អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​បេសកកម្ម​ស្វែង​រក​ MH-370 ​ចំណាយ​អស់​មហាសាល​ ដឹង​ថា​អស់​ប៉ុន្មានហើយ​​ទេ?

​បេសកកម្ម​ស្វែង​រក​ MH-370 ​ចំណាយ​អស់​មហាសាល​ ដឹង​ថា​អស់​ប៉ុន្មានហើយ​​ទេ?

បំណែក​ស្លាប​យន្តហោះ​តែ​មួយ​គត់​ដែល​អ្នក​រុក​រក​បាន​ប្រទះ​​ឃើញ​នៅ​កោះ​ Reunion

ប្រ​ភព៖​​ Bloomberg

ចាប់​តាំង​ពី​ការ​បាត់​ខ្លួន​យន្តហោះ​ MH370 ​របស់​ក្រុមហ៊ុន​ Malaysia Airlines ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៤​ មក​ដំណើរការ​នៃ​ការ​ស្វែង​រក​យន្តហោះ​នេះ​បាន​លាត​សន្ធឹង​លើ​ផ្ទៃ​សមុទ្រ​​​មិន​តិច​ជាង​ ១​សែន​​គីឡូម៉ែត្រ​ការ៉េ​ ខណៈ​ការ​ចំណាយ​ក៏​អស់​មិន​តិច​ដែរ។ ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​ Bloomberg ដំណើរ​ការ​នៃ​ការ​រុក​រក​យន្តហោះ​នេះ​គឺ៖

១) ​ចំណាយ​អស់​​១៣០​លាន​ដុល្លារ​៖ ​ក្រុម​អ្នក​ជំនាញ​ និង​អាជ្ញាធរ​ប្រទេស​បី​គឺ​អូស្ត្រាលី​ ម៉ាឡេស៊ី​ និង​ចិន​​បាន​រុក​រក​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ។ ​រដ្ឋាភិបាល​ចិន​បាន​​ផ្ដល់​​ជំនួយ​ប្រមាណ​ ១៤​លាន​ដុល្លារ​​ ក្នុង​នោះ​រាប់​ទាំង​​ឧបករណ៍​ស្វែង​រក​​ក្រោម​​សមុទ្រ​ Dong Hai Jiu 101 ​ថែម​ទៀត​ផង។
២) ​ទំហំ​នៃ​ការ​រុករក​គឺ​​ ១២០ ០០០​គីឡូម៉ែត្រ​ការ៉េ។
៣) ​ទិន្នន័យ​ដែល​កប៉ាល់​រុក​រក​ប្រមូល​បាន​ពី​ក្រោម​សមុទ្រ​​គឺ​មាន​ទំហំ​ប្រហែល​ ២០​លាន​ជី​ហ្គាបាយ​ គឺ​ជា​ឯកសារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។
៤) ​មាន​តែ​បំណែក​ស្លាប​យន្តហោះ​មួយ​គត់​ដែល​អ្នក​រុក​រក​បាន​ប្រទះ​​ឃើញ​នៅ​កោះ​ Reunion កាល​ពី​ខែ​កក្កដា។
៥)​ ចំនួន​របស់​របរ​ប្រហែល​ ៣​លាន​ដែល​បាត់​បង់​ទៅ​ជា​មួយ​យន្តហោះ​នេះ៕​

-1x-1

ដោយ៖ រតនៈវិភូ​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

សិក្ខាសាលាស្តីអំពី៖ HABIT Principle

រកឃើញជើងខ្លាំង២៤ក្រុមប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 រាជធានីភ្នំពេញ

ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!

Digital Cambodia នឹងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031