អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​Hauwei ពិត​ជា​មាន​បំណង​អាក្រក់​លើ​អាមេរិក​មែនឬទេ ទើបកូនស្រីស្ថាបនិកត្រូវ​ចាប់ខ្លួន?

​Hauwei ពិត​ជា​មាន​បំណង​អាក្រក់​លើ​អាមេរិក​មែនឬទេ ទើបកូនស្រីស្ថាបនិកត្រូវ​ចាប់ខ្លួន?

រឿង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង រវាង​ចិន​ និង​អាមេរិក ក្រៅ​ពី​បញ្ហា​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ទាំង​ពីរ គឺ​រឿង​លោកស្រី ម៉េង វ៉ាន់ចូវ (Meng wanzhou) ដែលជាកូនស្រីនិងជាប្រធានផ្នែកហិរញវត្ថុ (CFO) របស់ស្ថានិករបស់ក្រុមហ៊ុន Hauwei ត្រូវបានរដ្ឋាភិបាលនៃប្រទេសកាណាដា ធ្វើតាមសំណើររបស់ប្រទេសអាមេរិកចាប់ខ្លួនលោកស្រី​ក្នុង​បទ​ចោទ​ប្រកាន់​មួយ​ពាក់ព័ន្ធបញ្ហារ​ រំលោភលើ​ទណ្ឌកម្មរបស់​សហរដ្ឋ​អាមេរិកដែលដាក់ទៅលើប្រទេស អីរ៉ង និង កូរ៉េខាងជើង ដែលឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធក្រៅផ្លូវការរបស់ក្រុមហ៊ុន Hauwei មានឈ្មោះ Sky.com ទៅធ្វើពាណិជ្ជកម្មនៅប្រទេសអីរ៉ង់ដែលចោទប្រកាន់ថា លោកស្រីបានប្រឆាំងនឹងអាមេរិកហើយសហការជាមួយប្រទេស អឺរ៉ង ក្នុងការផលិតទូរស័ព្ទដោយមានបំពាក់បច្ចេកវិទ្យា 5G របស់ខ្លួនហើយនាំចូលមកក្នុងអាមេរិកដោយមានគោលដំណងមិនល្អឬចង់ស៊ើបការក្នុងប្រទេសអាមេរិក ​រដ្ឋាភិបាលកាណាដាបានឃាត់ខ្លួនលោកស្រីម៉េងពេលដែលលោកស្រី បានធ្វើការផ្លាស់ប្ដូរជើងហោះហើរក្នុងប្រទេសកាណាដា។

បច្ចេកវិទ្យា 5G ដែលទើបបង្កើតឡើងដោយក្រុមហ៊ុន Huawei ជាបច្ចេកវិទ្យាថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន Huawei ត្រូវបានសហរដ្ឋអាមេរិកយកមកសិក្សារ។ បច្ចេកវិទ្យាមួយនេះ​ ​ត្រូវ​បាន​អះអាង​ថា​ មានសម្ថភាពខ្ពស់ក្នុងការនាំយកព័ត៌មាន ឬ ទិន្នន័យរបស់អ្នកប្រើប្រាស់បានយ៉ាងល្អ និង រហ័សដែលជាចំនុចមួយធ្វើឲ្យសហរដ្ឋអាមេរិកសម្រេចឃាត់ខ្លួនលោកស្រីម៉េង​ទុក។ យោងតាមប្រព័ន្ធតុលាការប្រទេសកាណាដាបានបញ្ជាក់ថា ករណី​លោកស្រីម៉េង​ អាច​ប្រឈមមុខ​​នឹងជាប់​ព​ន្ធធនាគាររហូតដល់​ ៣០ឆ្នាំ។

រូបភាព CNBC

បន្ទាប់ពីការចាប់ខ្លួនលោកស្រី ម៉េង ដែលជា CFO នៃក្រុមហ៊ុន Hauwei រួចហើយមកនោះ មានព័ត៌មានលិចឮថា មានការឃុំខ្លួនជនជាតិកាណាដាចំនួន ១៣នាក់ នៅក្នុងប្រទេសចិន​ផងដែរ ដែល​ទំនង​ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ។

មនុស្ស ៨នាក់ត្រូវបានដោះលែងមកវិញក្នុងចំណោមមនុស្សទាំង ១៣នាក់នោះ។ ការចាប់ខ្លួនរបស់លោកស្រីម៉េង នៅមានភាពមិនច្បាស់លាស់នូវឡើយ ដោយសារតែរដ្ឋាភិបាល អាជ្ញារក្រម នៅក្នុងប្រទេសកាណាដាមិនបញ្ចេញមូលហេតុរឿងក្ដីនេះឲ្យបានច្បាស់លាស់ទេ។

រូបភាព Star time

គួរបញ្ជក់ផងដែរថារដ្ឋាភិបាលនៅប្រទេសកាណាដាបាននិយាយជាច្រើនលើកជាច្រើនសារថាការចាប់ខ្លួនលោកស្រី និងជនជាតិកាណាដាគ្មានការពាក់ព័ន្ធគ្នានោះទេ ប៉ុន្ដែអ្នកការទូតលោកខាងលិចដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងជាអតីតអ្នកការទូតកាណាដា បាននិយាយថា ពួកគេជឿថាការឃុំឃាំងនេះគឺជាការសងសឹករបស់ចិនដោយកាណាដាបានឃុំឃាំងលោកស្រីម៉េង។

យោងតាមគេហទំព័រ Reuters លោកស្រីម៉េង ត្រូវដោះលែងឱ្យនៅ​ក្រៅពន្ធនាគារដោយចំណាយទឹកប្រាក់ ១០ លានដុល្លាសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ធ្នូកន្លងទៅនេះ។ សព្វថ្ងៃ លោកស្រីកំពុងរស់នៅក្នុងផ្ទះនៅក្នុងទីក្រុង Vancouver។ ប្រធានផ្នែកហិរញ្ញវត្ថុវ័យ ៤៦ឆ្នាំរូបនេះទោះបីរស់នៅក្នុងផ្ទះក្ដីក៏ត្រូវបានដាក់គេកងជើងអេឡិចត្រូនិច(Bracelet GPS tracking device) ដើម្បីតាមដានសកម្មភាពចាប់ពីម៉ោង ៦ព្រឹកដល់ ១១យប់ដែរ៕

ដោយ ច័ន្ទលាភ

ប្រភព The Guidian & Reuters

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031