អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​ក្រុមហ៊ុន​ជួញដូរ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ថា ​​១០​ឆ្នាំ​ទៀត​​ទើប​តម្លៃ​ប្រេង​អាច​ឡើង​ថ្លៃ​​វិញ​

​​ក្រុមហ៊ុន​ជួញដូរ​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ថា ​​១០​ឆ្នាំ​ទៀត​​ទើប​តម្លៃ​ប្រេង​អាច​ឡើង​ថ្លៃ​​វិញ​

រូបតំណាង

ប្រ​ភព៖​​ www.optionsellers.com

តម្លៃ​ប្រេង​នឹង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​​​​​រហូត​ដល់​​ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត​​ ​ដោយ​សារ​តែ​​កំណើន​យឺតយ៉ាវ ​​​នៃ​សេដ្ឋកិច្ច​​របស់​​​ប្រទេស​ចិន​​​​។ នេះ​បើ​យោង​ទៅ​តាម​​ ​​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​Vitol Group Bv ​ដែល​ជា​ក្រុមហ៊ុន​ជួញដូរ​ថាមពល​ដ៏​ធំ​បំផុត​ របស់​ពិភពលោក​។ ​
លោក​Ian Taylor​​​ ជា​នាយក​ប្រតិបត្តិ​របស់​ Vitol Group Bv​​​ ប្រាប់​សារព័ត៌មាន​Bloomberg​ថា៖« ​វា​ពិត​ជា​ពិបាក​ណាស់ ​​ក្នុង​ការ​រង់​ចាំ​ការ​កើន​ឡើង​នៃ​​​តម្លៃ​ប្រេង​​នេះ។ តម្លៃ​ប្រេង​វា​អាច​ នឹង​កើន​ទៅ​ដល់​ពាក់​កណ្ដាល​៥០ដុល្លារ ក្នុង​មួយ​បារ៉ែល​សម្រាប់​១០​ឆ្នាំ​ទៅ​មុខ​»។
ក្រុម​ហ៊ុន​Vitol ធ្វើ​ជំនួញ​​​ប្រេង​​ច្រើន​ជាង​៥លានបារ៉ែល​ក្នុង​មួយ​ថ្ងៃ ​​​ដែល​វា​អាច​​គ្រប់​គ្រាន់​​​​​​ដល់​តម្រូវ​ការ​ នៃ​ប្រទេស​អាល្លឺម៉ង់ ​​​បារាំង​​​​​​​ ​និង​ ​អេស្ប៉ាញ​។
​​​​​​​​​​​​លោក​ Taylor បាន​និយាយ​ថា​​ ​តម្លៃ​ប្រេង​នេះ​នឹង​គ្មាន​ថ្ងៃ​​អាច​លើស​១០០​ដុល្លារ​នោះ​ទេ ​ដោយ​សារ​តែ​​ការ​ផ្គត់​ផ្គង់​គឺ​វា​ច្រើន​ហួសហេតុ​ពេក​​​នៅ​ពេល​ដែល​​សេដ្ឋកិច្ច​ពិភព​លោក​មាន​បញ្ហា​។​ ​លើស​ពី​នេះ​ទៅ​ទៀត​ប្រទេស​អ៊ីរ៉ង​កំពុង​តែ​​​​​​វិល​ត្រ​លប់​មក​កាន់​ជំនួញ​ប្រេង​វិញ​ ដែលធ្វើឲ្យផ្គត់ផ្គត់ប្រេងគឺសម្បូរនៅលើទីផ្សារ៕
​ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728