អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់សម្ដី ៧ឃ្លាដែលបង្កប់ដោយអត្ថន័យជីវិត

សម្រង់សម្ដី ៧ឃ្លាដែលបង្កប់ដោយអត្ថន័យជីវិត

ប្រ​ភព៖​​ pixabay.com

ជីវិតរបស់មនុស្សម្នាក់ៗមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដូចនេះ កុំខ្ជះខ្ជាយជីវិតរបស់អ្នកទៅធ្វើរឿងដែលមិនមានប្រយោជន៍ អ្នកគួរតែព្យាយាមអភិវឌ្ឍខ្លួនរបស់អ្នកឲ្យរីកចម្រើនរុងរឿងដើម្បីខ្លួនអ្នក គ្រួសាររបស់អ្នក និងសង្គមជាតិរបស់អ្នក។ ដូចនេះ ថ្ងៃនេះ BizKhmer សូមលើកយកនូវសម្រង់សម្ដីទាំង ៧ឃ្លាដែលបង្កប់ដោយអត្ថន័យក្នុងជីវិត មកចែកជូនមិត្តអ្នកអាន៖

១) «ពួក​យើង​គិត​ច្រើន​ហួសហេតុ​ហើយ​មាន​មនោសញ្ចេតនា​តិចតួច​ពេក។ លើស​ពី​ម៉ាស៊ីន ពួក​យើង​ត្រូវការ​មនុស្សជាតិ លើស​ពី​ភាព​ឈ្លាសវៃ ពួក​យើង​ត្រូវការ​មនុស្សធម៌​និង​ភាព​ស្លូតបូត។ បើ​គ្មាន​គុណសម្បត្តិ​ទាំងអស់នេះ​ទេ ជីវិត​អ្នកនឹង​ក្លាយ​ជា​គ្មានន័យ​ហើយ​អ្វីៗ​ទាំងអស់​នឹង​វង្វេងជា​មិនខាន»។ Charlie Charplin

២) «នៅ​ចុង​បញ្ចប់នៃជីវិត អ្វីៗទាំង​អស់គ្រាន់តែ​ជា​រឿង​កំប្លែង​ប៉ុណ្ណោះ»។ Charlie Charplin

៣) «អ្នក​មិន​អាច​ការពារ​ខ្លួនឯងពី​ទុក្ខ​ព្រួយ​បាន​ដោយ​មិន​ការពារ​ខ្លួនឯង​ពី​សេចក្ដី​សុខ​នោះ​ឡើយ»។ Jonathan Safran Foer

៤) «មាន​ពេល​ខ្លះ​អ្នក​មិន​ដឹង​ពី​តម្លៃ​នៃរបស់អ្វីមួយ​ទាល់តែពេល​មួយ​​វា​បាន​ក្លាយ​ជា​ការ​ចងចាំ»។ Dr. Seuss

៥) «បើ​អ្វីៗ​ទាំងអស់​គឺ​សុទ្ធតែល្អឥតខ្ចោះ​ហើយ នោះ​អ្នក​នឹង​មិន​អាចរៀន​សូត្រ និង​​អភិវឌ្ឍ​​ខ្លួននោះ​ឡើយ»។ Beyonce

៦) «បុគ្គល​ណា​ដែល​មិន​អាច​តស៊ូ​ជាមួយ​នឹង​ការ​លំបាក​បាន​ បុគ្គល​នោះ​នឹង​មិន​អាច​រស់នៅ​និងមើល​ឃើញ​ពី​រឿង​ល្អៗ​នៅ​ក្នុង​ជីវិត​របស់​គេ​នោះ​ឡើយ»។ សុភាសិត​របស់​ជនជាតិ​ជ្វីស

៧) «ភាព​ស្ងប់ស្ងៀម​គឺជា​ប្រភព​នៃ​សេចក្ដី​រឹងមាំ​ដ៏​ខ្លាំងក្លា»។ ឡៅជឺ

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031