អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់គតិបណ្ឌិតទាំង ១០ឃ្លារបស់បុគ្គលល្បីៗ លើកទឹកចិត្តអ្នកឲ្យក្លាហានរឹងមាំ មានក្ដីសង្ឃឹម

សម្រង់គតិបណ្ឌិតទាំង ១០ឃ្លារបស់បុគ្គលល្បីៗ លើកទឹកចិត្តអ្នកឲ្យក្លាហានរឹងមាំ មានក្ដីសង្ឃឹម

មនុស្សគ្រប់គ្នាប្រាថ្នាចង់បានជីវិតពោរពេញដោយក្ដីស្រលាញ់ និងភាពរីកចម្រើន។ ប៉ុន្តែមានពេលខ្លះជីវិតរបស់អ្នកដូចជាអស់ថាមពល ខ្វះការជំរុញលើកទឹកចិត្ត អស់សង្ឃឹម។ មនុស្សមួយចំនួនបណ្ដោយខ្លួនរហូតដល់បាក់ទឹកចិត្ត អស់សង្ឃឹម ហើយឈានដល់សម្លាប់ខ្លួនទៀតផង។ ដូចនេះ ការលើកទឹកចិត្តគឺពិតជាមិនអាចខ្វះបានសម្រាប់មនុស្សគ្រប់រូប ដើម្បីបន្ដដំណើរជីវិតទៅមុខទៀត។ ខាងក្រោមនេះគឺជាសម្រង់គតិបណ្ឌិតទាំង ១០ឃ្លា ដែល លើកទឹកចិត្តអ្នកឲ្យក្លាហានមានក្ដីសង្ឃឹម៖

១) «នៅពេលដែលអ្នកចង់ជោគជ័យដូចអ្នកចង់បានខ្យល់ដកដង្ហើម នោះអ្នកនឹងទទួលបានជោគជ័យជាក់ជាមិនខាន។» Eric Thomas

២) «ភាពជោគជ័យជាប់ទាក់ទងជាមួយនឹងសកម្មភាព។ មនុស្សជោគជ័យបន្ដសកម្មភាពរបស់ពួកគេទៅមុខ បើទោះបីជាពួកគេបង្កើតកំហុសក៏ដោយ ពួកគេមិនដែលបោះបង់ឡើយ។» Conrad Hilton

៣) «អ្នកមិនអាចហែលឆ្លងសមុទ្របានទេ បើសិនអ្នកគ្រាន់តែឈរហើយសម្លឺងមើលទឹក។» Rabindranath Tagore

៤) «ជីវិតចាប់ផ្ដើមនៅពេលដែលអ្នកចាកចេញពីភាពស្រណុកស្រួល។» Neale Donald Walsh

៥) «ឪកាសមិនកើតឡើងនៅចំពោះមុខអ្នកនោះទេ អ្នកត្រូវតែបង្កើតវា។» Chris Grosser

៦) «ខ្ញុំមិនទទួលជោគជ័យដោយការប្រាថ្នាឬការទន្ទឹងរង់ចាំនោះទេ ប៉ុន្តែតាមរយៈការធ្វើការដើម្បីសម្រេចវា។» Estée Lauder

៧) «កុំបណ្ដោយឲ្យសេចក្ដីភ័យខ្លាចនៃបរាជ័យមានអំណាចជាងភាពរីករាយក្នុងភាពជោគជ័យ។» Robert Kiyosaki

៨) «ខ្ញុំមិនមែនបរាជ័យនោះទេ ខ្ញុំគ្រាន់តែរកឃើញ១០ ០០០វិធីដែលមិនដំណើរការប៉ុណ្ណោះ។» Thomas Edison

៩) «ផ្លាស់ប្ដូរជីវិតរបស់អ្នកថ្ងៃនេះ កុំប្រថុយនឹងអនាគត។ ធ្វើសកម្មភាពឥលូវនេះ កុំពន្យាពេល។» Simone de Beauvoir

១០) «បរាជ័យមិនអាចយកឈ្នះខ្ញុំបាននោះទេ ប្រសិនបើការតាំងចិត្តដើម្បីជោគជ័យមានឥទ្ធិពលខ្លាំងក្លាជាង។» Og Mandino

ចុចអាន៖  សម្រង់គំនិតទាំង ១០ឃ្លារបស់បុគ្គលជោគជ័យ ល្បីល្បាញដែលអ្នកគួរអានដើម្បីបន្ថែមថាមពលជីវិត

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31