អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ម្នាក់ឯងមិនអីទេ! តែ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ ​«ភាព​ឯកា​» ចូល​មក​ជិត​អ្នក​ទៀត​?

ម្នាក់ឯងមិនអីទេ! តែ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ ​«ភាព​ឯកា​» ចូល​មក​ជិត​អ្នក​ទៀត​?

លោក វេជ្ជបណ្ឌិត Michael Craig Miller ជាជំនួយការសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Harvard Medical បានបង្ហាញថា ៖ « ភាពឯកានេះអាចដឹកនាំអ្នកឲ្យកើតជំងឺបាក់ទឹកចិត្តហើយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរខ្លាំងប្រសិនអ្នកមិនព្យាបាលវាទេ »។ ហេតុនេះទើបអត្ថបទខាងក្រោមចង់បង្ហាញលោកអ្នកឲ្យបានដឹងខ្លះៗពីវិធីជួយនាំអ្នកចេញពីភាពឯកា ៖

១) ទាក់ទងជាមួយគ្រួសារឬមិត្តភ័ក្ដិ ៖មិនថាអ្នករវល់យ៉ាងណាអ្នកត្រូវឆ្លៀតពេលនិយាយលេងសើចញញឹមជួបមុខគ្នាឲ្យបានញឹកញាប់។ទោះបីបានឃើញមុខគ្នាបន្តិចក៏បានដែរ ព្រោះថាវាគឺជាថ្នាំដែលជួយដល់សុខភាពអ្នក ។

២) ឧស្សាហ៍ញញឹមហើយនិយាយរាក់ទាក់ដាក់គេឯង ៖ ការញញឹមបង្ហាញពីភាពរួសរាយរាក់ទាក់គឺជាសញ្ញានៃការចាកចេញពីភាពឯកា ។ ទោះបីអ្នកមិនដែលស្គាល់គេពិតមែនតែការញញឹមរាក់ទាក់គឺវាមិនទាស់ខុសអីទេហើយពេលក្រោយអ្នកក៏អាចស្គាល់គ្នាបានជាមួយមនុស្សកាន់តែច្រើនដែរ។

៣) ចូលរួមកម្មវិធីនានាឲ្យច្រើន៖ កម្មវិធីពីមួយថ្ងៃទៅមួយថ្ងៃគឺមានមិនចេះតិចទេ។ ហេតុនេះអ្នកត្រូវយកពេលនេះដើម្បីស្គាល់គេឯងឲ្យកាន់តែច្រើន។ បើអ្នកចំណាយពេលនៅតែក្នុងបន្ទប់អ្នកនឹងមានអារម្មណ៍ថាឯកាហើយយូរ ៗទៅវានឹងក្លាយជាទម្លាប់ ៕

ប្រែ សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ businessinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728