អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រាប់​អ្នក​ងប់ងុល​នឹង​ការងារ វិធី​ទាំង ​៣​សាមញ្ញ​នេះ​អាច​​ជួយ​សម្រួល​​អារម្មណ៍​តានតឹង​ពេល​ធ្វើ​ការ​ខ្លាំង

សម្រាប់​អ្នក​ងប់ងុល​នឹង​ការងារ វិធី​ទាំង ​៣​សាមញ្ញ​នេះ​អាច​​ជួយ​សម្រួល​​អារម្មណ៍​តានតឹង​ពេល​ធ្វើ​ការ​ខ្លាំង

មនុស្ស​ម្នាក់​ៗ​តែង​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ ដែល​កើត​ឡើង​ពី​​ការងារ​និង​រឿង​ផ្ទាល់​ខ្លួន​​ជា​ច្រើន​។​ ដោយ​សារ​សម្ពាធ ​ទើប​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​តានតឹង​មិន​ស្រឡះ ហេតុនេះ​អ្នក​ត្រូវ​រៀន​ពី​វិធី​បំបាត់​វា ដើម្បី​ពន្លឿន​ការងារ​អ្នក​​ឲ្យ​កាន់​តែ​​ជោគជ័យ។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) ធ្វើ​អ្វី​ដែល​សំខាន់​ជាង​គេ​សិន​៖ រាយ​ឈ្មោះ​ការងារ​របស់​អ្នក​ ​​ ហើយ​ចាប់អារម្មណ៍​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​សំខាន់​បំផុត​​ហើយ​​ខាន​មិន​បាន​មុន​គេ​សិន​។ កាល​ណា​អ្នក​បញ្ចប់​ការងារ​សំខាន់​មុន​គេ​ ​ពេល​នោះ អ្នក​នឹង​​អស់​អារម្មណ៍​​តានតឹង ឬ ​ភិតភ័យ​នេះ​បន្តិច​ដែរ។​

២) កុំ​ទាន់​គិត​រឿង​អនាគត​ គិត​រឿង​ឥឡូវ​សិន​៖ រឿង​បច្ចុប្បន្ន​មិន​ទាន់​ដាច់​ស្រេច​ផង​ ​ហេតុអ្វី​ត្រូវ​គិត​ពី​អនាគត​ដែល​មិន​ទាន់​មក​ដល់​​នោះ។ អ្នក​មិន​មែន​ជា​ព្រះ​​ឡើយ ដូច​នេះ​ការ​សន្មត​របស់​អ្នក​មិន​សុទ្ធ​តែ​ត្រូវ​ទាំង​អស់​នោះ​ទេ​។

៣) ឈប់​ពន្យារពេល​ត​ទៀត​៖ មនុស្ស​​ដែល​ចូល​ចិត្ត​ពន្យារពេល​ធ្វើ​អ្វី​មួយ សុទ្ធ​តែ​ជា​មនុស្ស​មាន​អារម្មណ៍​តានតឹង​នឹង​ការងារ​។ ដោយ​ខ្លាច​ការ​ដល់​ពេល ​អ្នក​នឹង​តានតឹង​ទ្វេ​ដង​ ព្រម​ទាំង​អាច​បង្ក​កំហុស​​ច្រើន​ទៀត។ ការ​ពន្យារ​ពេល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ពេលវេលា​ច្រើន ដូចនេះ ​អ្នក​នឹង​តានតឹង​អារម្មណ៍​ធ្វើ​ការ​ដោយ​សារ​ខ្វះ​ពេល​៕ ​

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728