អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុ​អ្វី​​បាន​ជា​អ្នក​មិន​ត្រូវ​ដើរ​តាម ​ក្តី​សុបិន្ដ​របស់​​អ្នកដទៃ?

ហេតុ​អ្វី​​បាន​ជា​អ្នក​មិន​ត្រូវ​ដើរ​តាម ​ក្តី​សុបិន្ដ​របស់​​អ្នកដទៃ?

រូបតំណាង​

ប្រ​ភព៖​​ lifehack

តើ​អ្នក​​មាន​សង្កេត​ឃើញ​ទេ​​ថា អ្នកជិតខាង មិត្តភក្ដិ​ឬ​សាច់ញាតិ​របស់​អ្នក​បាន​​ធ្វើ​​រឿង​អ្វី​មួយ​បាន​ល្អ​ជាង​អ្នក​​នូវ​​អ្វី​ដែល​ពួកគេ​ស្រឡាញ់​​ដែរ​ឬ​ទេ​? អ្នក​ប្រហែល​ជា​សង្កេត​ឃើញ​អ្នក​ទាំង​នោះ អាច​រក​លុយ​បាន ឬ​ជោគជ័យ​ពី​មួយ​ទៅ​មួយ​រាប់​មិន​អស់ និង​ងាយស្រួល​បំផុត ខណៈ​ដែល​អ្នក​កំពុង​ឈឺក្បាល​ទៅ​នឹង​ការងារ​របស់​អ្នក។

ដោយសារតែ​អ្នក​​ធ្វើ​មិន​បាន​ល្អ​ជាមួយ​​នឹង​អាជីព​របស់​អ្នក ទើប​ធ្វើ​​អ្នក​អាច​សម្រេចចិត្ត​ធ្វើ​​​​ការងារ​​ និង​មាន​ចំណង់ចំណូលចិត្ត​តាម​អ្នក​ទាំង​នោះ​។ ​​នេះ​ក៏​ព្រោះ​តែ​អ្នក​ជឿ​ថា អ្នក​​នឹង​អាច​ទទួល​បាន​​ភាព​ជោគជ័យ​នៅ​ពេល​ធ្វើ​ដូច្នេះ ហើយ​អាច​រក​បាន​​ច្រើន​។ ប៉ុន្តែ​នេះ​គឺ​ជា​កំហុស​ឆ្គង​ដ៏​ធ្ងន់​មួយ​ព្រោះ​ថា បើ​អ្នក​ធ្វើ​បែប​នេះ អ្នក​ស្រលាញ់​តែ​លុយ​មួយ​មុខ​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​ស្រលាញ់​ការងារ​អ្វី​ដែល អ្នក​ចង់​ធ្វើ​ដែល​ជា​ក្តី​សុបិន្ដ​របស់​អ្នក​នោះ​ឡើយ។

ខាងក្រោម​នេះ​គឺ​ជា​ហេតុផល​សំខាន់​ចំនួន ៦ ដែល​ជួយ​ពន្យល់​អ្នក​ថា ហេតុ​អ្វី​​អ្នក​ត្រូវ​ឈប់​ដើរ​តាម​ក្តី​សុបិន្ត​របស់​អ្នកដទៃ​ពី​ពេល​នេះ​តទៅ?

១.គ្មាន​ការ​ធានា​លើ​ផ្លូវ​ជោគជ័យ​នោះ​ឡើយ
អ្នក​អាច​ដឹង​ច្បាស់​ពី​ទ្រឹស្តី​មួយ​នេះ​ពី​ព្រោះ​ថា ការ​ដើរ​តាម​ក្តី​សុបិន្ត​របស់​អ្នកដទៃ​វា​មិន​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​នោះ​ឡើយ។ អ្នក​ត្រូវ​ចាំ​ថា បើទោះបី​ជា​អ្នក​ប្រឹងប្រែង​យ៉ាងណា​ក៏ដោយ បើ​ក្តី​សុបិន្ត​ទាំង​នោះ​មិនមែន​ជា​របស់​អ្នក មិនមែន​ជា​អ្វី​ដែល​អ្នក​ពេញចិត្ត ​វា​នឹង​ក្លាយ​ជា​ច្រក​ផ្លូវ​ដ៏​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ក្តី​សុបិន្ត និង​គោលដៅ​ដែល​អ្នក​ចង់​បាន។ អ្នក​អាច​មាន​សមត្ថភាព​លើ​ជំនាញ​របស់​អ្នក ប៉ុន្តែ​បើ​អ្នក​មិន​បាន​ធ្វើ​​អ្វី​ដែល​អ្នក​ស្រលាញ ហើយ​បែរជា​​ដើរ​តាម​ក្តី​សុបិន្ត​ផ្សេង​ទៀត ការងារ​ទាំង​នោះ​នឹង​ក្លាយ​ជា​រឿង​មួយ​ស្មុគស្មាញ​សម្រាប់​អ្នក។ អ្នក​នឹង​ធ្វើ​វា​មិន​បាន​ល្អ ពី​ព្រោះ​អ្នក​គ្មាន​មហិច្ឆតា​នឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត។

២.ទទួល​បាន​លទ្ធផល​តិច
វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​ដែល​​ធ្វើ​​អ្វី​មួយ​តាមតែ​គំនិត ឬ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នកដទៃ​តែងតែ​ទទួល​បាន​លទ្ធផល​មិន​ល្អ។ ហេតុ​ផល​នោះ​គឺ​ថា មក​ពី​ការងារ​នោះ​អ្នក​មិន​ស្រលាញ់ ហើយ​ម្យ៉ាង​ទៀត​អ្នក​ត្រូវ​​បង្ខំ​ចិត្ត​ធ្វើ​វា​ច្រើន​ម៉ោង​ជាង​អ្នក​​ផ្សេង​ដែល​គេ​មាន​ភាព​ប៉ិនប្រសព្វ​លើ​ការងារ​នោះ​ស្រាប់​​ពី​ព្រោះ​វា​ជា​ជំនាញ​របស់​អ្នក​ទាំង​នោះ។ មិនតែប៉ុណ្ណោះ វា​នឹង​ធ្វើ​ឲ្យ​ផលិតភាព​របស់​អ្នក​បាត់បង់​ផង​ដែរ​នៅ​ពេល​ធ្វើ​ការងារ​ផ្សេង​ទៀត ដោយសារតែ​អ្នក​ប្រើ​ថាមពល​ធ្វើ​ការ​ច្រើន​ជ្រុល​លើ​ការងារ​ដែល​អ្នក​មិន​ស្រលាញ់​ជា​ពិសេស​អាជីព​ការងារ​របស់​អ្នក​តែម្តង​។

៣.បាក់​ទឹកចិត្ត និង​នឿយហត់
អ្នក​ត្រូវ​ចំណាយ​ពេល​រាប់​ខែ ឬ​រាប់​​ឆ្នាំ​​ដើម្បី​ធ្វើ​ការងារ​ដែល​អ្នក​មិន​ស្រលាញ់​។ សាក​ពិនិត្យ​បន្តិច​ទៅ​មើល តើ អ្នក​​មាន​ការ​វិវត្ត​ទៅ​មុខ​អ្វី​ខ្លះ​ហើយ? អ្នក​នឹង​មាន​អារម្មណ៍​ថា ការងារ​នោះ​គ្មាន​តម្លៃ​សម្រាប់​អ្នក​សោះ​ឡើយ ប្រើ​ថាមពល​អស់​​ច្រើន​ ប្រឹងប្រែង​ធ្វើ​ច្រើន​ជាង​មុន តែ​លទ្ធផល​តិច​ជាង​ការ​រំពឹង​ទុក្ខ។ វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​នោះ​វា​មិនមែន​ជា​ជំនាញ​របស់​អ្នក ​ដែល​អ្នក​ស្រលាញ់។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​នឹង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត តូចចិត្ត អស់​សង្ឃឹម និង​នឿយហត់​លែង​ចង់​ធ្វើ​ការ​អ្វី​ទាំងអស់​ហើយ​ទីបំផុត​អ្នក​នឹង​បរាជ័យ​។

៤.ឆាប់​ឆេវឆាវ និង​មាន​អារម្មណ៍​តានតឹង​
ដោយសារតែ​អ្នក​កំពុង​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ខ្វះ​​ជំនាញ វា​នឹង​​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិបាក​ទទួល​បាន​​លទ្ធផល​ល្អ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខកចិត្ត ហើយ​ការ​ខកចិត្ត​នេះ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​មិន​អាច​ផ្លាស់ប្ដូរ​ ឬ​ទទួល​បាន​អ្វី​មួយ​ដែល​អ្នក​ចង់​បាន​។ ក្នុង​ករណី​បែប​នេះ​ការ​មិន​សប្បាយ​ចិត្ត​ ការ​ឆាប់​ឆេវឆាវ និង​អារម្មណ៍​តានតឹង នឹង​កើត​មាន​ឡើង​ដែល​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ទៅ​លើ​ជីវិត​របស់​អ្នក​។ នេះ​ក៏​​ធ្វើ​​ឲ្យ​ទំនាក់ទំនង​របស់​​អ្នក​ចុះ​ខ្សោយ​តែម្តង។

៥.បើ​ទោះបី​ជា​ជោគជ័យ ក៏​នៅតែ​មិន​ពេញចិត្ត
តើ​មាន​អ្នកណា​ខ្លះ​ដែល​សប្បាយ​ចិត្ត​នៅ​ពេល​ជោគជ័យ​លើ​ការងារ​អ្វី​មួយ​ដែល​ខ្លួន​គិត​ថា មិន​មាន​តម្លៃ​សោះ? មើល​ទៅ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ពេញចិត្ត​បែប​នេះ។ ជា​ការ​ពិត​ហើយ មនុស្ស​ម្នាក់ៗ​តែង​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​សំខាន់​ដូច​ជា ភាព​ជោគជ័យ​តាម​គោលដៅ​ ក្តី​សុបិន្ត ឬ​បំណង​ប្រាថ្នា​របស់​ខ្លួន។ ដូចនេះ​នៅ ពេល​អ្នក​ជោគជ័យ​លើ​ការងារ​ដែល​អ្នក​មិន​ស្រលាញ់ អ្នក​នឹង​ដឹង​ថា លុយ​ ឬ​ការងារ​ទាំង​នោះ​នៅ​តែ​​គ្មាន​តម្លៃ​​សម្រាប់​អ្នក​។ វា​មិនមែន ជា​អ្វី​ដែល​អ្នក​ចង់​បាន ហើយ​ទីបំផុត​វា​នៅ​តែ​គ្មាន​ន័យ​សម្រាប់​អ្នក។

៦.ខាត​​ពេល​ឥតប្រយោជន៍​អស់ ៨០%
អ្នក​មាន​ដឹង​ទេ​ថា ការងារ​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ​នេះ​បាន​ក្រសោប​យក​ពេលវេលា​អស់ ៨០% នៃ​ជីវិត​របស់​អ្នក? បើដូច្នេះ​មែន មូលហេតុ​អ្វី​ដែល​អ្នក​ត្រូវ​លះបង់​ក្តី​សុបិន្ដ​របស់​ខ្លួន​ដើរ​តាម​អ្នកដទៃ? អ្នក​គួរ​ស្វែង​យល់​ដូច្នេះ​ថា អ្នក​​ទាំង​នោះ​​​អាច​​មាន​ទាំង​លុយ​ និង​ជោគជ័យ​​ក្នុង​ការងារ​ដែល​គេ​ស្រលាញ់ ខណៈ​ដែល​អ្នក​បាន​ត្រឹមតែ​លុយ​បន្តិចបន្តួច​ជា​ថ្នូរ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​ក្តី​សុបិន្ដ​របស់​ខ្លួន។ ក្នុង​មួយ​ជីវិត​មនុស្ស​​គ្មាន​អ្វី​រីករាយ​ជាង​ភាព​ជោគជ័យ​កើត​ចេញ​​ពី​ខ្លួន​ឯង និង​ក្តី​សុបិន្ត​របស់​ខ្លួន​បាន​សម្រេច​នោះ​ឡើយ។ បើ​អ្វីៗ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នកដទៃ ជីវិត​​ហាក់​គឺ​​គ្មាន​តម្លៃ​នោះ​ទេ៕

ប្រភព៖ lifehack ​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31