អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ព្រះ​តេជគុណ គូ សុភាព ចែក​រំលែក​នូវ​ដំណោះ​ស្រាយ​និង​មូល​ហេតុ​​ ​៣​យ៉ាង​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត

ព្រះ​តេជគុណ គូ សុភាព ចែក​រំលែក​នូវ​ដំណោះ​ស្រាយ​និង​មូល​ហេតុ​​ ​៣​យ៉ាង​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត

ព្រះ​តេជគុណ​ គូ សុភាព សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា ដែល​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពិសេស​យុវ័យ​ភាគ​ច្រើន​បាន​ស្គាល់​តាម​រយៈ​វីដេអូ​អប់រំ​ផ្លូវ​ចិត្ត​និង​ការ​ចែក​រំលែក​នូវ​​ចំណេះ​ដឹង​ជា​ច្រើន​តាម​រយៈ​សិក្ខា​សាលា​នានា។ នៅ​ក្នុង​សិក្ខា​សា​លា​ ទស្សនាចរណ៍​សិក្សា​ក្លាហាន​៩ ដែល​រៀប​ចំ​ដោយ​ក្លាហាន​៩​ នា​សាកល​វិទ្យាល័យ​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ព្រះ​តេជគុណ បាន​បាន​ចែក​រំលែក​នូវ​មូលហេតុ​សំខាន់​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​យើង​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ឬ​ជម្ងឺ​ផ្លូវ​ចិត្ត៖

មូល​ហេតុ​សំខាន់​ទី​មួយ​គឺ​ កត្តាសង្គម៖ កើត​ឡើង​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន​ ដែល​គេ​ពូកែ​ជាង មាន​ជាង ឬ​អ្នក​ដែល​ជោគ​ជ័យ​ជាង​យើង​ជា​ដើម​ដែល​ធ្វើ​ឲ្យ​យើង​មើល​ងាយ​ខ្លួន​ឯង​និងអាច​ឈាន​ដល់​បញ្ហា​សម្ពាធ​ផ្លូវ​ចិត្ត។ ព្រះ​តេជ​គុណ​បន្ថែម​ទៀត​ថា បញ្ហា​សង្គម​មួយ​ទៀត​ដែល​សំខាន់​គឺ​ការ​ញៀន​នឹង​ទូរស័ព្ទ​ទំនើប​(Smart phone) ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​ដែល​បង្កប់​ដោយ​(notification) ​គែ​ការ​ផ្ដល់​ដំណឹង​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​យើង​ញៀន​ចង់​ដឹង​ចង់​ប្រើ​ ព្រះ​តេជគុណ​មាន​សង្ឃដិកា​ដោយ​សង្កត់​ធ្ងន់​ថា ៖”បើ​អ្នក​ណា​ឧស្សាហ៍​ចូល​មើល ​Profile ខ្លួន​ឯង​ ឬ​ក៏​អ្នក​ណា​ដែល​ឧស្សាហ៍​បង្ហោះ​រូប​នៅ​លើ​បណ្ដាញ​សង្គម​ញឹក​ញាប់​អ្នក​នោះ​ជា​មុខ​សញ្ញា​នៃ​ជម្ងឺ​ផ្លូវ​ចិត្ត​ហើយ​” ដូច្នេះ​យើង​ត្រូវ​ហាម​ចិត្ត​ខ្លួន​ឯង​កុំ​ឲ្យ​ technology ទាំង​នោះ​គ្រប់​គ្រង​បាន​ឲ្យ​សោះ។

មូលហេតុ​ទី​២​គឺ កត្តា​ជីវសាស្រ្ត​ ឬ​គីមី​សាស្រ្ត​៖ បើ​សិន​ជា​អ្នក​ដែល​ពិបាក​ចិត្ត​ខ្លាំង ហើយ​ជ្រុល​ប្រើប្រាស់​គ្រឿង​ញៀន​គឺ​ពិត​ជា​ពិបាក​នៅ​ក្នុង​ការ​ជួយ​សង្រោះ​ខ្លាំង​ណាស់​ ហើយ​សម្រាប់​ពេល​បច្ចុប្បន្ន​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​វ័យ​ដែល​ប្រើប្រាស់​គ្រឿង​ញៀន​ច្រើន​ជាង​គេ​គឺ​យុវវ័យ​ដែល​នេះ​គឺ​ជា​បញ្ហា​ប្រឈម​ខ្លាំង។ ព្រះតេជគុណ​បន្ត​ថា​ បញ្ហា​ការ​ប្រើប្រាស់​ថ្នាំ ផ្សែង​ឡាន​ម៉ូតូ និង​បញ្ហា​ចំណី​អាហារ​ដែល​សម្បូរ​សារជាតិ​គីមីក៏​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍​របស់​យើង​ផង​ដែរ ដូច្នេះ​បើសិន​ជា​អាច​យើង​គួរ​ញាំ​ចំណី​អាហារ​ឬ​បន្លែ​ធម្មជាតិ​ឲ្យ​បាន​ច្រើន។

មូល​ហេតុ​ទី​៣​គឺ របៀប​គិត៖ ចំណុច​នេះ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​ណាស់​ដល់​ផ្លូវ​ចិត្ត​របស់​មនុស្ស ព្រះតេជគុណ​មាន​សង្ឃដិកា​ថា មនុស្ស​មួយ​ចំនួន​តែង​តែ​មាន​វិប្បដិសារី​ស្ដាយ​ក្រោយ​ចំពោះ​រឿង​ដែល​កន្លង​ហួស​ទៅ​ហើយ​ ដែល​ពេល​ខ្លះ​មនុស្ស​តែង​តែ​ស្ពាយ​រឿង​អតីតកាល​ជា​ច្រើន​ជាប់​ខ្លួន​ទាំង​ដែល​រឿង​នោះ​វា​បាន​កន្លង​ផុត​ទៅ​ហើយ​នឹង​មិន​អាច​កែប្រែ​បាន​ក៏ដោយ​។ ព្រះតេជគុណ​បន្ត​​ទៀត​ថា តាម​រយៈ​ការ​ស្ទង់​មតិ​នៅ​អាមេរិក​បាន​បង្ហាញ​នូវ​លទ្ធ​ផល​ដែល​គួរ​ឲ្យ​តក់​ស្លុត​មួយ​ដែល​បង្ហាញ​ថា​ មនុស្ស​ប្រមាណ​ជា ​៤០%​​​រស់​នៅ​ក្នុង​អតីតកាល​ហើយ​ ៤០%​ទៀត​ទៅ​នៅ​អនាគត​ ហើយ​សល់​តែ​ ២០%​ប៉ុណ្ណោះ​ដែល​រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល​ ដែល​នេះ​គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ស្មុគ​ស្មាញ​ច្រើន​។ ដូច្នេះ​ដើម្បី​ដោះ​លែង​ខ្លួន​ឯង​ចេញ​ពី​គុគ​អតីតកាល​យើង​ត្រូវ​ទម្លាប់​ប្រាប់​ខ្លួន​ឯង​ថា​អ្វី​ដែល​វា​ហួស​ទៅ​ហើយ​គឺ​យើង​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ ម្យ៉ាង​ទៀត​យើង​ក៏​មិន​ត្រូវ​ដេក​កើត​ទុក​ខ្លាំង​ពេក​ចំពោះ​អនាគត​ដែល​មិន​ទាន់​មក​ដល់​នោះ។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ព្រះ​តេជគុណ​ គូ សុភាព។

ព្រះ​តេជគុណ គូ សុភាព៖ យើង​កុំ​យក​អតីតកាល​មក​ធ្វើ​ជា​ភ្លើង​សម្រាប់​ដុត​ខ្លួនឯង​ព្រោះ​យ៉ាង​ហោច​ណាស់​យើង​ក៏​នៅ​មាន​ថ្ងៃ​នេះ​នឹង​ថ្ងៃ​ស្អែក​សម្រាប់​រស់​បន្ត​ទៀត​ដែរ​៕

អត្ថបទ​​៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031