អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់​សម្ដី​ដ៏​មាន​តម្លៃ​ទាំង ១០ ឃ្លា​របស់​មហាសេដ្ឋី​ម៉ិកស៊ិក Carlos Slim Helu

សម្រង់​សម្ដី​ដ៏​មាន​តម្លៃ​ទាំង ១០ ឃ្លា​របស់​មហាសេដ្ឋី​ម៉ិកស៊ិក Carlos Slim Helu

លោក Carlos Slim

ប្រ​ភព៖​​ Financial Times

លោក Carlos Slim  គឺ​ជា​​អ្នកមាន​ជាងគេ​បំផុត​មួយ​រូប​ដើម​កំណើត​ម៉ិកស៊ិក​ដែល​​ជោគជ័យ​បំផុត​នៅ​ដើម​​​សតវត្ស​ទី ២១ នេះ​។ ដោយ​​គេ​ដាក់​រហស្សនាម​ថា​ជា​លោក Warren Buffett នៃ​ប្រទេស​ម៉ិកស៊ិក ​មហាសេដ្ឋី​រូប​នេះ​​ធ្លាប់​បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​នៅ​ក្នុង​ ២០១០-២០១៣។ លោក Carlos តែង​គិត​ថា ​លោក​ចង់​ធ្វើ​ជា​អ្នកជំនួញ​ម្នាក់​ហេតុដូច្នេះ​ហើយ​​ទើប​រូប​លោក​បាន​ចាប់ផ្តើម​អភិវឌ្ឍ​អាជីវកម្ម និង​​វិនិយោគ​​តាំង​ពី​លោក​នៅ​ក្មេង​ម្ល៉េះ។

ទោះបីជា​លោក​មាន​លុយ​រាប់​មិន​អស់​ក៏ដោយ ក៏​លោក​នៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​​មហាសេដ្ឋី​ ​រស់​នៅ​មិន​ស៊ីវិល័យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​​​មួយ​​សមរម្យ​ មាន​បន្ទប់​គេង​ចំនួន ៦ ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ការិយាល័យ​ធ្វើ​ការ​របស់​លោក។ ឆ្លង​កាត់​តាម​បទពិសោធន៍​ជីវិត​កន្លង​មក លោក​បាន​ចែករំលែកនូវ​ទស្សនៈ​ល្អៗចំនួន ១០ឃ្លាសម្រាប់​មនុស្ស​ទូទៅ​​ដែល​មាន​ដូច​ខាងក្រោម​នេះ៖

១) កាន់តែ​ប្រកួតប្រជែង​កាន់​តែ​​ប្រសើរ​​​
“ការ​ប្រកួតប្រជែង​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ប្រសើរ វា​ធ្វើ​ឲ្យ​អ្នក​កាន់តែ​​រឹងមាំ បើ​ទោះបី​ជា​គូប្រជែង​​អ្នក​ជា​អ្នក​ឈ្នះ​ក៏ដោយ”។

២) លុយ​មិនមែន​សុទ្ធតែ​ជា​គោលដៅ​​
“លុយ​មិនមែន​ជា​​គោលដៅ​ទេ។ គោលដៅ​គឺ​ការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន វិវត្ត​ទៅ​មុខ កាន់តែ​មាន​ការ​ប្រកួតប្រជែង ឈរ​នៅ​ទីតាំង​ផ្សេង​គ្នា បង្កើត​ក្រុមការងារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​​​”។

៣) វិនិយោគ​​​ថ្ងៃ​នេះ​​ល្អ​បំផុត​
“បុគ្គល​ណា​ក៏ដោយ​ដែល​មិន​ព្រម​ចាប់​ផ្តើម​​វិនិយោគ​ពី​​ឥឡូវ​នេះ​ទៅ​ទេ​ នឹង​បាត់បង់​​​ឱកាស​​ធំ​នៅ​ពេល​ខាងមុខ​​​​”។

៤) កុំ​រស់​នៅ​តាម​គំនិត​អ្នកដទៃ
​“កុំ​រស់​នៅ​​តាម​​គំនិត​អ្នកដទៃ។ បើ​​អ្នក​ឲ្យ​អ្នកដទៃ​ដឹកមុខ អ្នក​នឹង​ស្លាប់”។

៥) ធ្វើ​ជំនួញ​ កុំ​ធ្វើ​នយោបាយ
“បើ​ធ្វើ​ជំនួញ​ សូម​កុំ​​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ”។

៦) អំណោយ​
“អំណោយ​ មិន​អាច​រំដោះ​ភាព​ក្រីក្រ​បាន​ទ។ មានតែ​ការងារ​ប៉ុណ្ណោះ​ដែល​អាច​លុប​បំបាត់​ភាព​ក្រីក្រ​បាន”។

៧) ប្រទេស​ល្អ​មិន​ស្មើ​បង្កើត​ក្មេងៗ​ល្អ​
“វា​ជា​រឿង​សំខាន់​ដែល​​កសាង​​ប្រទេស​ដ៏​ល្អ​មួយ​​សម្រាប់​​កូនៗ​របស់​អ្នក។ ប៉ុន្តែ​វា​កាន់តែ​សំខាន់​ជាង​នេះ​ក្នុង​​បង្កើត​ក្មេងៗ​ដ៏​ល្អ​​ជា​សសរទ្រូង​សម្រាប់​ប្រទេស​របស់​អ្នក”។

៨) មាន​ឧបសគ្គ​ត្រូវតែ​ប្រឈមមុខ
“នៅ​ពេល​​យើង​​​​ព្យាយាម​ជំនះ​បញ្ហា វា​ក៏​រលាយ​បាត់​ទៅ។ ដូច្នេះ​ហើយ​ត្រូវ​រៀន​ពី​ភាព​បរាជ័យ និង​បង្កើត​ភាព​ជោគជ័យ​ដោយ​ស្ងាត់ស្ងៀម”។

៩) ធ្វើទាន​កុំ​រំពឹង​បាន​មក​វិញ
“នៅ​ពេល​អ្នក​ឲ្យ​អ្វី​មួយ​ទៅ​អ្នកដទៃ កុំ​រំពឹង​ចង់​បាន​អ្វី​មួយ​ពី​គេ​​មក​វិញ។ អ្នក​ណា​​​ដែល​​ឲ្យ​ផ្កា​កុលាប​ទៅ​អ្នក​ផ្សេង​កាន់តែ​ច្រើន អ្នក​នោះ​នឹង​ទទួល​បាន​ក្លិន​ក្រអូប​មក​វិញ​”។

១០) កុំ​ជឿ​លើ​ព្រេងសំណាង
“ខ្ញុំ​​មិន​ជឿ​លើ​ព្រេង​សំណាង​ច្រើន​ពេក​នោះ​ទេ។ ខ្ញុំ​ជឿ​លើ​កាលៈទេសៈ។ ខ្ញុំ​ជឿ​លើ​​សមត្ថភាព​ការងារ​របស់​ខ្ញុំ”។

ប្រភព៖ Lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31