អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គន្លឹះ ២យ៉ាងរបស់លោកវីល ស្មីត (Will Smith) ដើម្បីសម្រេចភាពជោគជ័យក្នុងជីវិត

គន្លឹះ ២យ៉ាងរបស់លោកវីល ស្មីត (Will Smith) ដើម្បីសម្រេចភាពជោគជ័យក្នុងជីវិត

លោកវីល ស្មីត ( Will Smith ឈ្មោះពេញ Willard Carroll Smith Jr. ) គឺជាសិល្បៈករ ផលិតករ អ្នកពោលពាក្យក្នុងចម្រៀង (Rapper) និងជាអ្នកនិពន្ធចម្រៀងម្នាក់ដ៏ល្បីល្បាញក្នុងសហរដ្ឋអាមេរិក។ លោកវីល ស្មីត ត្រូវបានគេស្គាល់តាមរយៈខ្សែរភាពយន្តហូលីវូដ និងជាអ្នកនិយាយបំផុសគំនិត លោកទឹកចិត្តដ៏ល្បីល្បាញផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះ ២យ៉ាងដើម្បីសម្រេចភាពជោគជ័យក្នុងជីវិតដែលលោកវីល ស្មីត បានចែករំលែក៖

គន្លឹះទី១៖ គឺការរត់។ លោកបាននិយាយថានៅពេលដែលអ្នករត់ទៅមុខ តែងតែមានសម្លេងក្នុងខួរក្បាលរបស់អ្នកប្រាប់អ្នកថា អ្នកអស់កម្លាំងហើយ អ្នកមិនអាចរត់បន្តទៅមុខបានទៀតទេ។ សម្លេងនោះព្យាយាមបញ្ចុះបញ្ចូលអ្នកមិនឲ្យបន្តដំណើរទៅមុខទៀត។
ប្រសិនបើអ្នករៀនយកឈ្នះសម្លេងដែលនៅក្នុងខួរក្បាលរបស់អ្នកនៅពេលអ្នករត់ អ្នកនឹងដឹងពីវិធីសាស្រ្តមិនបោះបង់នៅពេលដែលអ្នកមានភាពពិបាកក្នុងជីវិតរបស់អ្នក។ មនុស្សដែលខិតខំប្រឹងប្រែងគឺតែងតែឈ្នះ ទទួលជោគជ័យក្នុងជីវិត។

គន្លឹះទី២៖ គឺការអាន។ លោកស្មីត បានមានប្រសាសន៍ថាមនុស្សជាច្រើននាក់រស់នៅមុនអ្នក និងមានបទពិសោធន៍ជីវិតមុនអ្នក ហើយអ្នកទាំងនោះបានសរសេរ កត់ត្រាទុកជាសៀវភៅដល់អ្នកសម្រាប់អាន។ ដូចនេះ អ្នកត្រូវចាប់ផ្ដើមអាននៅពេលនេះ ដើម្បីពង្រីកគំនិត និងរៀនសូត្រពីមេរៀនល្អៗ គំនិតល្អៗ របស់អ្នកដែលមានបទពិសោធន៍ជីវិតមុនអ្នក៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930