អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > របស់​ ៥ យ៉ាង​ ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​វិនិយោគ​ឲ្យ​បាន​ច្រើន​បំផុត​នៅ​អាយុ​ខ្ទង់ ៣០

របស់​ ៥ យ៉ាង​ ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​វិនិយោគ​ឲ្យ​បាន​ច្រើន​បំផុត​នៅ​អាយុ​ខ្ទង់ ៣០

រូបតំណាង

ប្រ​ភព៖​​ Freepik

ជីវិត​របស់​​មនុស្ស​ម្នាក់ៗ​​ខ្លី​ណាស់​ ហើយ​ពេលវេលា​របស់​​ក៏​មាន​កម្រិត​ដែរ​។ ប្រសិន​បើ​អ្នក​មិន​បាន​ចំណាយ​ពេល​វេលា​របស់​​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ នេះ​មានន័យថា​​អ្នក​កំពុង​ខ្ជះខ្ជាយ​ជីវិត​របស់​អ្នក​ហើយ​។ ហេតុដូច្នេះ​ហើយ​ដើម្បី​ធានា​ថា វិថី​ជីវិត​របស់​អ្នក​​មាន​អនាគត​មួយ​ដ៏​ល្អ ​អ្នក​គួរ​វិនិយោគ​ពេលវេលា​របស់​អ្នក​មក​ធ្វើ​រឿង​សំខាន់ៗ​ចំនួន ៥ ខាងក្រោម​នេះ៖

១.វិនិយោគ​លើ​សុខភាព
មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏ដោយ​ នៅ​ក្នុង​​មួយ​ឆាក​ជីវិត​របស់​អ្នក ​អ្នក​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សុខភាព​​ខ្លួន​ឯង អ្នកដទៃ​មិន​អាច​​មក​ដេក​ឈឺ​​លើ​កន្ទេល​ជំនួស​អ្នក​បាន​ឡើយ មានតែ​អ្នក​ប៉ុណ្ណោះ​។ ដូច្នេះ​​រាល់​សកម្មភាព​​ដែល​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​ អ្នក​ត្រូវ​​យកចិត្ត​ទុកដាក់​លើ​សុខភាព​ជា​រឿង​សំខាន់។ ឈប់​​បរិភោគ ឬ​ទទួល​ទាន​​អាហារ​​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព ហើយ​ងាក​មក​ហាត់ប្រាណ​លេង​កីឡា​​ឲ្យ​បាន​ច្រើន វា​នឹង​ហុច​ផល​អ្នក​នៅ​ពេល​អ្នក​ចាស់​ទៅ។

២.វិនិយោគ​លើ​​​​គំនិត និង​ចំណេះដឹង
ការ​វិនិយោគ​សំខាន់​បំផុត​មួយ​ទៀត គឺ​ចំណេះដឹង​ និង​ការ​គិត​របស់​អ្នក។ អ្នក​ត្រូវ​មាន​គំនិត​​ល្អ គំនិត​ខ្លាំង គំនិត​ទូលំទូលាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ទើប​អាច​សម្រប​ខ្លួន​ទៅ​នឹង​​ចរន្ត​សកលភាវូបនីយកម្ម​របស់​ពិភពលោក។ ដើម្បី​អាច​ទទួល​បាន​​ចំណេះដឹង អ្នក​ត្រូវ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ក្នុង​ការ​​អភិវឌ្ឍ​ជំនាញ​ទន់ និង​ជំនាញ​រឹង​ឲ្យ​កាន់តែ​ខ្លាំង​តាមរយៈ​ការ​សិក្សា​ស្រាវជ្រាវ អាន វិភាគ សរសេរ ចូលរួម​សិក្ខាសាលា ​ការ​បណ្តុះបណ្តាល និង​រៀន​ធ្វើ​អ្វីៗ​ដែល​ថ្មី​ជា​ដើម​ឲ្យ​បាន​កាន់តែ​ច្រើន។

៣.វិនិយោគ​លើ​មនុស្ស​ជា​ទី​ស្រលាញ់​
មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក គ្រួសារ ​មិត្តភក្ដិ​ ឬ​​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​គឺ​មាន​ឥទ្ធិពល​ដល់​ភាព​ជោគជ័យ​របស់​អ្នក។ ពួកគេ​អាច​ជា​អ្នក​លើកទឹកចិត្ត ផ្តល់​ដំបូន្មាន ឬ​ណែនាំ​​អ្នក​ឲ្យ​កាន់តែ​ជោគជ័យ​ក្នុង​ជីវិត។ ដូច្នេះ​នៅ​ក្នុង​ជីវិត​​គ្រួសារ សូម​​ចំណាយ​​ពេល​ជ្រើសរើស​ដៃគូ​​ជីវិត​ដែល​​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ។ ចំណាយ​ពេល​នៅ​ជាមួយ​ពួកគេ​ យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ ចែករំលែក​ និង​ផ្តល់​ក្តី​ស្រលាញ់​​ទៅ​ឲ្យ​ពួកគេ​ឲ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន។

៤.វិនិយោគ​លើ​ចំណេះដឹង​ហិរញ្ញវត្ថុ
ប្រធាន​បទ​​ដែល​និយាយ​ពី​ “លុយ” មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​គ្រប់គ្នា។ ប៉ុន្តែ​ភាព​មាន​បាន មិនមែន​សុទ្ធតែ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា​ឡើយ ហើយ​បើ​អ្នក​មិន​វិនិយោគ​លើ​ចំណេះដឹង​ហិរញ្ញវត្ថុ ថ្ងៃ​ណា​មួយ​អ្នក​នឹង​អាច​ធ្លាក់​​ខ្លួន ឬ​ពិបាក​ងើប​ផុត​ពី​ភាព​ក្រីក្រ​​ផង​ដែរ។ នេះ​ជា​មូលហេតុ​សំខាន់​ដែល​អ្នក​ត្រូវ​មាន​ចំណេះដឹង​​ហិរញ្ញវត្ថុ។ អ្នក​គួរ​រៀន​វិនិយោគ​​លុយ​ឲ្យ​បង្កើត​លុយ រៀន​រកស៊ី​បង្កើត​ប្រភព​ចំណូល​ឲ្យ​កាន់តែ ច្រើន​ដូច​ជា វិនិយោគ​លើ​ភាគហ៊ុន អចលនទ្រព្យ បើក​ជំនួញ និង​បង្កើត​មុខ​របរ​ផ្សេងៗ​ទៀត​​​ដោយ​មិន​ពឹង​លើ​ប្រាក់ខែ​មួយមុខ។

៥.វិនិយោគ​លើ​ការ​​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​​
អ្នក​ត្រូវ​បង្កើត​វប្បធម៌​ជោគជ័យ​មួយ​ឲ្យ​​ខ្លួន​ឯង​ដើម្បី​​​ធ្វើ​ជា​មនុស្ស​ដែល​ពូកែ​ខាង​បង្កើត​បណ្ដាញ​​ទំនាក់ទំនង ជាមួយ​អ្នកដទៃ។ អ្នក​ត្រូវ​រៀន​សួរ​សំណួរ រៀនស្តាប់ និង​រៀន​យក​ចិត្ត​ទុក​ដាក់​​លើ​អ្នកដទៃ​ដោយ​ស្មោះត្រង់។ ​ នៅពេល​អ្នក​បង្កើត​ទំនាក់ទំនង​វិជ្ជមាន​បែបនេះ​ហើយ​ជីវិត​អ្នក​នឹង​មើល​ឃើញ​វិសាលភាព ​និង​ជោគជ័យ​កាន់តែ​ធំ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ការ​រាប់អាន​មនុស្ស​ល្អ​ នឹង​នាំ​អ្នក​ទៅ​រក​ភាពរីកចម្រើន តែ​បើ​រាប់​អាន​មនុស្ស​អាក្រក់ អ្នក​ទៅណា​មិន​បាន​ឆ្ងាយ​ក្រៅ​ពី​បរាជ័យ​ឡើយ​៕

ប្រភព៖ Lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031