

៩) «ការអប់រំគឺជាការប្រែភាពខ្មៅងងឹតឲ្យក្លាយជាភ្លឺថ្លា។» Allan Bloom

១០) «ការអប់រំគឺជាកូនសោរបើកទ្វារសេរីភាព។» George Washington

ចុចអាន៖ សសរស្ដម្ភទាំង ៦នៃការអប់រំក្នុងសតវត្សទី ២១

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031