អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មេរៀនជីវិតទាំង ៦ដ៏មានតម្លៃដែលអ្នកអាចរៀនសូត្រពី សត្វឃ្មុំ

មេរៀនជីវិតទាំង ៦ដ៏មានតម្លៃដែលអ្នកអាចរៀនសូត្រពី សត្វឃ្មុំ

សត្វឃ្មុំជាសត្វដែលមានរូបរាងតូច ប៉ុន្តែវាជាសត្វដែលមានប្រយោជន៍ខ្លាំង។ ទឹកឃ្មុំ ត្រូវគេចាត់ទុកថាមានអត្ថប្រយោជន៍មាហាសាលដល់សុខភាពនិងសម្រស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចរៀនសូត្រពីសត្វឃ្មុំនូវមេរៀនជីវិតដ៏មានតម្លៃបានផងដែរ បើទោះបីជាវាជាសត្វដែលគ្មានការគិតពិចារណាដូចមនុស្សក៏ដោយ។ ខាងក្រោមនេះ គឺជាមេរៀនជីវិតទាំង ៦ ដែលអ្នកអាចរៀនសូត្រពីសត្វឃ្មុំ៖

១) មិនអាត្មានិយម៖
សត្វឃ្មុំទាំងអស់ក្នុងសំបុកដឹងពីតួនាទីរៀងៗខ្លួន ហើយពួកវាខិតខំធ្វើការអស់ពីសមត្ថភាពដើម្បីសបុកទាំងមូល។ ដូននេះ កុំអនុញ្ញាតិឲ្យការច្រណែនពីឋានៈតួនាទីរបស់អ្នកក្នុងគ្រួសារឬស្ថាប័នធ្វើឲ្យអ្នកមិនសប្បាយចិត្ត អាក់អន់ស្រពន់ចិត្ត។ អ្នកត្រូវបំពេញភារៈកិច្ចរៀងៗខ្លួនរបស់អ្នកឲ្យអស់ពីសមត្ថភាពដើម្បីភាពរីកចម្រើន។

២) ការធ្វើការជាក្រុម៖
ប្រសិនបើក្រុមឃ្មុំមិនខិតខំធ្វើការជាក្រុមទេ ក្រុមទាំងមូលនឹងប្រាកដជាបែកបាក់សាមគ្គីស្លាប់ទាំងអស់។ ដូចនេះ ឃ្មុំទាំងអស់ត្រូវតែខិតខំផ្គត់ផ្គង់សំបុក ខិតខំសាងសង់ក្រុមរបស់ខ្លួន។ មនុស្សយើងក៏មិនខុសពីសត្វឃ្មុំដែរ យើងត្រូវធ្វើការជាក្រុមដើម្បីឲ្យគ្រួសារក៏ដោយសារស្ថាបនមួយរីកចម្រើន។ អ្នកមិនអាចជោគជ័យតែម្នាក់ឯងបានទេប្រសិនបើគ្មានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួនអ្នក។

៣) គម្រោងក្នុងពេលអនាគត៖
ក្នុងពេលរដូវត្រជាក់ឃ្មុំត្រូវការចំណីអាហារដើម្បីផ្គត់ផ្គង់សមាជិករបស់វា។ ដូចនេះ ឃ្មុំទាំងអស់ត្រូវស្វែងរកចំណីដើម្បីត្រៀមទុករួចជាស្រេច។ មនុស្សយើងម្នាក់ៗមិនខុសពីសត្វឃ្មុំនោះដែរ អ្នកត្រូវតែមានគោលដៅសម្រាប់ថ្ងៃអនាគត។ នៅពេលអ្នកមានគោលដៅ អ្នកនឹងចាប់ផ្ដើមធ្វើសកម្មភាពរៀងរាល់ថ្ងៃ ដើម្បីសម្រេចគោលដៅធំរបស់អ្នកក្នុងពេលអនាគត។

៤) ការពារសំបុក៖
មានសត្វជាច្រើនដែលចង់បំផ្លាញសំបុកសត្វឃ្មុំដូចជា សត្វអណ្ដើកមាស សត្វចៃផ្សេងៗ។ សត្វឃ្មុំមានភាពអង់អាចក្លាហានក្នុងការប្រឆាំងរារាំងនឹងសត្រូវ ដើម្បីឲ្យសំបុកវាមានសុវត្តិភាព។ ដូចទៅនឹងសត្វឃ្មុំ អ្នកត្រូវធ្វើជាមនុស្សក្លាហានហ៊ានការពារគ្រួសាររបស់អ្នក។ កុំក្លាចក្នុងការជួយអ្នកដទៃ។

៥) ប្រសិទ្ធភាព៖
សត្វឃ្មុំមិនធ្វើការច្រើនមុខក្នុងពេលតែមួយនោះទេ។ ពួកវាធ្វើការតែធ្វើដែលជាចាំបាច់ដែលជាភារៈកិច្ចរបស់វាតែប៉ុណ្ណោះ ពីព្រោះថាសត្វឃ្មុំមានកិច្ចការរៀងៗខ្លួន។ អ្នកត្រូវផ្ដោតលើអ្វីដែលអ្នកកំពុងធ្វើ កុំខ្ជះខ្ជាយពេលវេលារបស់អ្នក។ អ្នកត្រូវរៀនធ្វើកិច្ចការឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល កុំធ្វើការលំៗឲ្យរួចពីដៃ។ ការធ្វើការយ៉ាងហ្មត់ចត់ជួយឲ្យអ្នកមានទម្លាប់ល្អ ក្លាយជាមនុស្សហ្មត់ចត់។

៦) ទំនាក់ទំនង៖
សត្វឃ្មុំទំនាក់ទំនងតាមរយៈការផ្លាស់ប្ដូរ និងរាំដើម្បីឲ្យក្រុមរបស់ខ្លូនដឹងពីទីកន្លែងដែលមានលំអងផ្កា។ ប្រសិនបើសត្វឃ្មុំប្រើប្រាស់ទ្រនិចរបស់វា វាបញ្ចេញក្លិនម្យ៉ាងដែលប្រាប់ទៅដល់សមាជិកក្រុមរបស់វាថាមានអ្នកឈ្លានពាន។ ការទំនាក់ទំនងដែលមានភាពច្បាស់លាស់ ធ្វើឲ្យការឃ្មុំទាំងអស់អាចធ្វើការបានយ៉ាងល្អ។ អ្នកក៏ត្រូវមានទំនាក់ទងផងដែរជាមួយមិត្តរួមការងារ គ្រួសារ និងអ្នកដទៃ។ ទំនាក់ទំនងល្អជួយបង្កើនប្រសិទ្ធភាពការងារ និងកសាងភាពជោគជ័យក្នុងជីវិតរបស់អ្នក៕

ចុចអាន៖ មេរៀនជីវិតទាំង ៦​ ដែលអ្នកអាចរៀនសូត្រពី «សត្វតោ»

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728