អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ផ្លាតុង បែងចែករបៀបដឹកនាំជា ៥ប្រភេទ និងបានផ្ដល់មេរៀនជីវិត៣យ៉ាងអំពីជីវិត៖

ផ្លាតុង បែងចែករបៀបដឹកនាំជា ៥ប្រភេទ និងបានផ្ដល់មេរៀនជីវិត៣យ៉ាងអំពីជីវិត៖

ផ្លាតុងគឺជាទស្សនវិទូដែលជាបិតាទស្សនវិជ្ជាលោកខាងលិច ដោយលោកគឺជាកូនសិស្សរបស់សូក្រាត​ និងជាគ្រួរបស់អារីស្ដូត។ ជាទូទៅការសរសេររបស់ផ្លាតុងផ្ដោតទៅលើយុត្តិធម៌ និងនយោបាយ ដែលបញ្ហាទាំងនេះកំពុងតែកើតឡើង និងចាក់ស្រេះក្នុងសង្គមសព្វថ្ងៃ។ ផ្លាតុង បានបែងចែករបៀបដឹកនាំជា ៥ប្រភេទ៖

១) អភិជនាធិបតេយ្យ (Aristocracy)

របបនេះគឺការគ្រប់គ្រងមួយដែលដឹកនាំដោយមនុស្សដែលមានការអប់រំល្អដែលមានការគិតពិចារណា ដោយប្រើប្រាស់ហេតុផលត្រឹមត្រូវ។ ក្នុងទ្រឹស្ដីរបស់ផ្លាតុង មនុស្សក្នុងវណ្ណៈអភិជនមានសមតុលរវាងចំណង់ ភាពតក្ក និងផ្លូវសាសនា។ សង្គមមួយនេះជាទូទៅដឹកនាំដោយមនុស្សដែលមានទស្សនវិជ្ជាខ្ពង់ខ្ពស់ ដែលមានចូលចិត្តចំណេះដឹង មានភាពឆ្លាតវៃ និងចង់រស់នៅប្រកបដោយជីវិតសាមញ្ញ។

២) របបសក្តិភូមិ (Timocracy)

សង្គមមួយនេះកាត់បន្ថយគុណតម្លៃនៃភាពតក្ក ហើយផ្ដោតទៅលើសារៈសំខាន់នៃចំណង់អំណាច និងជឿលើសាសនា។ ជាទូទៅមនុស្សដែលមានចំណេះដឹង គុណធម៌មិនត្រូវគេឲ្យតម្លៃ ហើយមនុស្សម្នាក់ៗខិតខំដើម្បីតែអំណាចខ្លួនឯងដោយពួកគេមានលក្ខណៈកាចសាហាវ ចូលចិត្តធ្វើសង្រ្កាម។ ក្នុងសង្គមមួយនេះ ពលរដ្ឋម្នាក់ៗផ្ដោតសំខាន់ទៅលើមាសប្រាក់ ការកម្សាន្ត ជាជាងការអប់រំ។

៣) គណាធិបតេយ្យ (Oligarchy)

ក្នុងសង្គមមួយនេះ ទ្រព្យសម្បត្តិត្រូវគេចាត់ទុកថាជាគ្រឿងជម្រុញចិត្តដ៏សំខាន់បំផុត ដោយពួកគេឲ្យតម្លៃទៅលើអ្នកមានទ្រព្យសម្បត្តិ និងខ្ពើមរអើមអ្នកក្រីក្រ។ បើទោះបីជាសង្គមមួយនេះមានការខំប្រឹងប្រែងធ្វើការងារ ប៉ុន្តែពួកគេមានភាពអត្មានិយម ដោយគ្រប់សកម្មភាពរបស់ពួកគេគឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ការឲ្យតម្លៃទៅលើទ្រព្យសម្បត្តិកាន់តែច្រើន ធ្វើឲ្យមនុស្សបាត់បង់គុណធម៌។

៤) ប្រជាធិបតេយ្យ (Democracy)

លោកផ្លាតុងមានជំនឿថារបបគ្របគ្រងគឺផ្ដោតសំខាន់ទៅលើសេរីភាព។ លោកមានជំនឿថាតួនាទីរបស់អជ្ញាធរ និងច្បាប់ទាំងអស់គឺដើម្បីបម្រើសង្គម។ មនុស្សមានសិទ្ធសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនអ្វី ដោយមិនចាំបាច់ឱនលំទនចំពោះនរណាម្នាក់ឡើយ។ ក្នុងសង្គមមួយនេះ ប្រជាធិបតេយ្យគឺផ្ដល់សេរីភាពទៅដល់មនុស្សគ្រប់គ្រប់គ្នាស្មើៗគ្នា ដោយមិនរើសអើង។

៥) របបផ្ដាច់ការ/​ទុជនាធិបតេយ្យ​ (Tyranny)

បើយោងតាមទស្សនរបស់ផ្លាតុង របបនេះបែងជាបំណែកតូចៗដោយមានអ្នកគ្រប់គ្រងដោយជនផ្ដាច់ការ ចូលចិត្តប្រើអំពើហិង្សា គ្មានតម្លាភាព។ សង្គមមួយនេះគឺបែងចែកហើយរបបគ្រប់គ្រងមួយនេះគឺចង់បានសេរីភាព ប៉ុន្តែខ្វះច្បាប់គ្រប់គ្រង។ របបមួយនេះគឺគ្មានសិលធម៌ អត្មានិយម និងគ្មានយុត្តិធម៌។

អ្នកអាចប្រៀបធៀបរបបគ្រប់គ្រងទាំងនេះទៅនឹងបិរិយាកាសនយោបាយសព្វថ្ងៃនេះ។ អ្នកប្រាកដជាគិតថាការគ្របគ្រងបែបប្រជាធិបតេយ្យដែលល្អជាងគេ។

មនុស្សម្នាក់ៗចង់បានទ្រព្យសម្បត្តិ ប៉ុន្តែអ្នកត្រូវសួរខ្លួនរបស់អ្នកថាវាមិនមែនជាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកត្រូវទុកចន្លោះសម្រាប់រឿងផ្សេងៗក្នុងជីវិតរបស់អ្នក ពេញចិត្តនឹងពិភពលោកដែលនៅជុំវិញអ្នក។ អ្នកអាចរៀននូវមេរៀនដ៏មានតម្លៃ៣យ៉ាងរបស់ផ្លាតុង៖

១) រៀនផ្ដល់អាទិភាពដល់រឿងត្រឹមត្រូវ

មេរៀនដែលសំខាន់ដែលអ្នកត្រូវរៀននោះគឺអ្នកត្រូវស្វែងរកតុល្យភាពនូវរឿងដែលសំខាន់សម្រាប់អ្នក។ អ្នកអាចនឹងផុងខ្លួនទៅនឹងសកម្មភាពរាល់ថ្ងៃរបស់អ្នក និងមហិច្ឆតារបស់អ្នក។ អ្នកត្រូវប្រឹងធ្វើការដើម្បីរកប្រាក់ ប៉ុន្តែអ្នកត្រូវចាំថាលុយកាក់តែមួយមុខមិនមែនជារឿងចាំបាច់បំផុតនោះទេសម្រាប់អ្នក។ ដូចនេះអ្នកត្រូវចេះឲ្យតម្លៃ និងផ្ដល់អាទិភាពទៅរឿងដែលត្រឹមត្រូវសម្រាប់ជីវិតរបស់អ្នកផ្សេងៗទៀត។

២) ចំណេះដឹងគឺសំខាន់

កុំឈប់រៀន ស្វែងរកចំណេះដឹង។ មិនមែនអ្នកឈប់រៀននៅសាលា នោះអ្នកថាអ្នកនឹងមិនបន្តស្វែងរកចំណេះដឹងផ្សេងទៀតនោះទេ ហើយក៏មិនមែនជាការបញ្ចប់ការសិក្សារៀនសូត្ររបស់អ្នកនោះដែរ។ អ្នកត្រូវរៀនជំនាញថ្មី រៀនភាសា និងរៀនអំពីអ្វីគ្រប់យ៉ាងដែលអ្នកជួបរៀងរាល់ថ្ងៃ។

៣) ភ្ជាប់ទៅកាន់អ្វីៗនៅជុំវិញអ្នក

អ្នកអាចភ្ជាប់ព្រលឹងរបស់អ្នកទៅកាន់ពិភពជុំវិញខ្លួនអ្នក ដោយការនៅស្ងៀមស្ងាត់ម្នាក់ឯង  ធ្វើលំហាត់ប្រាណ និងចំណាយពេលជាមួយធម្មជាតិ៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728