អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > គម្រោង​សណ្ឋាគារលំដាប់​ផ្កាយ ៥​ ចំនួន ​៣​នៅ​ខេត្ត​ព្រះសីហនុ​ចំណាយ​ទុន​ជាង​ ៣០០​លានដុល្លារ​អាមេរិក

គម្រោង​សណ្ឋាគារលំដាប់​ផ្កាយ ៥​ ចំនួន ​៣​នៅ​ខេត្ត​ព្រះសីហនុ​ចំណាយ​ទុន​ជាង​ ៣០០​លានដុល្លារ​អាមេរិក

ខេត្ត​ព្រះ​សីហនុ​​ មាន​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥​ចំនួន​ ៣​ បន្ទាប់​ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ ជា​ ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣​គឺ ក្រុមហ៊ុន “QIN YUE GARDEN HOTEL CO.,LTD.” ក្រុមហ៊ុន “PRINCE HUAN YU REAL ESTATE” និង​ក្រុមហ៊ុន “XIN HAO HUI ENTERTAINMENT CO.,LTD.” ដែល​សរុប​ ទុន​វិនិយោគ​រហូត​ដល់​ជាង​ ៣០០​លាន​ដុល្លា​រអាមេរិក។ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន៖

១)  ក្រុមហ៊ុន “QIN YUE GARDEN HOTEL CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ ​៥ ចំនួន​ ៣៥០​បន្ទប់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៧.៦២ ​លាន​ដុល្លារអាមេរិក ដែលនឹង​អាច​បង្កើត​ការងារ​បាន ២៨៩កន្លែង។
២) “PRINCE HUAN YU REAL ESTATE” គម្រោង​សាងសង់ និងអាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ ​៥ ចំនួន​ ២ ១០៣ ​បន្ទប់ និង​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ​៣០០​លានដុល្លារអាមេរិក ដែលនឹង​អាច​បង្កើត​ការងារ​បាន ២ ៦៨១កន្លែង។
៣) “XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ ថ្នាក់​ផ្កាយ ៥ និង​រីសត ស្ថិត​នៅភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក ដែលនឹង​អាច​បង្កើត​ការងារ​បាន ២៦១​កន្លែង៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930