អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិបណ្ឌិតទាំង ១០ឃ្លារបស់លោក ឌេល ខនីហ្ជី (Dale Carnegie) អ្នកនិពន្ធដ៏ល្បីរបស់សហរដ្ឋអាមេរិក

គតិបណ្ឌិតទាំង ១០ឃ្លារបស់លោក ឌេល ខនីហ្ជី (Dale Carnegie) អ្នកនិពន្ធដ៏ល្បីរបស់សហរដ្ឋអាមេរិក

ប្រ​ភព៖​​ director.co.uk

លោក ឌេល ខនីហ្ជី (Dale Carnegie ឈ្មោះពេញ Dale Harbison Carnegie) គឺជាអ្នកនិពន្ធ វាគ្មិននិយាយសាធារណៈ និងជាសាស្ត្រាចារ្យបង្រៀនពីការអភិវឌ្ឍខ្លួនដ៏ល្បីល្បាញម្នាក់ក្នុងសហរដ្ឋអាមេរិក។ លោក ឌេល ខនីហ្ជី កើតនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៨៨៨ ក្នុងទីក្រុង Maryville រដ្ឋ Missouri សហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធសៀវភៅល្បីៗមួយចំនួន ដូចជា How to Win Friends and Influence People និង How to Stop Worrying and Start living។ ខាងក្រោមនេះគឺជាគតិបណ្ឌិតទាំង ១០ឃ្លារបស់លោក ឌេល ខនីហ្ជី អ្នកនិពន្ធដ៏ល្បីរបស់សហរដ្ឋអាមេរិក៖

១) «កុំខ្លាចសត្រូវដែលតែងតែវាយប្រហារអ្នក ប៉ុន្តែអ្វីដែលត្រូវប្រយ័ត្នចំពោះមិត្តរបស់អ្នកដែលកំពុងបញ្ជោរបោកប្រាស់អ្នកទៅវិញទេ។»

២) «មិនមែនជាអ្វីដែលអ្នកមាន អ្នកគឺជានរណា អ្នកនៅទីណា ឬអ្វីអ្នកកំពុងធ្វើនោះទេដែលធ្វើឲ្យអ្នករីករាយឬមិនរីករាយ ប៉ុន្តែអ្វីដែលអ្នកគិតទៅវិញទេ។»

៣) «ចង់ឲ្យអ្នកដទៃចាប់អារម្មណ៍អ្នក ដំបូងអ្នកត្រូវចាប់អារម្មណ៍គេសិន។»

៤) «អ្នកមិនងាយទទួលបានជោគជ័យនោះទេ លុះត្រាតែអ្នករីករាយនឹងអ្វីដែលអ្នកកំពុងធ្វើសិន។»

៥) «កុំចង់ឈ្នះការឈ្លោះប្រកែក បើទោះបីជាអ្នកចាញ់ អ្នកនៅតែចាញ់ ហើយបើទោះបីជាអ្នកឈ្នះ អ្នកនៅតែចាញ់ដដែល។»

៦) «ប្រសិនបើអ្នកចង់ឈ្នះភាពភ័យខ្លាច កុំអង្គុយតែក្នុងផ្ទះហើយគិតតែភ័យខ្លាច ប៉ុន្តែអ្នកត្រូវតែចេញទៅក្រៅធ្វើសកម្មភាព។»

៧) «ជោគជ័យគឺការទទួលបានអ្វីដែលអ្នកចង់បាន ប៉ុន្តែភាពរីករាយគឺការចង់បានអ្វីដែលអ្នកទទួលបាន។»

៨) «មនុស្សជោគជ័យតែងតែរៀនសូត្រពីកំហុសរបស់ពួកគេ ហើយព្យាយាមម្ដងទៀតដោយផ្លាស់ប្ដូរយុទ្ធសាស្រ្តថ្មី។»

៩) «ភាពភ័យខ្លាចមិនស្ថិតនៅកន្លែងណាទាំងអស់ ប៉ុន្តែស្ថិតលើការគិតរបស់អ្នក។»

១០) «ចំណេះដឹងមិនមែនជាអំណាចទេ លុះត្រាតែអ្នកប្រើប្រាស់វា។»

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31