អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

​ទម្លាប់​​ប្រចាំ​ថ្ងៃ​ ១​ ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​បាន​

ប្រ​ភព៖​​ www.wikihow.com

សុបិន​ក្លាយ​ជា​អ្នក​មាន​ អ្នក​ណា​​ៗ​ក៏​មាន​ដែរ​ ប៉ុន្តែ​វិធី​ដើម្បី​​ក្លាយ​ជា​អ្នក​មាន​ ​មិន​មែន​​មនុស្ស​គ្រប់​គ្នា​​រក​ឃើញ​ និង​អាច​ធ្វើ​បាន​​នោះ​ទេ។ ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក​ គឺ​ពិត​ជា​សំខាន់​ ក្នុង​ការ​នាំ​អ្នក​​ទៅ​កាន់​ភាព​​ជោគជ័យ​បាន​នោះ។

​ទម្លាប់​មួយ​ដែល​អាច​​ផ្លាស់​ប្ដូរ​​អ្នក​ ពី​អ្នក​ក្រ​ ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​នោះ​ គឺ​ វិន័យ​ (discipline)។ ​ប្រសិន​បើ​លោក​អ្នក​មាន​វិន័យ​ច្បាស់​លាស់​សម្រាប់​ខ្លួន​ឯង​នោះ​ ច្បាស់​ណាស់​ថា​ លោក​អ្នក​អាច​សម្រេច​គោលដៅ​ជា​ច្រើន​បាន។ ​ចុះ​ធ្វើ​ម៉េច​ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​កាន់​តែ​មាន​វិន័យ​ក្នុង​កិច្ច​​ការងារ​ប្រចាំ​​ថ្ងៃ​នោះ? ​នេះ​​គឺ​ជា​គន្លឹះ៖

១) ​មាន​ទស្សនវិស័យ​ច្បាស់​លាស់៖ ​លោក​​​អ្នក​ត្រូវ​មាន​ និង​កំណត់​ទស្សនវិស័យ​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់។ មាន​តែ​អ្នក​ខ្លួន​​ឯង​ទេ​ ​ដែល​ដឹង​ថា​ អ្នក​​អាច​ធ្វើ​អ្វី​បាន​ ហើយ​​ដឹង​​ច្បាស់​ពី​​ផ្លូវ​ដែល​ត្រូវ​ទៅ។
២) ​ទទួល​យក​​​ដំណើរ​រាំង​ស្ទះ៖ ​ផ្លូវ​ទៅ​កាន់​ជោគជ័យ​មិន​មែន​​មាន​ក្រាល​​ព្រំ​នោះ​ទេ​ ច្បាស់​ណាស់​ថា​​លោក​អ្នក​ជាន់​បន្លា។ ​ដូច្នេះ​ត្រូវ​ចេះ​ទទួល​យក​ដំណើរ​រាំង​ស្ទះ​ ហើយ​​ត្រូវ​តែ​កំណត់​ថា​ អ្នក​ត្រូវ​ទៅ​ ឬ​ក៏​មិន​ត្រូវ​ទៅ​មុខ​ទៀត។
៣) ​ធ្វើ​ខ្លួន​ឱ្យ​រវល់៖ ​ត្រូវ​ខិតខំ​បំពេញ​ការងារ​ ពោល​គឺ​ធ្វើ​​ខ្លួន​ឱ្យ​រវល់​ទៅ​​នឹង​កិច្ចការ​ដែល​​អ្នក​ត្រូវ​សម្រេច​ឱ្យ​បាន​នោះ។ ​ត្រូវ​តែ​រវល់​នឹង​រឿង​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង។
៤) ​​ដើរ​ទៅ​មុខ​មិន​រាថយ៖ ​ទោះ​លូន​ ទោះ​វារ​ ទោះ​ក្រាប​ គឺ​ត្រូវ​តែ​ទៅ​មុខ​ជា​និច្ច។ ចេះ​ស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ពី​​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​​កាល។ ​ធ្វើ​ចំណុច​ទាំង​បួន​ខាង​លើ​បាន​ អ្នក​ប្រាកដ​ជា​មាន​វិន័យ​សម្រាប់​ខ្លួន​ឯង​ និង​អាច​ផ្លាស់ប្ដូរ​បាន​ជា​វិជ្ជមាន៕​
ដោយ៖ រតនៈ​វិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930