អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់​សម្ដី៨ ឃ្លាជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​​ទៅ​មុខ​​បាន​កាន់តែ​ឆ្ងាយ​ក្នុង​ឆ្នាំ ២០១៩​នេះ

សម្រង់​សម្ដី៨ ឃ្លាជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​​ទៅ​មុខ​​បាន​កាន់តែ​ឆ្ងាយ​ក្នុង​ឆ្នាំ ២០១៩​នេះ

រូបតំណាង​

ប្រ​ភព៖​​ The Wellness Universe

តើ​អ្នក​មាន​ធ្លាប់​ដែល​គិត​ទេ​ថា អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ទេ​? នៅ​ពេល​​ដែល​អ្នក​ឃើញ​អ្នក​​ផ្សេង​​កំពុង​ជោគជ័យ ខណៈ​ដែល​អ្នក​កំពុង​បរាជ័យ អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា អ្នក​គ្មាន​សមត្ថភាព​ ឬ​ក៏​ទម្លាក់​បញ្ហា​​ទៅ​លើ​កត្តា​ផ្សេងៗ​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​។

យ៉ាងណាក៏ដោយ​ប្រសិន​បើ​អ្នក​យល់​ថា មូលហេតុ​ចម្បង​គឺ​កើត​ចេញ​ពី​អ្នក វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​គិត​ឡើង​វិញ ដើម្បី​​រក​គន្លឹះ​ថ្មី សាកល្បង​ធ្វើ​អ្វី​ដែល​ថ្មីៗ​ហើយ។ អ្នក​អាច​ចំណា​យ​ពេល​បន្តិច​ហើយ​​មក​អាន​ដំបូន្មាន​របស់​បុគ្គល​ល្បីៗ​ខាងក្រោម​នេះ​ទៅ​មើល៍ តើ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដើម្បី​​ខ្លួន​ឯង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ហើយ​ឬនៅ? ​​

១. កុំ​​ភ័យ​ខ្លាច​​នៅ​ពេល​​ធ្វើ​អ្វី​ដែល​ថ្មី
«ត្រូវ​​កម្ចាត់​ចោល​​នូវ​ភាព​ភ័យខ្លាច​ទាំង​ផ្លូវ​ចិត្ត ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍​​​នៅ​ពេល​ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មីៗ​​ ពីព្រោះ​ថា ភាព​ភ័យខ្លាច​វា​ជា​ឧបសគ្គ​​រារាំង​មិន​អាច​ឲ្យ​អ្នក​​​បោះជំហាន​ទៅមុខ​​​បាន»។
-Rita Wilson-

២. ជីវិត​គឺ​ជា​បទពិសោធន៍​
«កុំ​គិត​ច្រើន​ពេក កុំ​​ខ្មាសអៀន​ពេក និង​កុំ​​ភ័យខ្លាច​​ពេក​​ទៅ​នឹង​សកម្មភាព​​របស់​អ្នក​​ដែល​បាន​ធ្វើ​កន្លង​មក​។ ជីវិត​រស់​នៅ​របស់​​មនុស្ស​គ្រប់រូប​​គឺ​ជា​បទពិសោធន៍​​»។
-Ralph Waldo Emerson-

៣. ចង់​ជោគជ័យ ត្រូវ​រៀនសូត្រ​ជានិច្ច
«គុណសម្បត្តិ​ដ៏​ពិសេស​មួយ​របស់​មនុស្ស​ជោគជ័យ​គឺ​ថា ពួកគេ​បាន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​សិក្សា​រៀនសូត្រ​​​មិន​ចេះ​ចប់​នូវ​អ្វី​ដែល​ថ្មីៗ​​»។
-Carol S. Dweck-

៤. តម្លៃ​របស់​មនុស្ស​ស្ថិត​នៅ​ក្នុង​ការ​ព្យាយាម​
«ជីវិត​នឹង​មាន​តម្លៃ​ប្រសិន​បើ​អ្នក​ព្យាយាម។ វា​មិន​មែន​មានន័យថា អ្នក​អាច​ធ្វើ​អ្វីៗ​គ្រប់សព្វ​បែប​យ៉ាង​ទាំងអស់​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ធ្វើ​​រឿង​ជា​ច្រើន​បាន ​ប្រសិន​បើ​អ្នក​​ព្យាយាម»។
-Jim Rohn-

៥. លទ្ធផល​ថ្មី​ ត្រូវ​ធ្វើ​អ្វី​ដែល​ថ្មីៗ​
«យើង​បន្ត​ដំណើរ​ទៅមុខ​ បើកទ្វារ​ថ្មី​ឲ្យ​ធំ​ជាង​មុន​ និង​ធ្វើ​រឿង​ថ្មីៗ​ ដោយសារតែ​យើង​ចង់​ដឹង​ចង់​ឃើញ​ និង​ចង់​ដើរ​តាម​គន្លង​ថ្មី​ខុស​ពី​មុន​»។
–Walt Disney-

៦. ជួប​ឧបសគ្គ​កាន់តែ​ច្រើន ដើរ​បាន​កាន់តែ​ឆ្ងាយ
«មានតែ​អ្នក​ដែល​ហ៊ាន​ប្រឈមមុខ​ឧបសគ្គ​ច្រើន​ប៉ុណ្ណោះ​ដែល​អាច​ដឹង​ថា ខ្លួន​ឯង​ដើរ​បាន​ឆ្ងាយ​កម្រិត​ណា»។
-T.S. Eliot-

៧. ដើរ​​​ឲ្យ​បាន​ឆ្ងាយ ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មីៗ
«គ្រាន់តែ​ព្យាយាម​សាកល្បង​ធ្វើ​អ្វី​ដែល​ថ្មី​ទៅ​បាន​ហើយ។ សូម​កុំ​ខ្លាច បោះជំហាន​​ចាក​​ចេញ​ពី​​បច្ចុប្បន្ន​ភាព​របស់​អ្នក ហើយ​ដើរ​ទៅ​មុខ​ឲ្យ​បាន​ឆ្ងាយ»។
-Michelle Obama-

៨. ព្យាយាម​ទើប​ដឹង​ថា អ្នក​មាន​សមត្ថភាព​កម្រិត​ណា​
«អ្នក​ពិត​ជា​មិនដែល​ដឹង​ថា អ្នក​អាច​ធ្វើ​អ្វី​បាន​​​នោះ​ទេ​ដរាបណា​អ្នក​មិន​បាន​ព្យាយាម»។ ​​​
–C.S. Lewis

ប្រភព៖ success

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031